របៀបរស់នៅជាគ្រិស្តសាសនិក
អាពាហ៍ពិពាហ៍ជាចំណងអស់មួយជីវិត
ពេលគ្រិស្តសាសនិកមានអាពាហ៍ពិពាហ៍ដែលជោគជ័យ នេះលើកតម្កើងព្រះយេហូវ៉ា ហើយនាំឲ្យពួកគេមានអំណរ។ (ម៉ាក. ១០:៩) ដើម្បីមានចំណងអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរនិងមានសុភមង្គល គ្រិស្តសាសនិកត្រូវធ្វើតាមគោលការណ៍ក្នុងគម្ពីរពេលជ្រើសរើសគូអាពាហ៍ពិពាហ៍។
សូមរង់ចាំរហូតដល់អ្នកផុតគ្រាយុវវ័យឬ«មិនក្មេងពេក»ព្រោះនោះជាគ្រាដែលមានចំណង់ខ្លាំងខាងផ្លូវភេទ ដែលអាចធ្វើឲ្យអ្នកពិបាកធ្វើការសម្រេចចិត្តដោយប្រាជ្ញា។ (១កូ. ៧:៣៦) ចូរប្រើពេលដែលអ្នកនៅលីវឲ្យបានប្រយោជន៍ច្រើនបំផុត ដោយពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ និងបណ្ដុះឲ្យមានគុណសម្បត្តិជាគ្រិស្តសាសនិក។ ដោយធ្វើដូច្នេះ នេះនឹងជួយធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នកបានជោគជ័យ។
មុនសម្រេចចិត្តរៀបការជាមួយនឹងបុគ្គលណាម្នាក់ សូមទុកពេលដើម្បីស្គាល់«អ្វីក្នុងចិត្ត»របស់បុគ្គលនោះឲ្យបានច្បាស់សិន។ (១ពេ. ៣:៤) បើអ្នកមានការសង្ស័យខ្លាំង សូមពិគ្រោះជាមួយបុគ្គលនោះ។ ដូចចំណងមិត្តភាពដទៃទៀតដែរ ក្នុងចំណងអាពាហ៍ពិពាហ៍គឺសំខាន់ចាំបាច់ឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើការផ្ដល់ឲ្យ ជាជាងការចង់បានពីគូរបស់អ្នក។ (ភី. ២:៣, ៤) បើអ្នកធ្វើតាមគោលការណ៍គម្ពីរមុនរៀបការ នោះនឹងជួយអ្នកឲ្យងាយស្រួលជាងក្នុងការធ្វើតាមគោលការណ៍គម្ពីរក្រោយពេលអ្នករៀបការហើយ។
សូមទស្សនាវីដេអូ ចូរត្រៀមខ្លួនសិន មុនរៀបការ ផ្នែកទី៣៖ «គិតគូរជាមុនសិន» រួចឆ្លើយសំណួរដូចតទៅនេះ៖
តើទំនាក់ទំនងរបស់បងស្រីនិងស្សេនរីកចម្រើនយ៉ាងដូចម្ដេច?
តើបងស្រីបានកត់សម្គាល់អ្វីកាលដែលគាត់ស្គាល់បងប្រុសនោះកាន់តែច្បាស់?
តើឪពុកម្ដាយរបស់គាត់បានជួយគាត់យ៉ាងដូចម្ដេច ហើយតើគាត់បានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអ្វី?