បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb23 កញ្ញា ទំ. ១១
  • ព្រះយេហូវ៉ាជួយអស់អ្នកដែលបាក់ទឹកចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជួយអស់អ្នកដែលបាក់ទឹកចិត្ត
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អត្ថបទស្រដៀងគ្នា
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»​
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើធ្វើយ៉ាងណាទើបឈប់ក្រៀមក្រំ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • ‹ការ​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ប្រសើរ​ណាស់!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
mwb23 កញ្ញា ទំ. ១១

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ព្រះ​យេហូវ៉ា​ជួយ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត

ជួន​កាល យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ក្រៀម​ក្រំ។ តែ​នេះ​មិន​ មាន​ន័យ​ថា​យើង​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​នោះ​ទេ។ សូម្បី​តែ​ ព្រះ​យេហូវ៉ា​ក៏​ប្រាប់​ថា​លោក​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ដែរ។ (​ដក. ៦:៥, ៦​) ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​យើង​មាន​អារម្មណ៍​ក្រៀម​ក្រំ​ ជា​ញឹក​ញយ​ឬ​គ្រប់​ពេល?

អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង។ លោក​ជ្រាប​អំពី​ពេល​យើង​សប្បាយ​និង​ពេល​ដែល​យើង​ក្រៀម​ក្រំ។ លោក​យល់​ពី​មូលហេតុ​ដែល​យើង​គិត​តាម​របៀប​ណា​មួយ ព្រម​ទាំង​មូលហេតុ​ដែល​យើង​មាន​អារម្មណ៍​បែប​នោះ។ (​ចសព. ៧:៩​ខ​) សំខាន់​បំផុត ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ហើយ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ក្រៀម​ក្រំ រួម​ទាំង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។—ចសព. ៣៤:១៨

ការ​ពារ​ចិត្ត​គំនិត​របស់​យើង។ អារម្មណ៍​អវិជ្ជមាន​អាច​ប៉ះ​ពាល់​ដល់​សុភមង្គល​របស់​យើង និង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ដែរ។ ហេតុ​នេះ​ហើយ យក​ល្អ​ឲ្យ​យើង​ការ​ពារ​ចិត្ត​របស់​យើង ពោល​គឺ​ធាតុ​ពិត​របស់​យើង ដែល​រួម​បញ្ចូល​ការ​គិត​គូរ​និង​អារម្មណ៍​របស់​យើង។—សុភ. ៤:២៣

សូម​ទស្សនា​វីដេអូ របៀប​ដែល​បង​ប្អូន​របស់​យើង​មាន​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​បង​ស្រី​នីកគី​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត?

  • ហេតុ​អ្វី​បង​ស្រី​នីកគី​គិត​ថា​គាត់​ត្រូវ​ការ​ជំនួយ​ពី​គ្រូ​ពេទ្យ?—ម៉ាថ. ៩:១២

  • តើ​តាម​របៀប​ណា​បង​ស្រី​នីកគី​បាន​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

«ទស្សនាវដ្ដីប៉មយាម» លេខ១ ឆ្នាំ២០២៣ ចំណងជើងថា «សុខភាពផ្លូវចិត្ត តើអាចរកជំនួយនៅឯណា?»

តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០២៣​ឬ​ទេ?

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង?

(​សូម​គ្រីស​ប្រអប់​សម្រាប់​ទម្លាប់​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក