បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp23 លេខ ១ ទំ. ១០-១១
  • ៣ | គំរូនៅក្នុងគម្ពីរអាចជួយអ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣ | គំរូនៅក្នុងគម្ពីរអាចជួយអ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • នេះ​មាន​ន័យ​ថា
  • របៀប​ដែល​នេះ​អាច​ជួយ​យើង
  • ២ | «ការសម្រាលទុក្ខពីបទគម្ពីរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • ៤ | គម្ពីរផ្ដល់ការណែនាំដែលមានប្រយោជន៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • ចុះបើខ្ញុំមានបញ្ហាសុខភាព? (ភាគទី៣)
    សំណួរពីយុវវ័យ
  • ១ | សេចក្ដីអធិដ្ឋាន «[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
wp23 លេខ ១ ទំ. ១០-១១
ម៉ូសេជាអ្នកប្រកាសទំនាយដែលកំពុងកើតទុក្ខងើយមើលទៅលើមេឃ ហើយអធិដ្ឋានទៅព្រះ។

៣ | គំរូ​នៅ​ក្នុង​គម្ពីរ​អាច​ជួយ​អ្នក

គម្ពីរ​រៀប​រាប់​អំពី . . . បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ដែល​«​ជា​មនុស្ស​ដូច​យើង​ដែរ​»។—យ៉ាកុប ៥:១៧

នេះ​មាន​ន័យ​ថា

គម្ពីរ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ជីវប្រវត្តិ​របស់​បុរស​និង​ស្ត្រី​ជា​ច្រើន​នាក់​ដែល​ធ្លាប់​មាន​អារម្មណ៍​ផ្សេង​ៗ។ កាល​ដែល​យើង​អាន​បទ​ពិសោធន៍​របស់​ពួក​គេ យើង​ប្រហែល​ជា​ឃើញ​ថា បុគ្គល​ខ្លះ​ក៏​មាន​អារម្មណ៍​ដូច​យើង​ដែរ។

របៀប​ដែល​នេះ​អាច​ជួយ​យើង

យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​យល់​អារម្មណ៍​របស់​យើង ហើយ​នេះ​កាន់​តែ​សំខាន់​ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។ ពេល​ដែល​យើង​អាន​គម្ពីរ យើង​រៀន​អំពី​បុគ្គល​ឯ​ទៀត​ដែល​មាន​របៀប​គិត​គូរ​និង​អារម្មណ៍​ដូច​យើង​ដែរ។ ជា​លទ្ធផល ពេល​យើង​ជួប​ការ​ថប់​បារម្ភ និង​មាន​អារម្មណ៍​ឈឺ​ចាប់ យើង​ឃើញ​ថា​មិន​មែន​មាន​តែ​យើង​ប៉ុណ្ណោះ​ទេ​ដែល​មាន​បញ្ហា​នេះ។

  • គម្ពីរ​កត់​ទុក​អំពី​ពាក្យ​សម្ដី​ជា​ច្រើន​របស់​អ្នក​ដែល​មាន​អារម្មណ៍​អស់​សង្ឃឹម​និង​គិត​ថា​គ្មាន​អ្នក​ណា​អាច​ជួយ​ពួក​គេ​បាន។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ‹ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន​ទេ›? ម៉ូសេ អេលីយ៉ា និង​ដាវីឌ​ក៏​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ដែរ។—ជំរឿន​បណ្ដា​ជន ១១:​១៤; បណ្ដា​ស្ដេច​ទី​១ ១៩:៤; ចម្រៀង​សរសើរ​ព្រះ ៥៥:៤

  • គម្ពីរ​ប្រាប់​យើង​អំពី​ស្ត្រី​ម្នាក់​ឈ្មោះ​ហាណា ដែល​មាន​អារម្មណ៍​«​ជូរ​ចត់​ក្នុង​ចិត្ត​ខ្លាំង​ណាស់​»​ ដោយ​សារ​នាង​មិន​អាច​មាន​កូន​បាន ហើយ​ត្រូវ​ប្រពន្ធ​ចុង​របស់​ប្ដី​នាង រក​រឿង​ឈ្នានីស​ឥត​ឈប់។—សាំយូអែល​ទី១ ១:៦, ១០

  • យើង​ក៏​ប្រហែល​ជា​អាច​យល់​អារម្មណ៍​របស់​បុរស​ម្នាក់​ក្នុង​គម្ពីរ​ឈ្មោះ​យ៉ូប។ ទោះ​ជា​គាត់​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​ក៏​ដោយ តែ​គាត់​ធ្លាប់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្អប់​ខ្ពើម​ជីវិត​របស់​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ​»។—យ៉ូប ៧:១៦

ដោយ​រៀន​អំពី​របៀប​ដែល​បុគ្គល​ទាំង​នេះ បាន​យក​ឈ្នះ​គំនិត​អវិជ្ជមាន​របស់​ពួក​គេ នោះ​យើង​ក៏​អាច​មាន​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​យើង​ផង​ដែរ។

របៀប​ដែល​គម្ពីរ​កំពុង​ជួយ​ខេវិន

របៀប​ដែល​ជំងឺ​បាយប៉ូឡា​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ

ខេវិនកំពុងញ៉ាំកាហ្វេជាមួយមិត្តភក្តិពីរនាក់។

​«​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ជាង គេ​បាន​រក​ឃើញ​ថា ខ្ញុំ​មាន​ជំងឺ​បាយប៉ូឡា (​Bipolar Disorder​) ដែល​ជា​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដែល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​ខ្ញុំ។ មាន​ពេល​ខ្លះ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ជួប​នៅ​ក្នុង​ជីវិត។ ប៉ុន្តែ​នៅ​ពេល​ខ្លះ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ​»។

របៀប​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ

​«​ខ្ញុំ​អាច​យល់​អារម្មណ៍​របស់​បុគ្គល​ម្នាក់​នៅ​ក្នុង​គម្ពីរ គឺ​សាវ័ក​ពេត្រុស។ គាត់​មាន​កំហុស​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្តែ​ជា​ជាង​បន្ត​គិត​ដូច្នេះ ពេត្រុស​បាន​ស្វែង​រក​មិត្ត​ភក្តិ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់។ ពេល​ដែល​ជំងឺ​បាយប៉ូឡា​ធ្វើ​ទុក្ខ​ខ្ញុំ​ខ្លាំង ភាព​ខុស​ឆ្គង​អាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្តែ​ដូច​ពេត្រុស ខ្ញុំ​ព្យាយាម​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​ខ្ញុំ ដែល​ចង់​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ទៅ​មុខ​ទៀត។

​«​បុគ្គល​ម្នាក់​ទៀត​នៅ​ក្នុង​គម្ពីរ​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ខ្ញុំ​គឺ​ស្ដេច​ដាវីឌ។ ជា​រឿយ​ៗ គាត់​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ស្ថានភាព​របស់​គាត់ ហើយ​ដោយ​សារ​គាត់​ស្ដាយ​ចំពោះ​កំហុស​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន។ ខ្ញុំ​យល់​អារម្មណ៍​របស់​គាត់ ដោយ​សារ​ពេល​ខ្លះ​ខ្ញុំ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​ដែរ។ ពាក្យ​របស់​ដាវីឌ​នៅ​ចម្រៀង​សរសើរ​ព្រះ ៥១ បាន​សម្រាល​ទុក្ខ​ខ្ញុំ។ នៅ​ខ៣​ដាវីឌ​និយាយ​ថា​៖ ‹ខ្ញុំ​ដឹង​ច្បាស់​អំពី​កំហុស​របស់​ខ្ញុំ អំពើ​រំលង​របស់​ខ្ញុំ​ដិត​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច›។ នេះ​ពិត​ជា​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង ដោយ​សារ​នៅ​ពេល​នោះ ខ្ញុំ​ពិបាក​គិត​អ្វី​ល្អ​ៗ​អំពី​ខ្លួន​ឯង។ ប៉ុន្តែ ខ្ញុំ​យល់​អារម្មណ៍​របស់​ដាវីឌ​ដែល​បាន​កត់​ទុក​នៅ​ខ​១០​ដែល​ថា​៖ ‹ឱ​ព្រះ​អើយ សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ ហើយ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​គំនិត​ថ្មី​ដែល​មិន​ប្រែ​ប្រួល​រហូត​ត​ទៅ›។ ខ្ញុំ​ធ្លាប់​និយាយ​ដូច្នេះ​ទៅ​កាន់​ព្រះ ដើម្បី​សុំ​លោក​ឲ្យ​ជួយ​ខ្ញុំ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង​ដែរ។ ចុង​ក្រោយ ខ​១៧​ក៏​បាន​សម្រាល​ទុក្ខ​ខ្ញុំ​ដែរ។ ខ​នេះ​ចែង​ថា​៖ ‹ឱ​ព្រះ​អើយ លោក​មិន​ស្អប់​ខ្ពើម​ចិត្ត​ខ្ទេច​ខ្ទាំ​និង​ចិត្ត​ទន់​ទាប​ឡើយ›។ បទ​គម្ពីរ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​ស្រឡាញ់​ខ្ញុំ។

​«​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គំរូ​នៅ​ក្នុង​គម្ពីរ និង​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ នេះ​ជួយ​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​សម្រាប់​អនាគត។ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​បាន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ ហើយ​នេះ​ពិត​ជា​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ព្យាយាម​នៅ​ក្នុង​ជីវិត​»។

ដើម្បី​បាន​ជំនួយ​បន្ថែម​៖

សូម​អាន​អត្ថបទ​«​ពេល​អ្នក​មាន​អារម្មណ៍​ថា​លែង​ចង់​រស់​ទៀត​»​ នៅ​ទស្សនាវដ្ដី​ប៉ម​យាម លេខ​២ ឆ្នាំ​២០១៩ នៅ​គេហទំព័រ​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក