បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp23 លេខ ១ ទំ. ៨-៩
  • ២ | «ការសម្រាលទុក្ខពីបទគម្ពីរ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ២ | «ការសម្រាលទុក្ខពីបទគម្ពីរ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • នេះ​មាន​ន័យ​ថា
  • របៀប​ដែល​នេះ​អាច​ជួយ​យើង
  • ៣ | គំរូនៅក្នុងគម្ពីរអាចជួយអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
wp23 លេខ ១ ទំ. ៨-៩
បុរសវ័យចាស់ម្នាក់កំពុងរំពឹងគិតអំពីអ្វីដែលគាត់បានអានពីគម្ពីរ។

២ | «​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»​

គម្ពីរ​ចែង​ថា​៖ «​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

នេះ​មាន​ន័យ​ថា

គម្ពីរ​មាន​ការ​សម្រាល​ទុក្ខ​ដែល​ផ្ដល់​កម្លាំង​ចិត្ត និង​ជួយ​យើង​នៅ​ពេល​យើង​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​អវិជ្ជមាន។ ព័ត៌មាន​នៅ​ក្នុង​គម្ពីរ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ថា បន្តិច​ទៀត​នឹង​លែង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទៀត។

របៀប​ដែល​នេះ​អាច​ជួយ​យើង

ជួន​កាល​យើង​ទាំង​អស់​គ្នា​ពិបាក​ចិត្ត ប៉ុន្តែ​អស់​អ្នក​ដែល​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ជំងឺ​ថប់​បារម្ភ ប្រហែល​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​គ្រប់​ពេល​វេលា។ តើ​គម្ពីរ​អាច​ជួយ​តាម​របៀប​ណា?

  • គម្ពីរ​មាន​អ្វី​ល្អ​ៗ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​យើង​លែង​គិត​អំពី​អ្វី​ដែល​អវិជ្ជមាន។ (​ភីលីព ៤:៨​) អ្វី​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​មាន​គំនិត​ស្ងប់ និង​គ្រប់​គ្រង​លើ​អារម្មណ៍​របស់​យើង។—ចម្រៀង​សរសើរ​ព្រះ ៩៤:១៨, ១៩

  • គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ឈប់​គិត​ថា យើង​គ្មាន​តម្លៃ។—លូកា ១២:៦, ៧

  • បទ​គម្ពីរ​ជា​ច្រើន​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា យើង​មិន​នៅ​ម្នាក់​ឯង​ទេ ហើយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង​ពិត​ជា​យល់​អារម្មណ៍​របស់​យើង​ទាំង​ស្រុង។—ចម្រៀង​សរសើរ​ព្រះ ៣៤:១៨; យ៉ូហាន​ទី១ ៣:​១៩, ២០

  • គម្ពីរ​សន្យា​ថា​ព្រះ​នឹង​បំបាត់​ចោល​ការ​ចង​ចាំ​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចាប់។ (​អេសាយ ៦៥:​១៧; ការ​បើក​បង្ហាញ ២១:៤​) សេចក្ដី​សន្យា​នេះ​ប្រហែល​ជា​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ ពេល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់ និង​គំនិត​មិន​ត្រឹម​ត្រូវ។

របៀប​ដែល​គម្ពីរ​កំពុង​ជួយ​ជេស៊ីកា

របៀប​ដែល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ

ជេស៊ីកាអានគម្ពីររហូតទាល់តែគេងលក់។

​«​ពេល​ខ្ញុំ​មាន​អាយុ​២៥​ឆ្នាំ ខ្ញុំ​មាន​ជំងឺ​សតិ​អារម្មណ៍ ហើយ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ។ ខ្ញុំ​បាន​រង​ទុក្ខ​ពី​ការ​នឹក​ឃើញ​ភ្លាម​នូវ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​ធ្លាប់​ជួប​នៅ​អតីតកាល។ វេជ្ជបណ្ឌិត​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​ខ្ញុំ​គឺ​ទាក់​ទង​នឹង​ការ​គិត​អំពី​អ្វី​ដែល​អវិជ្ជមាន ដោយ​សារ​ខ្ញុំ​ធ្លាប់​ជួប​រឿង​ខ្លោច​ផ្សា​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ បន្ថែម​ពី​ការ​ទទួល​ថ្នាំ​ត្រឹម​ត្រូវ ខ្ញុំ​ក៏​ត្រូវ​ការ​ការ​ព្យាបាល​បែប​ចិត្ត​សាស្ត្រ​ដែរ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​សម្គាល់​និង​ផ្លាស់​ប្ដូរ​គំនិត​អវិជ្ជមាន​របស់​ខ្ញុំ​»។

របៀប​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ

​«​នៅ​ពេល​ដែល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង ខ្ញុំ​បាន​ភ័យ​តក់​ស្លុត មាន​ការ​ថប់​បារម្ភ​ខ្លាំង និង​គេង​មិន​លក់។ ជា​ញឹក​ញយ​នៅ​ពេល​យប់ គំនិត​មិន​ល្អ​បាន​គាប​សង្កត់​ខ្ញុំ ហើយ​ខ្ញុំ​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ ដូច​ចម្រៀង​សរសើរ​ព្រះ ៩៤:១៩​ពន្យល់​ថា ព្រះ​អាច​សម្រាល​ទុក្ខ​និង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ឡើង​វិញ ពេល​កង្វល់​កង្វាយ​ញាំញី​ចិត្ត​យើង។ ដូច្នេះ ខ្ញុំ​បាន​ទុក​គម្ពីរ និង​សៀវភៅ​ដែល​ខ្ញុំ​កត់​ទុក​ខ​គម្ពីរ​ដែល​លើក​ទឹក​ចិត្ត នៅ​ជិត​គ្រែ​ខ្ញុំ។ នៅ​ពេល​ដែល​ខ្ញុំ​គេង​មិន​លក់ ខ្ញុំ​អាន​ខ​គម្ពីរ​មួយ​ចំនួន ដែល​នេះ​នាំ​ឲ្យ​គំនិត​របស់​ព្រះ ជួយ​សម្រាល​ទុក្ខ​ខ្ញុំ។

​«​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រំលើង​អ្វី​ៗ​ដែល​ផ្ទុយ​ពី​ការ​យល់​ដឹង​របស់​យើង​អំពី​ព្រះ។ កាល​ពី​មុន ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ឯង​គ្មាន​តម្លៃ​និង​មិន​គួរ​ឲ្យ​ស្រឡាញ់។ ប៉ុន្តែ ខ្ញុំ​បាន​រៀន​ថា​ការ​ជឿ​បែប​នេះ ពិត​ជា​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ ដែល​ពណ៌នា​ថា ព្រះ​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​មេត្តា​ករុណា ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ។ បន្តិច​ម្ដង​ៗ ខ្ញុំ​បាន​គ្រប់​គ្រង​គំនិត​របស់​ខ្ញុំ ជា​ជាង​អនុញ្ញាត​ឲ្យ​គំនិត​របស់​ខ្ញុំ​គ្រប់​គ្រង​លើ​ខ្ញុំ​វិញ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​ខ្លួន​ឯង។ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ខ្ញុំ​ឲ្យ​លែង​មាន​ទស្សនៈ​អវិជ្ជមាន​អំពី​ខ្លួន​ទៀត។

​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​យើង​លែង​នឹក​ចាំ​អំពី​ការ​ឈឺ​ចាប់ និង​ការ​គិត​អំពី​អ្វី​ៗ​ដែល​អវិជ្ជមាន។ ខ្ញុំ​ដឹង​ថា​នៅ​ថ្ងៃ​អនាគត​នឹង​មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទេ។ នេះ​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នៅ​ពេល​ឥឡូវ​នេះ ហើយ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​អនាគត ពេល​ដែល​ខ្ញុំ​នឹង​លែង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទៀត​»។

ដើម្បី​បាន​ជំនួយ​បន្ថែម​៖

សូម​អាន​អត្ថបទ ​«​តើ​ព្រះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម លេខ​៤ ឆ្នាំ​២០១៦ ទំព័រ​៤​-​៥ នៅ​ក្នុង​jw.org/km។

សូម​អាន​បទ​គម្ពីរ​ដែល​សម្រាល​ទុក្ខ​ពី​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ នៅ​ក្នុង​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក