បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 កុម្ភៈ ទំ. ៣១
  • ពួកគាត់បានទទួលសេចក្ដីស្រឡាញ់ពីក្រុមជំនុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកគាត់បានទទួលសេចក្ដីស្រឡាញ់ពីក្រុមជំនុំ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • អត្ថបទស្រដៀងគ្នា
  • អក្សរផុសដែលជួយមនុស្សកែប្រែជីវិត
    របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ផ្សព្វផ្សាយដល់មនុស្សងងឹតភ្នែក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • សូមជួយមនុស្សងងឹតភ្នែករៀនអំពីព្រះយេហូវ៉ា
    ២០១៥ កិច្ចបម្រើព្រះ
  • ឥឡូវខ្ញុំអាចជួយអ្នកឯទៀត
    ទស្សនាវដ្ដីប៉មយាម: ឥឡូវខ្ញុំអាចជួយអ្នកឯទៀត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 កុម្ភៈ ទំ. ៣១

[​ពី​ឆ្វេង​ទៅ​ស្ដាំ​] បង​ម៉ាសិឡូ បង​យ៉ូម៉ារ៉ា និង​បង​អិវ៉ា។ ពួក​គាត់​ម្នាក់​ៗ​កាន់​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជា​អក្សរ​ផុស​ភាសា​អេស្ប៉ាញ

ពួក​គាត់​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​ជំនុំ

បង​ស្រី​យ៉ូម៉ារ៉ា​និង​ប្អូន​ប្រុស​ៗ​របស់​គាត់​ម៉ាសិឡូ ព្រម​ទាំង​អិវ៉ា​រស់​នៅ​ភូមិ​ដ៏​តូច​មួយ នៅ​ប្រទេស​ក្វាតេម៉ាឡា។ បង​យ៉ូម៉ារ៉ា​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​ប្អូន​ប្រុស​ៗ​របស់​គាត់​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​ដែរ។ ប៉ុន្តែ​មាន​បញ្ហា​មួយ​គឺ​បង​ប្អូន​ទាំង​បី​នាក់​នេះ​ពិការ​ភ្នែក ហើយ​មិន​ចេះ​អាន​អក្សរ​ផុស​ទេ។ ដូច្នេះ អ្នក​បង្រៀន​គម្ពីរ​បាន​អាន​វគ្គ​នីមួយ​ៗ​និង​ខ​គម្ពីរ​ក្នុង​មេ​រៀន​ឲ្យ​ពួក​គាត់​ស្ដាប់។

ពួក​គាត់​ក៏​ពិបាក​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ ពួក​គាត់​មិន​អាច​ធ្វើ​ដំណើរ​៤០​នាទី​ដើម្បី​ទៅ​សាល​ប្រជុំ​ដែល​ជិត​ជាង​គេ​បំផុត​ដោយ​ខ្លួន​ឯង​បាន​ទេ។ ប៉ុន្តែ បង​ប្អូន​ក្រុម​ជំនុំ​បាន​ជួយ​ពួក​គាត់​ឲ្យ​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់។ ម្យ៉ាង​ទៀត ពេល​បង​ប្អូន​បង្កើត​បី​នាក់​នោះ​បាន​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ជា​សិស្ស​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ជួយ​ពួក​គាត់​ឲ្យ​ទន្ទេញ​ចាំ​ផ្នែក​របស់​ពួក​គាត់។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ចាប់​ផ្ដើម​មាន​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​នៅ​ភូមិ​របស់​ពួក​គាត់។ នៅ​ពេល​នោះ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​បាន​រើ​ទៅ​ភូមិ​នោះ។ ប្ដី​ប្រពន្ធ​នោះ​មិន​ចេះ​អាន​និង​សរសេរ​អក្សរ​ផុស​ទេ ប៉ុន្តែ​ពួក​គេ​ចង់​បង្រៀន​បង​ប្អូន​បី​នាក់​ដែល​ពិការ​ភ្នែក​ទាំង​នេះ​ឲ្យ​ចេះ​អាន​និង​សរសេរ​អក្សរ​នោះ។ ដូច្នេះ ពួក​គេ​បាន​ទៅ​បណ្ណាល័យ​មួយ​ដើម្បី​រៀន​អំពី​របៀប​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​ប្រើ​អក្សរ​ផុស។

បង​ម៉ាសិឡូ​ឆ្លើយ​ក្នុង​អំឡុង​កិច្ច​ប្រជុំ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ បង​ប្អូន​បង្កើត​បី​នាក់​នោះ​ចេះ​អាន​អក្សរ​ផុស​យ៉ាង​ស្រួល ហើយ​នោះ​បាន​ឲ្យ​ពួក​គាត់​បណ្ដុះ​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។a ឥឡូវ​នេះ បង​យ៉ូម៉ារ៉ា បង​ម៉ាសិឡូ និង​បង​អិវ៉ា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេល​ពេល ហើយ​បង​ម៉ាសិឡូ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ពួក​គាត់​ជាប់​រវល់​ណាស់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ។ ពួក​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង រហូត​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ពួក​គាត់​ក៏​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​ពួក​គាត់​ដែរ។

បង​ប្អូន​បង្កើត​ទាំង​បី​នាក់​នោះ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​គាំទ្រ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​ជំនុំ។ បង​យ៉ូម៉ារ៉ា​និយាយ​ថា​៖ ​«​ចាប់​តាំង​ពី​យើង​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ត​សាសនិក​ពិត​ចំពោះ​យើង​»។ បង​ម៉ាសិឡូ​បន្ថែម​ថា​៖ ​«​យើង​មាន​មិត្ត​សម្លាញ់​ក្នុង​ក្រុម​ជំនុំ​យើង ហើយ​យើង​មាន​ក្រុម​គ្រួសារ​មួយ​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​មាន​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់​»។ បង​យ៉ូម៉ារ៉ា​និង​ប្អូន​ប្រុស​ៗ​របស់​គាត់​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ពួក​គាត់​នឹង​ឃើញ​ផែនដី​ប្រែ​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។—ចសព. ៣៧:១០, ១១; អេ. ៣៥:៥

a សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា ចូរ​រៀន​អាន​អក្សរ​ផុស​(​Learn to Read Braille​) បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ជួយ​បុគ្គល​ដែល​ងងឹត​ភ្នែក ឬ​ពិការ​ភ្នែក​ឲ្យ​រៀន​អំពី​របៀប​អាន​និង​សរសេរ​អក្សរ​ផុស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក