តើអ្នកអាចរកការណែនាំដ៏គួរឲ្យទុកចិត្តនៅឯណា?
ក្នុងពិភពលោកដែលតែងតែប្រែប្រួលយ៉ាងឆាប់រហ័សនេះ តើអ្នកអាចប្រាកដថា ការសម្រេចចិត្តរបស់អ្នកនឹងនាំឲ្យមានលទ្ធផលល្អយ៉ាងដូចម្ដេច? តើតាមរបៀបណាអ្នកអាចប្រាកដថា អ្វីដែលអ្នកគិតថាត្រឹមត្រូវនៅថ្ងៃនេះ នឹងមិនទៅជាខុសនៅថ្ងៃស្អែក?
គម្ពីរអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តដែលមិនធ្វើឲ្យអ្នកស្ដាយក្រោយឡើយ។ ហេតុអ្វីគម្ពីរអាចជួយអ្នកឲ្យធ្វើដូច្នេះ? គឺដោយសារគម្ពីរមកពីអ្នកបង្កើតរបស់យើង ហើយលោកដឹងអំពីអ្វីដែលនឹងធ្វើឲ្យយើងមានសុភមង្គលនិងសេចក្ដីសុខពិតប្រាកដ។
«លោកបានប្រាប់អ្នករាល់គ្នា . . . អំពីអ្វីដែលល្អ»។—មីកា ៦:៨
យើងអាចទុកចិត្តទៅលើការណែនាំដ៏ឈ្លាសវៃដែលមាននៅក្នុងគម្ពីរ។ ការណែនាំទាំងនោះ«រមែងទុកចិត្តបាននៅពេលឥឡូវនិងជារៀងរហូត»។—ចម្រៀងសរសើរព្រះ ១១១:៨
សូមពិនិត្យមើលដោយខ្លួនអ្នកផ្ទាល់អំពីរបៀបដែលគម្ពីរអាចជួយអ្នកក្នុងពិភពលោកដែលតែងតែផ្លាស់ប្ដូរនេះ។