បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 មីនា ទំ. ៣២
  • ចូរ​ប្រើ​គម្ពីរ​ដូច​ប្រើ​កញ្ចក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​ប្រើ​គម្ពីរ​ដូច​ប្រើ​កញ្ចក់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះខ្ញុំ?
    ២០១៤ កិច្ចបម្រើព្រះ
  • របៀបរក្សាចិត្តគំនិតលះបង់ប្រយោជន៍ខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ហេតុអ្វីខ្ញុំខ្វល់ខ្វាយអំពីរូបសម្ផស្សរបស់ខ្ញុំ?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 មីនា ទំ. ៣២

យោបល់​សម្រាប់​សិក្សា

ចូរ​ប្រើ​គម្ពីរ​ដូច​ប្រើ​កញ្ចក់

យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​ប្រដូច​គម្ពីរ​ទៅ​នឹង​កញ្ចក់​ដែល​ជួយ​យើង​ឲ្យ​ឃើញ​ធាតុ​ពិត​របស់​ខ្លួន។ (​យ៉ា. ១:២២​-​២៥​) តើ​យើង​អាច​ប្រើ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ប្រើ​កញ្ចក់​យ៉ាង​ដូច​ម្ដេច?

សូម​អាន​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ បើ​សិន​ជា​យើង​គ្រាន់​តែ​ឆ្លុះ​កញ្ចក់​លឿន​ៗ​ហើយ​ចេញ​ទៅ នោះ​យើង​ប្រហែល​ជា​មើល​រំលង​អ្វី​មិន​ស្អាត​ដែល​យើង​មិន​ចង់​មាន​លើ​ខ្លួន។ ស្រដៀង​គ្នា​ដែរ បើ​យើង​អាន​គម្ពីរ​លឿន​ៗ យើង​នឹង​មិន​ឃើញ​អ្វី​ដែល​យើង​ត្រូវ​កែ​ប្រែ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម្បី​អាច​ឃើញ​ចំណុច​ដែល​យើង​ត្រូវ​កែ​ប្រែ នោះ​យើង​ត្រូវ​អាន​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ចូរ​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​ផ្ទាល់​ត្រូវ​រីក​ចម្រើន​មិន​មែន​អ្នក​ឯ​ទៀត​ទេ។ តាម​ធម្មតា យើង​ឆ្លុះ​កញ្ចក់​ដើម្បី​មើល​ខ្លួន មិន​មែន​មើល​អ្វី​ៗ​ដែល​មិន​ស្អាត​នៅ​លើ​ខ្លួន​អ្នក​ឯ​ទៀត​ទេ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អាន​គម្ពីរ យើង​នឹង​មិន​គិត​អំពី​កំហុស​របស់​អ្នក​ឯ​ទៀត។ បើ​យើង​គិត​អំពី​កំហុស​របស់​ពួក​គេ នេះ​នឹង​មិន​ជួយ​យើង​ឲ្យ​កែ​តម្រូវ​នូវ​ចំណុច​ណា​ដែល​ខ្លួន​យើង​ផ្ទាល់​ត្រូវ​រីក​ចម្រើន​នោះ​ទេ។

ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល។ បើ​យើង​ឆ្លុះ​កញ្ចក់ ហើយ​មើល​ឃើញ​តែ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត នោះ​យើង​អាច​ធ្លាក់​ទឹក​ចិត្ត។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​មាន​គំនិត​សម​ហេតុ​សម​ផល​ពេល​យើង​អាន​បណ្ដាំ​របស់​ព្រះ ដោយ​មិន​តម្រូវ​ច្រើន​ពី​ខ្លួន​ឯង​ជាង​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​នោះ​ទេ។—យ៉ា. ៣:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក