យោបល់សម្រាប់សិក្សា
ចូរទទួលប្រយោជន៍ច្រើនបំផុតពីរូបភាព
សៀវភៅរបស់យើងមានរូបភាពជាច្រើនដែលបង្រៀនយើងអំពីចំណុចសំខាន់ៗ។ តើតាមរបៀបណាអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីការមើលរូបភាពទាំងនោះ?
មុនអានអត្ថបទ សូមមើលរូបភាព។ រូបភាពនេះប្រហែលជានឹងធ្វើឲ្យអ្នករំភើបចិត្ត ហើយជំរុញចិត្តអ្នកឲ្យចង់អានអត្ថបទនោះ។ ជាឧទាហរណ៍ ពេលយើងឃើញម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅលើចាន យើងច្បាស់ជាចង់ញ៉ាំម្ហូបនោះ។ ស្រដៀងគ្នាដែរ អ្នកនឹងកាន់តែរំភើបចិត្តចង់អានអត្ថបទណាមួយ បើមើលរូបភាពជាមុនសិន។ ដូច្នេះ មុនអានអត្ថបទសូមសួរខ្លួនអ្នកថា ‹តើខ្ញុំឃើញរូបភាពអ្វីខ្លះ?›។—អេម. ៧:៧, ៨
កាលដែលអ្នកអានអត្ថបទ សូមគិតអំពីមូលហេតុដែលមានរូបភាពនោះ។ បើមានអក្សរនៅក្បែររូបភាពឬការពណ៌នាអំពីរូបភាព សូមអានអក្សរឬការពណ៌នាអំពីរូបភាពនោះ។ សូមគិតអំពីរបៀបដែលរូបភាពជាប់ទាក់ទងនឹងប្រធានបទដែលកំពុងពិគ្រោះ ហើយគិតអំពីរបៀបដែលអ្នកអាចអនុវត្តអ្វីដែលអ្នករៀនពីរូបភាពនោះក្នុងជីវិតរបស់អ្នក។
ក្រោយអានអត្ថបទហើយ សូមប្រើរូបភាពដើម្បីនឹកចាំចំណុចសំខាន់ពីអត្ថបទនោះ។ ក្រោយមក សូមបិទភ្នែករបស់អ្នកនិងព្យាយាមចាំរូបភាព ហើយអ្វីដែលអ្នកបានរៀនពីរូបភាពនោះ។
សូមមើលរូបភាពក្នុងទស្សនាវដ្ដីនេះម្ដងទៀត ហើយមើលថាតើអ្នកអាចចាំអ្វីដែលអ្នកបានរៀនឬយ៉ាងណា។