បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៧ ទំ. ៣២
  • «សូមមើលរូបភាព!»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «សូមមើលរូបភាព!»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកដែលនាំការសិក្សាប៉មយាម
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    ២០១៣ កិច្ចបម្រើព្រះ
  • ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកនៅកិច្ចប្រជុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​រូប​ភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៧ ទំ. ៣២

​«​សូម​មើល​រូបភាព!​»

តើ​អ្នក​និយាយ​ពាក្យ​នេះ​ប៉ុន្មាន​ដង​ប្រាប់​ខ្លួន​អ្នក​ឬ​អ្នក​ឯ​ទៀត ពេល​អ្នក​បើក​ទៅ​ទំព័រ​អត្ថបទ​ថ្មី​នៃ​ទស្សនាវដ្ដី​នេះ? គំនូរ​និង​រូប​ថត​ស្អាត​ៗ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​គឺ​សម្រាប់​គោល​បំណង​មួយ។ គំនូរ​និង​រូបភាព​ជា​ជំនួយ​ក្នុង​ការ​បង្រៀន​ដែល​ជួយ​យើង​ឲ្យ​គិត​និង​ដាស់​អារម្មណ៍​យើង។ គំនូរ​និង​រូបភាព​អាច​មាន​ប្រយោជន៍ ជា​ពិសេស​ពេល​យើង​រៀបចំ​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​និង​រួម​ចំណែក​ឆ្លើយ​ចម្លើយ​ក្នុង​អំឡុង​ការ​សិក្សា​នោះ។

ជា​ឧទាហរណ៍ សូម​គិត​អំពី​មូលហេតុ​ដែល​រូបភាព​ទី​១​នៃ​អត្ថបទ​សិក្សា​នីមួយ​ៗ​បាន​ត្រូវ​ជ្រើស​រើស​សម្រាប់​អត្ថបទ​នោះ។ តើ​រូបភាព​នោះ​បង្ហាញ​អំពី​អ្វី? តើ​រូបភាព​នោះ​ទាក់​ទង​នឹង​ចំណង​ជើង​នៃ​អត្ថបទ​ឬ​បទ​គម្ពីរ​ដែល​ជា​ប្រធាន​នៃ​អត្ថបទ​នោះ​យ៉ាង​ដូច​ម្ដេច? សូម​គិត​ថា​រូបភាព​ទាំង​អស់​ឯ​ទៀត​ទាក់​ទង​យ៉ាង​ណា​នឹង​ប្រធាន​ដែល​កំពុង​ពិភាក្សា ហើយ​ទាក់​ទង​នឹង​ជីវិត​របស់​អ្នក​ផ្ទាល់។

អ្នក​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​គួរ​ទុក​ឱកាស​ឲ្យ​បង​ប្អូន​ផ្ដល់​យោបល់​អំពី​រូបភាព​នីមួយ​ៗ និង​ឲ្យ​បង​ប្អូន​ប្រាប់​ថា រូបភាព​នោះ​ទាក់​ទង​យ៉ាង​ណា​នឹង​មេរៀន ហើយ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ពួក​គាត់​ផ្ទាល់។ ក្នុង​ករណី​ខ្លះ ចំណង​ជើង​ដែល​នៅ​ជាប់​រូបភាព​ប្រាប់​ថា​រូបភាព​នោះ​ទាក់​ទង​នឹង​វគ្គ​មួយ​ណា។ ក្នុង​ករណី​ផ្សេង​ទៀត អ្នក​ដឹក​នាំ​អាច​សម្រេច​ចិត្ត​ថា​វគ្គ​មួយ​ណា​ដែល​ល្អ​បំផុត​ដើម្បី​ពិភាក្សា​អំពី​រូបភាព​នីមួយ​ៗ។ តាម​របៀប​នេះ បង​ប្អូន​ទាំង​អស់​គ្នា​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​អ្វី​ដែល​បាន​រៀបចំ​ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​គិត​ឃើញ​រូបភាព​នៅ​ក្នុង​មេរៀន​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។

បង​ប្រុស​ម្នាក់​បាន​និយាយ​អំពី​រូបភាព​ថា ក្រោយ​ពី​បាន​អាន​អត្ថបទ​ដែល​បាន​សរសេរ​យ៉ាង​ល្អ ហើយ​មាន​រូបភាព​បន្ថែម​ទៀត នេះ​ហាក់​ដូច​ជា​ការ​បរិភោគ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ហើយ​មាន​បង្អែម​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក