បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១១ ទំ. ២៧-៣២
  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រាស្ត្រ​ថ្មី​របស់​ព្រះ
  • «រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក»
  • រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​បង្កើត​សា​ជា​ថ្មី
  • «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ»
  • ចូរ​ទទួល​ការ​ការពារ​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា
  • ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «សាសន៍ស្រាអែលនៃព្រះ»និង«ពួកហ្វូងធំ»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ពួកគាត់បានកើតមកជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១១ ទំ. ២៧-៣២

«ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ»

«ពី​មុន អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ»។—ពេត្រុស​ទី១ ២:១០

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

  • នៅ​សតវត្សរ៍​ទី១ តើ​អ្នក​ណា​បាន​ទៅ​ជា​រាស្ត្រ​ថ្មី​របស់​ព្រះ​យេហូវ៉ា?

  • តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ពិត​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ​ជា​រាស្ត្រ​ដែល​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា?

  • នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា? តើ«ចៀម​ឯ​ទៀត»ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​ការពារ​ក្នុង​អំឡុង​គ្រា«ទុក្ខ​វេទនា​ជា​ខ្លាំង»?

១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.? តើ​អ្នក​ណា​បាន​ទៅ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី​របស់​ព្រះ​យេហូវ៉ា? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ។ លោក​បាន​បង្កើត​ប្រជា​ជាតិ​ថ្មី​មួយ​ដែល​ហៅ​ថា«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៦:១៦) ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជ្រើស​រើស​សមាជិក​នីមួយៗនៃ​ប្រជា​ជាតិ​នេះ។ ប៉ូល​បាន​សរសេរ​ថា សមាជិក​នៃ​ប្រជា​ជាតិ​នេះ​មិន​ចាំ​បាច់​កាត់​ចុង​ស្បែក​ដូច​កូន​ចៅ​របស់​អាប្រាហាំ​ធ្លាប់​ធ្វើ​ទេ។ ផ្ទុយ​ទៅ​វិញ «ការ​កាត់​ចុង​ស្បែក​របស់​អ្នក​នោះ​គឺ​នៅ​លើ​ចិត្ត​គាត់» ដោយ​សកម្មពល​បរិសុទ្ធ។—រ៉ូម ២:២៩

២ សមាជិក​ដំបូង​នៃ​ប្រជា​ជាតិ​ថ្មី​របស់​ព្រះ​គឺ​ពួក​សាវ័ក​និង​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​របស់​គ្រិស្ត​ជាង​១០០​នាក់ ដែល​បាន​ប្រជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​មួយ​នៅ​ក្រុង​យេរូសាឡិម។ (សកម្មភាព ១:១២​-​១៥) ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​លើ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ទៅ​ជា​កូន​របស់​ព្រះ។ (រ៉ូម ៨:១៥, ១៦; កូរិនថូស​ទី២ ១:២១) នេះ​បាន​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ព្រម​ទទួល​គ្រឿង​បូជា​របស់​គ្រិស្ត ហើយ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ត្រូវ​ជំនួស​ដោយ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ។ (លូកា ២២:២០; សូម​អាន ហេប្រឺ ៩:១៥) ពួក​អ្នក​កាន់​តាម​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នេះ បាន​ទៅ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី ឬ​រាស្ត្រ​ថ្មី​របស់​ព្រះ​យេហូវ៉ា។ សកម្មពល​បរិសុទ្ធ​បាន​ជួយ​ពួក​គាត់​ឲ្យ​មាន​សមត្ថភាព​និយាយ​និង​យល់​ភាសា​ជា​ច្រើន ព្រម​ទាំង​បង្រៀន«ការ​ដ៏​រុងរឿង​របស់​ព្រះ»។—សកម្មភាព ២:១​-​១១

រាស្ត្រ​ថ្មី​របស់​ព្រះ

៣​-​៥​. (ក) តើ​ពេត្រុស​បាន​ប្រាប់​អ្វី​ដល់​ជន​ជាតិ​យូដា​នៅ​បុណ្យ​ថ្ងៃ​ទី​៥០? (ខ) តើ​ប្រជា​ជាតិ​ថ្មី​នោះ​បាន​កើន​ឡើង​យ៉ាង​ណា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង?

៣ ព្រះ​យេហូវ៉ា​បាន​ប្រើ​សាវ័ក​ពេត្រុស​ដើម្បី​អញ្ជើញ​ជន​ជាតិ​យូដា​និង​អ្នក​ដែល​បាន​ដូរ​សាសនា​ឲ្យ​ទៅ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី​របស់​លោក គឺ​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ពេត្រុស​បាន​ប្រាប់​ជន​ជាតិ​យូដា​ដោយ​ចិត្ត​ក្លាហាន​ថា ពួក​គេ​បាន​សម្លាប់​លោក​យេស៊ូ ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​ព្រម​ទទួល​លោក​ជា«លោក​ម្ចាស់​និង​ជា​គ្រិស្ត»របស់​ពួក​គេ។ ពេល​ក្រុម​មនុស្ស​សួរ​ថា​តើ​ពួក​គេ​គួរ​ធ្វើ​យ៉ាង​ណា ពេត្រុស​បាន​ប្រាប់​ពួក​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់ៗត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ រួច​អ្នក​រាល់​គ្នា​នឹង​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ជា​អំណោយ​ទាន»។ (សកម្មភាព ២:២២, ២៣, ៣៦​-​៣៨) នៅ​ថ្ងៃ​នោះ មនុស្ស​ប្រហែល​ជា​៣.០០០​នាក់​បាន​ទៅ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ។ (សកម្មភាព ២:៤១) ក្រោយ​មក ពួក​សាវ័ក​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​មនុស្ស​កាន់​តែ​ច្រើន​បាន​ទទួល​យក​សេចក្ដី​ពិត។ (សកម្មភាព ៦:៧) ប្រជា​ជាតិ​ថ្មី​នោះ​បាន​កើន​ឡើង។

៤ ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​សាម៉ារី។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ទទួល​យក​សេចក្ដី​ពិត ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ប៉ុន្តែ​ពួក​គេ​មិន​បាន​ទទួល​សកម្មពល​បរិសុទ្ធ​ទេ។ គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ​ជួប​បង​ប្អូន​ថ្មី​ទាំង​នេះ​ដែល​ជា​ជន​ជាតិ​សាម៉ារី។ សាវ័ក​ទាំង​ពីរ​នាក់​នេះ​បាន​ដាក់​ដៃ​លើ​ពួក​គេ «ហើយ​ពួក​គេ​ចាប់​ផ្ដើម​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ»។ (សកម្មភាព ៨:៥, ៦, ១៤​-​១៧) តាម​របៀប​នេះ ជន​ជាតិ​សាម៉ារី​ទាំង​នេះ​បាន​ត្រូវ​រើស​តាំង ហើយ​បាន​ទៅ​ជា​សមាជិក​អ៊ីស្រាអែល​នៃ​ព្រះ។

៥ នៅ​ឆ្នាំ​៣៦ គ.ស. ព្រះ​បាន​ប្រើ​ពេត្រុស​ដើម្បី​អញ្ជើញ​មនុស្ស​មួយ​ក្រុម​ទៀត​ឲ្យ​ចូល​ធ្វើ​ជា​សមាជិក​ប្រជា​ជាតិ​ថ្មី​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ។ នេះ​បាន​កើត​ឡើង​ពេល​ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ដល់​នាយ​ទាហាន​រ៉ូម​ម្នាក់​ឈ្មោះ​កូនេលាស​និង​ញាតិ​សន្ដាន​រួម​ទាំង​មិត្ត​ភក្ដិ​របស់​គាត់។ (សកម្មភាព ១០:២២, ២៤, ៣៤, ៣៥) គម្ពីរ​ប្រាប់​ថា កាល​ដែល​ពេត្រុស​កំពុង​និយាយ ជន​ជាតិ​ដទៃ​ទាំង​អស់​ដែល​កំពុង​ស្ដាប់​គាត់​បាន​ទទួល​សកម្មពល​បរិសុទ្ធ។ «ពួក​អ្នក​ស្មោះ​ត្រង់​ដែល​បាន​មក​ជា​មួយ​នឹង​ពេត្រុស គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​កាត់​ចុង​ស្បែក បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពី​ព្រោះ​សកម្មពល​បរិសុទ្ធ​ដែល​ជា​អំណោយ​ទាន​របស់​ព្រះ កំពុង​ត្រូវ​ចាក់​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​ផង​ដែរ»។ (សកម្មភាព ១០:៤៤, ៤៥) តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​ដទៃ​ដែល​មិន​បាន​កាត់​ចុង​ស្បែក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​សមាជិក​អ៊ីស្រាអែល​នៃ​ព្រះ។

«រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក»

៦, ៧​. តើ​សមាជិក​ប្រជា​ជាតិ​ថ្មី​បាន​ធ្វើ​អ្វី​ក្នុង​នាម​ជា​រាស្ត្រ​មួយ​ដែល​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា?

៦ នៅ​កិច្ច​ប្រជុំ​មួយ​នៃ​គណៈ​អភិបាល​នា​ឆ្នាំ​៤៩ គ.ស. យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​បាន​និយាយ​ថា៖ «ស៊ីម្មាន[ពេត្រុស] បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ដំណើរ​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជា​ជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក»។ (សកម្មភាព ១៥:១៤) ‹រាស្ត្រ​ថ្មី​នេះ​ដែល​ជា​តំណាង​នាម​របស់​លោក› រួម​មាន​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​និង​គ្រិស្ត​សាសនិកជន​ជាតិ​ដទៃ ដែល​ព្រះ​បាន​ប្រមូល​មក​ធ្វើ​ជា​ប្រជា​ជាតិ​តែ​មួយ។ (រ៉ូម ១១:២៥, ២៦​ក) ក្រោយ​មក ពេត្រុស​បាន​សរសេរ​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ»។ ពេត្រុស​បាន​ពន្យល់​អំពី​គោល​បំណង​នៃ​ប្រជា​ជាតិ​ថ្មី​នេះ​ដោយ​និយាយ​ថា៖ «អ្នក​រាល់​គ្នា​ជា‹ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា›របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក»។ (ពេត្រុស​ទី១ ២:៩, ១០) ពួក​គាត់​ត្រូវ​ធ្វើ​ជា​សាក្សី​ដ៏​ក្លាហាន​របស់​ព្រះ​យេហូវ៉ា ហើយ​សរសើរ​លោក​ជា​សាធារណៈ​ថា​លោក​ជា​អ្នក​គ្រប់​គ្រង​សកលលោក។

៧ ពេល​នោះ ព្រះ​យេហូវ៉ា​ប្រើ​ប្រជា​ជាតិ​ថ្មី​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​លោក​អាច​ហៅ​ពួក​គាត់​ជា«រាស្ត្រ​ដែល​អញ​បាន​ជប​សូន​សំ​រាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំ​ដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង»។ (អេសាយ ៤៣:២១) ដោយ​ចិត្ត​ក្លាហាន ពួក​គាត់​បាន​ប្រាប់​បណ្ដា​ជន​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត​តែ​មួយ ហើយ​ព្រះ​ឯ​ទៀត​ទាំង​អស់​គឺ​ជា​ព្រះ​មិន​ពិត។ (ថែស្សាឡូនិច​ទី១ ១:៩) ពួក​គាត់​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ«នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី»។—សកម្មភាព ១:៨; កូឡុស ១:២៣

ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ «កូន​នៃ​រាជាណាចក្រ»ដែល​ជា​អ្នក​រើស​តាំង គឺ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា

៨​. តើ​សាវ័ក​ប៉ូល​បាន​ព្រមាន​អ្វី​ដល់​រាស្ត្រ​របស់​ព្រះ​នៅ​សត​វត្ស​ទី១?

៨ ប៉ូល​ជា​សាក្សី​ដ៏​ក្លាហាន​ម្នាក់​ដែល​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​និយាយ​ការពារ​លោក​ថា​ជា​ព្រះ​ពិត​តែ​មួយ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​និយាយ​ទៅ​កាន់​ពួក​ទស្សនវិទូ​ដែល​មិន​កាន់​គ្រិស្ត​សាសនា​ក៏​ដោយ។ គាត់​បាន​វែក​ញែក​ថា ព្រះ​យេហូវ៉ា«បាន​បង្កើត​ពិភព​លោក​និង​អ្វីៗទាំង​អស់​ក្នុង​ពិភព​លោក» ហើយ​ថា«លោក​ជា​ម្ចាស់​មេឃ​និង​ផែន​ដី»។ (សកម្មភាព ១៧:១៨, ២៣​-​២៥) ប៉ូល​ក៏​បាន​ព្រមាន​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែរ​ថា៖ «ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​នឹង​មាន​ឆ្កែ​ចចក​ដ៏​សាហាវ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​នឹង​មិន​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​ហ្វូង​ចៀម​ទេ ហើយ​ពី​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​បុរស​ខ្លះ​ក្រោក​ឡើង​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ខ្លួន​វិញ»។ (សកម្មភាព ២០:២៩, ៣០) នៅ​ចុង​សតវត្សរ៍​ទី១ មាន​អ្នក​ក្បត់​ជំនឿ​ជា​ច្រើន​នាក់​រួច​ហើយ។—យ៉ូហាន​ទី១ ២:១៨, ១៩

៩​. ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់ តើ​អ្វី​បាន​កើត​ឡើង​ដល់​រាស្ត្រ​របស់​ព្រះ?

៩ ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់ អ្នក​ក្បត់​ជំនឿ​បាន​កើន​ឡើង​នៅ​ក្រុម​ជំនុំ​នានា ហើយ​បាន​បង្កើត​និកាយ​ផ្សេងៗនៃ​ពិភព​គ្រិស្ត​សាសនា។ ជា​ជាង​ធ្វើ​ជា​រាស្ត្រ​មួយ​ដែល​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា គ្រិស្ត​សាសនិក​មិន​ពិត​ទាំង​នេះ​បាន​ដក​នាម​របស់​ព្រះ​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេងៗរបស់​ពួក​គេ។ ពួក​គេ​ក៏​បាន​បង្ខូច​កិត្ដិយស​ព្រះ​តាម​របៀប​ផ្សេងៗជា​ច្រើន​ទៀត​ដែរ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​មក​ពី​សាសនា​មិន​ពិត ហើយ​បាន​បង្រៀន​អំពី​ជំនឿ​ផ្សេងៗដែល​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពួក​គេ​បាន​ច្បាំង​ក្នុង​សង្គ្រាម​ដែល​ពួក​គេ​ហៅ​ថា​សង្គ្រាម​បរិសុទ្ធ ហើយ​អះអាង​ថា​ពួក​គេ​ច្បាំង​ដើម្បី​ព្រះ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ អស់​រាប់​រយ​ឆ្នាំ​ក្រោយ​ពី​ការ​ក្បត់​ជំនឿ​បាន​ចាប់​ផ្ដើម មាន​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​នៅ​លើ​ផែន​ដី ហើយ​គ្មាន​ក្រុម​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​ដែល​ជា«រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក»ទេ។

រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​បង្កើត​សា​ជា​ថ្មី

១០, ១១​. (ក) តើ​លោក​យេស៊ូ​បាន​ប្រកាស​អ្វី​ទុក​ជា​មុន​ស្តី​អំពី«ស្រូវ​សាលី»និង«ស្រងែ»? (ខ) តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​សម្រេច​យ៉ាង​ណា​ក្រោយ​ឆ្នាំ​១៩១៤?

១០ លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ​ដើម្បី​ប្រកាស​ទុក​ជា​មុន​ថា​ការ​ក្បត់​ជំនឿ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដឹង​ថា​សាសនា​មួយ​ណា​ជា​សាសនា​ពិត។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ដែល​មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់» មេកំណាច​នឹង​សាប​ព្រោះ​ស្រងែ​ក្នុង​វាល​ដែល​កូន​មនុស្ស​បាន​សាប​ព្រោះ​ស្រូវ​សាលី។ ស្រូវ​សាលី​និង​ស្រងែ​ទាំង​ពីរ​នឹង​ដុះ​ជា​មួយ​គ្នា​រហូត​ដល់«ទី​បញ្ចប់​របៀប​របប​ពិភព​លោក​នេះ»។ លោក​បាន​ពន្យល់​ថា«គ្រាប់​ពូជ​ល្អ»ជា​តំណាង«កូន​នៃ​រាជាណាចក្រ» ហើយ«ស្រងែ​គឺ​ជា​កូន​របស់​មេកំណាច»។ ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់ កូន​មនុស្ស​នឹង​ចាត់​បណ្ដា​ទេវតា​ឲ្យ​ញែក​ស្រងែ​ចេញ​ពី​ស្រូវ​សាលី។ បន្ទាប់​មក បណ្ដា​ទេវតា​នឹង​ប្រមូល​កូន​នៃ​រាជាណាចក្រ។ (ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣) តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​នេះ​បាន​បើក​ឱកាស​អ្វី​ឲ្យ​ព្រះ​អាច​មាន​ម្ដង​ទៀត​នូវ​អ្នក​គោរព​ប្រណិប័តន៍​មួយ​ក្រុម​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​ផែន​ដី?

១១ «ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក»បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ នៅ​ពេល​នោះ មាន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​នៅ​លើ​ផែន​ដី។ ក្នុង​អំឡុង​សង្គ្រាម​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នោះ ពួក​អ្នក​រើស​តាំង​ទាំង​នេះ​ដែល​ជា«កូន​នៃ​រាជាណាចក្រ» នៅ​តែ​នៅ​ក្រោម​អំណាច​របស់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គាត់ ហើយ​ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​ទាំង​នេះ​និង​គ្រិស្ត​សាសនិក​មិន​ពិត​បាន​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់។ លោក​បាន​ប្រមូល«កូន​នៃ​រាជាណាចក្រ»ឲ្យ​ធ្វើ​ជា​រាស្ត្រ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង ដូច​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា៖ «តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ? តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី? ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សំ​រាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម»។ (អេសាយ ៦៦:៨) ក្នុង​បរិបទ​នេះ ស៊ីយ៉ូន​ជាតំណាង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ដែល​សុទ្ធតែ​ជា​បុគ្គល​វិញ្ញាណ។ ស៊ីយ៉ូន«បាន​សំ​រាល​កូន»កាល​ដែល​ប្រជា​ជាតិ​ដែល​ជា​កូន​របស់​នាង​នៅ​ផែន​ដី​ដែល​ជា​អ្នក​រើស​តាំង​បាន​ត្រូវ​បង្កើត​ឡើង។

១២​. តើ​តាម​របៀប​ណា​ពួក​អ្នក​រើស​តាំង​គឺ​ជា​រាស្ត្រ​មួយ​ដែល​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា?

១២ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ សព្វ​ថ្ងៃ​នេះ«កូន​នៃ​រាជាណាចក្រ»ដែល​ជា​អ្នក​រើស​តាំង គឺ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា។ (សូម​អាន អេសាយ ៤៣:១, ១០, ១១) ពួក​គាត់​ខុស​ប្លែក​ពី​មនុស្ស​ឯ​ទៀត ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ពិត ហើយ​ដោយ​សារ​ពួក​គាត់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ«ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ»។ (ម៉ាថាយ ២៤:១៤; ភីលីព ២:១៥) ដោយ​ធ្វើ​ដូច្នេះ ពួក​គាត់​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—សូម​អាន ដានីយ៉ែល ១២:៣

«យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ»

១៣, ១៤​. តើ​អ្នក​ដែល​មិន​បាន​ត្រូវ​រើស​តាំង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ? តើ​នេះ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៣ អត្ថបទ​មុន​បាន​បញ្ជាក់​ថា​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​ជន​ជាតិ​ដទៃ កាល​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក។ (ពង្សាវតារ​ក្សត្រ​ទី១ ៨:៤១​-​៤៣) នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ដែល​មិន​បាន​ត្រូវ​រើស​តាំង ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​សាក្សី​ដែល​លោក​បាន​រើស​តាំង។

១៤ យូរ​យារ​មក​ហើយ អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​មនុស្ស​ជា​ច្រើន​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​នៅ​គ្រា​ចុង​បញ្ចប់​នេះ។ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា៖ «ប្រជា​ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា៖ ‹ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ› ដ្បិត​ក្រិត្យ​វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ពី​ក្រុង​យេរូសាឡិម​ដែរ»។ (អេសាយ ២:២, ៣) សាការី​បាន​ប្រកាស​ទុក​ជា​មុន​ថា៖ «ជន​ជាតិ​ជា​ច្រើន​នឹង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែងរក​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ទូល​អង្វរ​ដល់​ទ្រង់»។ មនុស្ស​មួយ​ក្រុម​នេះ​នឹង​ចេញ​ពី​ប្រជា​ជាតិ​នានា​ដែល​និយាយ«ភាសា​ផ្សេងៗ»។ ពួក​គេ​នឹង​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​និយាយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។—សាការី ៨:២០​-​២៣

១៥​. តើ«ចៀម​ឯ​ទៀត»«ទៅ​ជា​មួយ​នឹង»អ៊ីស្រាអែល​នៃ​ព្រះ​ដោយ​ចូល​រួម​ក្នុង​កិច្ច​ការ​អ្វី?

១៥ «ចៀម​ឯ​ទៀត»«ទៅ​ជា​មួយ​នឹង»អ៊ីស្រាអែល​នៃ​ព្រះ​ដោយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ (ម៉ាកុស ១៣:១០) ពួក​គេ​ទៅ​ជា​សមាជិក​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​និង​ពួក​អ្នក​រើស​តាំង​ជា«ហ្វូង​តែ​មួយ»នៅ​ក្រោម«គង្វាល​តែ​ម្នាក់» គឺ​លោក​យេស៊ូ​គ្រិស្ត។—សូម​អាន យ៉ូហាន ១០:១៤​-​១៦

ចូរ​ទទួល​ការ​ការពារ​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា

១៦​. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ហាម៉ាគេដូន?

១៦ ក្រោយ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ រាស្ត្រ​របស់​ព្រះ​នឹង​ទទួល​ការ​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង។ យើង​នឹង​ត្រូវ​ការ​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​រួច​ជីវិត។ នៅ​ពេល​កំណត់​របស់​លោក ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ព្រឹត្ដិការណ៍​កើត​ឡើង​នៅ​លើ​ផែន​ដី​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​លោក។ នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ផ្នែកចុង​ក្រោយ​នៃ​គ្រា«ទុក្ខ​វេទនា​ជា​ខ្លាំង» គឺ​សង្គ្រាម​ហាម៉ាគេដូន។ (ម៉ាថាយ ២៤:២១; អេសេគាល ៣៨:២​-​៤) កុក​នឹង​វាយ​ប្រហារ«បណ្ដា​មនុស្ស​ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍»។ (អេសេគាល ៣៨:១០​-​១២) ពេល​នោះ​កើត​ឡើង ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ភ្លាមៗដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក ហើយ​ធ្វើ​សង្គ្រាម​នឹង​កុក​ព្រម​ទាំង​កង​ទ័ព​របស់​វា។ ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ លោក​មាន​ប្រសាសន៍​ថា៖ «អញ​នឹង​ដំ​កើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។—អេសេគាល ៣៨:១៨​-​២៣

១៧, ១៨​. (ក) ពេល​កុក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តើ​លោក​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ការ​ណែនាំ​អ្វី? (ខ) បើ​យើង​ចង់​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៧ ពេល​កុក​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ ព្រះ​យេហូវ៉ា​នឹង​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ»។ (អេសាយ ២៦:២០) ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​ការពារ។ «បន្ទប់​ខ្លួន»ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​ក្រុម​ជំនុំ​នៅ​តំបន់​របស់​យើង។

១៨ បើ​យើង​ចង់​ទទួល​ការ​ការពារ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​ត្រូវ​ទទួល​ស្គាល់​ថា សព្វ​ថ្ងៃ​នេះ​ព្រះ​មាន​រាស្ត្រ​មួយ​នៅ​លើ​ផែន​ដី ហើយ​លោក​បាន​រៀបចំ​ពួក​គេ​ជា​ក្រុម​ជំនុំ​ផ្សេងៗ។ យើង​ត្រូវ​នៅ​ខាង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​យើង។ ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែរ សូម​ឲ្យ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ត​ថា៖ «ឯ​សេចក្ដី​សង្គ្រោះ​នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា សូម​ឲ្យ​ព្រះ​ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ»។—ទំនុក​តម្កើង ៣:៨

ការ​ពន្យល់​ពាក្យ​ខ្លះ

  • «អ៊ីស្រាអែល​នៃ​ព្រះ»: រាស្ត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​តាម​រយៈ​សកម្មពល​បរិសុទ្ធ​ដើម្បី​ទៅ​ជា​ប្រជា​ជាតិ​របស់​លោក។ ពួក​គាត់​ទាំង​អស់​គ្នា​ជា​អ្នក​រើស​តាំង។ ពួក​គាត់​មិន​មក​ពី​ពូជ​សាសន៍​តែ​មួយ​ឬ​ប្រទេស​តែ​មួយ​នៅ​លើ​ផែន​ដី​ទេ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ប្រជា​ជាតិ​ថ្មី​នេះ ហើយ​ពួក​គាត់​បាន​ទៅ​ជា​រាស្ត្រ​របស់​លោក​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក