បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១២ ទំ. ៣២
  • គាត់បាន«ស្គាល់ផ្លូវ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គាត់បាន«ស្គាល់ផ្លូវ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • សមាជិកថ្មីម្នាក់នៃគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • កិច្ចប្រជុំមួយដែលលើកបញ្ជាក់អំពីសាមគ្គីភាពនិងគម្រោងគួរឲ្យរំភើបចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១២ ទំ. ៣២

គាត់​បាន​«​ស្គាល់​ផ្លូវ​»​

បង​ហ្គាយ ហុលលីស ភាស ដែល​ជា​សមាជិក​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា បាន​បញ្ចប់​កិច្ច​បម្រើ​របស់​គាត់​នៅ​ផែន​ដី នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤ ពេល​គាត់​មាន​អាយុ​៧៩​ឆ្នាំ។ ក្នុង​នាម​ជា​បង​ប្អូន​ម្នាក់​របស់​គ្រិស្ត គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ទទួល​រង្វាន់​របស់​គាត់​នៅ​ស្ថាន​សួគ៌។—ហេប្រឺ ២:១០​-​១២; ពេត្រុស​ទី១ ៣:១៨

បង​ហ្គាយ ភាស​បាន​កើត​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៤ នា​ក្រុង​អបឺន រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៥។ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ផេននី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​គាត់​នៅ​ឆ្នាំ​១៩៧៧ ហើយ​បាន​ចិញ្ចឹម​អប់រំ​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ គាត់​ក៏​ដូច​ជា​ឪពុក​ម្នាក់​ចំពោះ​មនុស្ស​ជា​ច្រើន​ឯ​ទៀត​ដែរ។ នៅ​ឆ្នាំ​១៩៨២ គាត់​និង​បង​ផេននី​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ជា​មួយ​គ្នា។ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦ គាត់​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​សហរដ្ឋ​អាម៉េរិក​អស់​១១​ឆ្នាំ។

នៅ​ឆ្នាំ​១៩៩៧ បង​ហ្គាយ​និង​បង​ផេននី ភាស​បាន​ចាប់​ផ្ដើម​បម្រើ​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​សហរដ្ឋ​អាម៉េរិក។ បង​ភាស​បាន​ធ្វើ​ការ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ ហើយ​នៅ​ឆ្នាំ​១៩៩៨ គាត់​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​របស់​គណៈ​កម្មាធិការ​ខាង​បុគ្គលិក​នៃ​គណៈ​អភិបាល។ នៅ​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​១៩៩៩ ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​មាន​សេចក្ដី​ជូន​ដំណឹង​ថា គាត់​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈ​អភិបាល។ ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ពេល​ផ្សេង​ៗ​គ្នា គាត់​បាន​បម្រើ​ជា​មួយ​នឹង​គណៈ​កម្មាធិការ​ខាង​បុគ្គលិក គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ គណៈ​កម្មាធិការ​ខាង​បោះ​ពុម្ព និង​គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង។

បង​ភាស​មាន​ស្នាម​ញញឹម​ដ៏​កក់​ក្ដៅ ហើយ​គាត់​ចូល​ចិត្ត​សើច​សប្បាយ។ មនុស្ស​ដែល​មាន​ប្រវត្ដិ​និង​វប្បធម៌​ផ្សេង​ៗ មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ជា​មួយ​នឹង​គាត់។ ដោយ​សារ​គាត់​មាន​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​រាប​ទាប គោរព​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ ហើយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា នេះ​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ស្រឡាញ់​ចូល​ចិត្ត​គាត់​ណាស់។ បង​ហ្គាយ ភាស​ច្រើន​តែ​បាន​និយាយ​ថា ដូច​ព្រះអាទិត្យ​ប្រាកដជា​រះ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ប្រាកដជា​នឹង​សម្រេច​ជាង​នោះ​ទៅ​ទៀត ហើយ​គាត់​ចង់​ឲ្យ​ពិភព​លោក​ទាំង​មូល​ដឹង​អំពី​នេះ។

បង​ភាស​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​សម្រាប់​ព្រះ​យេហូវ៉ា ដោយ​ចាប់​ផ្ដើម​តាំង​ពី​ពេល​ព្រលឹម​រាល់​ព្រឹក ហើយ​ច្រើន​តែ​បន្ត​ធ្វើ​ការ​រហូត​ដល់​ពេល​យប់​ជ្រៅ។ គាត់​បាន​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​គាត់ ហើយ​គាត់​មិន​ដែល​រវល់​ពេក​រហូត​ដល់​មិន​អាច​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ឬ​សុំ​ឱវាទ​ពី​គាត់​ឡើយ។ សូម្បី​តែ​ច្រើន​ឆ្នាំ​ក្រោយ​មក​ក៏​ដោយ បង​ប្អូន​រួម​ជំនឿ​ចាំ​អំពី​របៀប​ដែល​គាត់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ចំណង​មិត្តភាព​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​គាត់ ព្រម​ទាំង​ការ​លើក​ទឹក​ចិត្ត​ពី​បទ​គម្ពីរ​ដែល​គាត់​ផ្ដល់​ឲ្យ​ពួក​គេ។

ប្រពន្ធ កូន​៦​នាក់ ចៅ និង​ចៅ​ទួត​របស់​គាត់ ព្រម​ទាំង​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ចាត់​ទុក​គាត់​ជា​ឪពុក​ក្នុង​សេចក្ដី​ពិត ពួក​គេ​ទាំង​អស់​គ្នា​នឹង​នឹក​បង​ភាស​ដែល​ជា​បង​ប្រុស​និង​ជា​មិត្ត​សម្លាញ់​របស់​យើង។ បង​ម៉ាក សាន់ដឺសុន​ដែល​ជា​សមាជិក​គណៈ​អភិបាល​ម្នាក់​ទៀត បាន​ថ្លែង​សុន្ទរកថា​ដើម្បី​រំលឹក​អំពី​បង​ភាស នៅ​បេតអែល​នា​ក្រុង​ប៊្រុគ្លីន នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មីនា ឆ្នាំ​២០១៤។ គាត់​បាន​និយាយ​អំពី​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​បង​ភាស​មាន ហើយ​បាន​អាន​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ក្នុង​លំនៅ​របស់​បិតា​នៃ​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ . . . ប្រសិនបើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​មក​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ។ ឯ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ហើយ​»។—យ៉ូហាន ១៤:២​-​៤

យើង​នឹង​នឹក​បង​ភាស​យ៉ាង​ខ្លាំង។ ប៉ុន្តែ យើង​ត្រេក​អរ​ដែល​គាត់​បាន​«​ស្គាល់​ផ្លូវ​»​ទៅ​«​ទី​អាស្រ័យ​»​របស់​គាត់​ដែល​នៅ​ស្ថិតស្ថេរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក