បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៣
  • ចុះ​បើ​ខ្ញុំ​ញៀន​មើល​រូប​អាសអាភាស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះ​បើ​ខ្ញុំ​ញៀន​មើល​រូប​អាសអាភាស?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ប្អូន​អាច​ធ្វើ
  • រូបអាសអាភាស តើមានគ្រោះថ្នាក់ឬគ្មានគ្រោះថ្នាក់?
    អត្ថបទពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០១៣
  • ហេតុ​អ្វី​គួរ​ជៀស​ចេញ​ពី​រូប​អាសអាភាស?
    សំណួរពីយុវវ័យ
  • ពេលគូអាពាហ៍ពិពាហ៍មើលរូបអាសអាភាស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • របៀបការពារខ្លួនពីអន្ទាក់មួយរបស់សាថាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៣
ក្មេង​ប្រុស​ម្នាក់​កំពុង​មើល​រូប​អាសអាភាស​តាម​អ៊ីនធឺណិត។

ចុះ​បើ​ខ្ញុំ​ញៀន​មើល​រូប​អាសអាភាស?

អ្វី​ដែល​ប្អូន​អាច​ធ្វើ

យល់​អំពី​វា។ ការ​រួម​ភេទ​ជា​អ្វី​ថ្លៃ​ថ្នូរ​ដែល​ព្រះ​បាន​រៀប​ចំ​ឡើង តែ​មនុស្ស​ខ្លះ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​អ្វី​ដ៏​ស្មោក​គ្រោក​និង​ថោក​ទាប​វិញ ដោយ​ផលិត​ឡើង​ទៅ​ជា​រូប​អាសអាភាស។ ការ​យល់​ច្បាស់​អំពី​រូប​អាសអាភាស នឹង​ជួយ​ប្អូន​ឲ្យ​«​ស្អប់​អ្វី​ដែល​អាក្រក់​»។—ចម្រៀង​សរសើរ​ព្រះ ៩៧:១០

គិត​អំពី​ផល​វិបាក។ រូប​អាសអាភាស​មិន​គ្រាន់​តែ​បន្ថោក​តម្លៃ​អ្នក​សម្ដែង​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្មោក​គ្រោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។—សុភាសិត ២២:៣

តាំង​ចិត្ត។ បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូប​បាន​និយាយ​ថា​៖«ខ្ញុំ​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា ខ្ញុំ​នឹង​មិន​សម្លឹង​មើល​ស្ត្រី​ឯ​ទៀត​ដោយ​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ​ឡើយ​»។ (​យ៉ូប ៣១:១​) ប្អូន​អាច​តាំង​ចិត្ត​ដូច​ខាង​ក្រោម​នេះ​៖

  • ខ្ញុំ​នឹង​មិន​លេង​អ៊ីនធឺណិត​ពេល​ខ្ញុំ​នៅ​ម្នាក់​ឯង​ទេ។

  • ខ្ញុំ​នឹង​បិទ​ភ្លាម​ៗ ពេល​រូប​ភាព​មិន​ល្អ​លោត​ចេញ​មក។

  • ខ្ញុំ​នឹង​និយាយ​ជា​មួយ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ បើ​ខ្ញុំ​ភ្លាត់​មើល​ម្ដង​ទៀត។

ដៃ​មួយ​គូ​ជាប់​ជំពាក់​នឹង​អំបោះ។

រៀង​រាល់​ដង​ដែល​ប្អូន​មើល​រូប​អាសអាភាស ប្អូន​ទទួល​ឥទ្ធិពល​របស់​វា​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​កាន់​តែ​ពិបាក​ផ្ដាច់​ជាង។

អធិដ្ឋាន។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សុំ​ព្រះ​យេហូវ៉ា​ថា​៖​«​សូម​បង្វែរ​ភ្នែក​ខ្ញុំ​ចេញ​ពី​អ្វី​ដែល​ឥត​បាន​ការ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:៣៧​) ព្រះ​ចង់​ឲ្យ​ប្អូន​យក​ឈ្នះ​ការ​មើល​រូប​អាសអាភាស ហើយ​បើ​ប្អូនអធិដ្ឋានសុំ​ជំនួយ​ពី​លោក​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​ប្អូន​ធ្វើ​ដូច្នោះ​បាន។—ភីលីព ៤:១៣

និយាយ​ជា​មួយ​នរណា​ម្នាក់។ ការ​ប្រាប់​បញ្ហា​នោះ​ដល់​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ជា​ជំហាន​សំខាន់​ដើម្បី​ផ្ដាច់​ទម្លាប់​អាក្រក់​នោះ។—សុភាសិត ១៧:១៧

សូម​ចាំ​ចំណុច​នេះ​៖ រៀង​រាល់​ដង​ដែល​ប្អូន​ជៀស​ចេញ​ពី​រូប​អាសអាភាស នោះ​ប្អូន​កំពុង​យក​ឈ្នះ​មួយ​កម្រិត​ធំ​ហើយ។ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ការ​យក​ឈ្នះ​នោះ ហើយ​អរគុណ​លោក​ដែល​បាន​ផ្ដល់​កម្លាំង​ដល់​ប្អូន។ ពេល​ប្អូន​ជៀស​ចេញ​ពី​ការ​មើល​រូប​អាសអាភាស ប្អូន​ធ្វើ​ឲ្យ​លោក​រីក​រាយ​ក្រៃ​លែង!—សុភាសិត ២៧:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក