បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៧
  • ចុះ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​ទៅ​សាលា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​ទៅ​សាលា?
  • សំណួរពីយុវវ័យ
  • អត្ថបទស្រដៀងគ្នា
  • តើខ្ញុំគួរឈប់រៀនទេ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • យុវជន—សូមយកប្រយោជន៍នៃការសិក្សានៅសាលារៀន
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ការអប់រំខាងលោកីយ៍និងគោលដៅខាងវិញ្ញាណរបស់អ្នក
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៧
ប្អូន​ប្រុស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​ប្រអប់​ទូ​សម្រាប់​ដាក់​អីវ៉ាន់​សិស្ស។

សំណួរ​ពី​យុវវ័យ

ចុះ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​ទៅ​សាលា?

ប្អូន​មិន​ចូល​ចិត្ត​ទៅ​សាលា​ប្រហែល​ដោយ​សារ​គ្រូ​តឹង​រ៉ឹង មាន​ការ​បង្ខិត​បង្ខំ​ពី​សិស្ស​រួម​ថ្នាក់ មាន​លំហាត់​សាលា​មិន​ចេះ​អស់ ថែម​ទាំង​មាន​ប្រឡង​ច្រើន​ទៀត។ នេះ​ប្រហែល​ជា​មូលហេតុ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដែល​ប្អូន​មិន​ចង់​ទៅ។a យុវវ័យ​ម្នាក់​ឈ្មោះ​រេឆឺលb បាន​និយាយ​ថា​៖

​«​ក្រៅ​ពី​សាលា ខ្ញុំ​ទៅ​កន្លែង​ណា​ក៏​បាន​ដែរ។ ខ្ញុំ​សប្បាយ​ជាង​បើ​ទៅ​លេង​ឆ្នេរ​សមុទ្រ ទៅ​ជា​មួយ​មិត្ត​ភក្តិ ជួយ​ការ​ងារ​ផ្ទះ ឬ​ជួយ​ធ្វើ​ម្ហូប​ជា​ដើម​»។

បើ​ប្អូន​មាន​អារម្មណ៍​ស្រដៀង​នឹង​រេឆឺល អំឡុង​ពេល​នៅ​សាលា​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​មាន​អារម្មណ៍​ដូច​ជា​ជាប់​គុក ហើយ​ត្រូវ​ស៊ូ​ទ្រាំ​រហូត​ដល់​ប្អូន​ត្រូវ​ដោះ​លែង​គឺ​ពេល​ដែល​ប្អូន​រៀន​ចប់។ តើ​មាន​វិធី​ល្អ​ជាង​ឲ្យ​ប្អូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ពេល​វេលា​ដែល​ប្អូន​មាន​នៅ​សាលា​ទេ?

តើ​ប្អូន​ដឹង​ទេ? ពេល​ប្អូន​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សាលា​រៀន នោះ​ប្អូន​អាច​គ្រប់​គ្រង​ស្ថានភាព ហើយ​ឈប់​គិត​ថា​ការ​រៀន​នៅ​សាលា​គឺ​ជា​អ្វី​មួយ​ដែល​ប្អូន​ត្រូវ​ស៊ូ​ទ្រាំ​ទៀត។ ក្នុង​ន័យ​ម្យ៉ាង សាលា​រៀន​នឹង​ទៅ​ជា​មធ្យោបាយ​ដែល​ប្អូន​ប្រើ​ដើម្បី​បណ្ដុះ​បណ្ដាល​ជំនាញ​និង​អភិវឌ្ឍន៍​ខ្លួន។ នោះ​ជា​អ្វី​ដែល​ប្អូន​ត្រូវ​ការ​ពេល​ប្អូន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ។

ដើម្បី​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​រៀន​នៅ​សាលា សូម​គិត​អំពី​ចំណុច​ដូច​ខាង​ក្រោម​៖

រូប​សៀវភៅ​និង​ខ្មៅ​ដៃ។

ការ​អប់រំ។ ពេល​ប្អូន​រៀន​កាន់​តែ​ច្រើន ប្អូន​កាន់​តែ​ចេះ​ដោះ​ស្រាយ​បញ្ហា​ដែល​ប្អូន​នឹង​ជួប​នា​ពេល​ខាង​មុខ មិន​ថា​នៅ​កន្លែង​ធ្វើ​ការ និង​ក្នុង​ទិដ្ឋភាព​ផ្សេង​ទៀត​ក្នុង​ជីវិត។ នោះ​នឹង​ជួយ​ឲ្យ​ប្អូន​មិន​ពឹង​ផ្អែក​លើ​អ្នក​ឯ​ទៀត​រាល់​ដង​ដែល​ប្អូន​ជួប​បញ្ហា​ឡើយ។ សូម​សួរ​ខ្លួន​ថា​៖‹ទោះ​បី​មាន​អ្វី​ជា​ច្រើន​នៅ​សាលា​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ក្ដី តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែល​ខ្ញុំ​នឹង​ទទួល​ពី​ការ​អប់រំ​នៅ​ទី​នោះ?›។

គោល​ការណ៍​គម្ពីរ​៖​«​ចូរ​រក្សា​ទុក​ប្រាជ្ញា ហើយ​ការ​ពារ​សមត្ថភាព​រិះ​គិត​»។—សុភាសិត ៣:២១

ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចុះ​បើ​ខ្ញុំ​រៀន​ខ្សោយ?​»។

រូប​តារាង​បញ្ជី។

ទម្លាប់​របស់​ប្អូន។ ទម្លាប់​ប្រចាំ​ថ្ងៃ​នៅ​សាលា អាច​ជួយ​ប្អូន​ឲ្យ​ចេះ​ប្រើ​ប្រាស់​ពេល​វេលា ចេះ​លត់​ដំ​ខ្លួន និង​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម។ គុណ​សម្បត្តិ​ទាំង​នេះ​ជា​អ្វី​ដែល​ប្អូន​ត្រូវ​ការ​ពេល​ដែល​ប្អូន​ធំ​ពេញ​វ័យ។ សូម​សួរ​ខ្លួន​ថា​៖‹តើ​តាម​របៀប​ណា​ទម្លាប់​ប្រចាំ​ថ្ងៃ​នៅ​សាលា​ជួយ​ខ្ញុំ​ឲ្យ​ចេះ​លត់​ដំ​ខ្លួន និង​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម? តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​ខ្ញុំ​អាច​រីក​ចម្រើន​ថែម​ទៀត?›។

គោល​ការណ៍​គម្ពីរ​៖​«​អស់​ទាំង​ការ​ងារ​នឿយ​ហត់​សុទ្ធ​តែ​មាន​ប្រយោជន៍​»។—សុភាសិត ១៤:២៣

ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ប្រើ​ពេល​វេលា​របស់​ខ្ញុំ​ដោយ​ឈ្លាស​វៃ?​»។

រូប​មនុស្ស​ពីរ​នាក់​កំពុង​សន្ទនា។

ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត។ ការ​ទាក់​ទង​ជា​មួយ​នឹង​មិត្ត​ភក្តិ​នៅ​សាលា​អាច​ជួយ​ប្អូន​ឲ្យ​ចេះ​យោគ​យល់​និង​ចេះ​គោរព​អ្នក​ឯ​ទៀត។ ប្អូន​ប្រុស​ចូស៊ូអា​បាន​រៀប​រាប់​ថា​៖​«​ការ​រៀន​ឲ្យ​ចេះ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត ក៏​សំខាន់​ដូច​នឹង​ការ​រៀន​ប្រវត្តិសាស្ត្រ​និង​វិទ្យា​សាស្ត្រ​ដែរ។ ព្រោះ​ជំនាញ​នោះ​មាន​ប្រយោជន៍​ពេញ​មួយ​ជីវិត​តែ​ម្ដង​»។ សូម​សួរ​ខ្លួន​ថា​៖‹តើ​មេ​រៀន​អ្វី​ខ្លះ​ដែល​ខ្ញុំ​រៀន​នៅ​សាលា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចុះ​សម្រុង​នឹង​អ្នក​ឯ​ទៀត​ទោះ​ជា​ពួក​គេ​មាន​មជ្ឈដ្ឋាន​និង​ជំនឿ​ខុស​ពី​ខ្ញុំ​ក៏​ដោយ?›។

គោល​ការណ៍​គម្ពីរ​៖​«​ចូរ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។—ហេប្រឺ ១២:១៤

ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពូកែ​សន្ទនា​ជាង?​»។

រូប​មនុស្ស​ម្នាក់​កំពុង​ដើរ​នៅ​លើ​ផ្លូវ។

អនាគត​របស់​ប្អូន។ ការ​អប់រំ​នៅ​សាលា​អាច​ជួយ​ប្អូន​ឲ្យ​ស្គាល់​កម្រិត​សមត្ថភាព​របស់​ប្អូន និង​ជួយ​ប្អូន​ឲ្យ​កំណត់​គោល​ដៅ​ស្រប​ទៅ​តាម​សមត្ថភាព​នោះ។ យុវតី​ម្នាក់​ឈ្មោះ​ប៊្រូក​បាន​រៀប​រាប់​ថា​៖​«​អ្នក​ប្រហែល​ជា​អាច​ទទួល​ការ​បង្ហាត់​បង្រៀន​ណា​មួយ​ដូច​ខ្ញុំ​ដែរ ដើម្បី​អ្នក​អាច​រក​ការ​ងារ​ធ្វើ ពេល​អ្នក​បញ្ចប់​ការ​សិក្សា​»។ សូម​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​ផ្គត់​ផ្គង់​ខ្លួន​ឯង​តាម​របៀប​ណា​ក្រោយ​ពី​ខ្ញុំ​រៀន​ចប់? តើ​ការ​អប់រំ​នៅ​សាលា​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​រក​ការ​ងារ​ណា​មួយ​នៅ​ថ្ងៃ​ក្រោយ?›។

គោល​ការណ៍​គម្ពីរ​៖​«​ចូរ​ធ្វើ​ឲ្យ​ផ្លូវ​ដើរ​របស់​កូន​បាន​រលូន នោះ​កូន​នឹង​ដើរ​ដោយ​មាន​លំនឹង​រឹង​មាំ​»។—សុភាសិត ៤:២៦

a គោល​ការណ៍​ជា​ច្រើន​ដែល​បាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ ក៏​នឹង​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​រៀន​កម្ម​វិធី​សាលា​ពី​ផ្ទះ​ដែរ។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

  • ម៉ាដាសិន

    ប្អូន​ម៉ាដាសិន បាន​រៀប​រាប់​ថា​៖​«​នៅ​សាលា​មាន​ក្រុម​ផ្សេង​ៗ ហើយ​ក្នុង​ក្រុម​ខ្លះ ខ្ញុំ​ត្រូវ​ធ្វើ​កិច្ច​ការ​ជា​មួយ​សិស្ស​ដែល​មាន​មជ្ឈដ្ឋាន​ខុស​គ្នា។ នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ដែល​មាន​មជ្ឈដ្ឋាន​និង​របៀប​រស់​នៅ​ខុស​ពី​ខ្ញុំ។ សិស្ស​រួម​ថ្នាក់​ខ្ញុំ​ភាគ​ច្រើន​ជា​មនុស្ស​ល្អ​និង​ចេះ​គោរព​ខ្ញុំ ដោយ​សារ​ពួក​គេ​ដឹង​ថា​ខ្ញុំ​សប្បុរស​និង​មិន​រិះ​គន់​ពួក​គេ​»។

  • រ៉ាយអិន

    ប្អូន​រ៉ាយអិន បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​រៀន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​មិត្ត​រួម​ថ្នាក់​ខ្ញុំ។ ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ។ ដូច្នេះ ខ្ញុំ​ស្វែង​រក​ឱកាស​ចែក​រំលែក​អ្វី​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​ទៅ​ពួក​គេ​»។

  • ប៊្រូក

    ប្អូន​ប៊្រូក​បាន​រៀប​រាប់​ថា​៖​«​ការ​អប់រំ​នៅ​សាលា ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ពហុ​ជំនាញ។ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​យើង​នៅ​ជា​មួយ​មិត្ត​រួម​ថ្នាក់ ដូច្នេះ​យើង​អាច​ដឹង​ថា​អ្វី​ដែល​គួរ​និយាយ អ្វី​ដែល​មិន​គួរ​និយាយ។ ពេល​នៅ​ជា​មួយ​ពួក​គេ​យើង​ក៏​រៀន​ឲ្យ​ចេះ​អត់​ធ្មត់ និង​ចេះ​ចែក​រំលែក​ដែរ។ ក្នុង​មុខ​វិជ្ជា​កីឡា យើង​អាច​លេង​កីឡា​ជា​ក្រុម ពេល​នោះ​យើង​រៀន​ឲ្យ​ចេះ​សហការ​គ្នា។ នេះ​ជា​អ្វី​ដែល​យើង​មិន​អាច​រៀន​ដោយ​មាន​តែ​ម្នាក់​ឯង​បាន​ទេ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក