យុវជន—សូមយកប្រយោជន៍នៃការសិក្សានៅសាលារៀន
១ តើអ្នកគិតយ៉ាងណាដែរ អំពីការត្រឡប់ទៅរៀនវិញក្រោយពីវិស្សមកាលនោះ? តើអ្នកមានចំណង់ ដើម្បីយកប្រយោជន៍ពីការសិក្សាមួយឆ្នាំទៀតទេ? តើអ្នកនឹងយកប្រយោជន៍ពីឱកាស ដែលសាលារៀនផ្ដល់ឲ្យអ្នកក្នុងការចែកចាយសេចក្ដីពិតជាមួយសិស្សគ្នីគ្នានិងគ្រូបង្រៀនទេ? យើងទុកចិត្តថាអ្នកនឹងធ្វើអស់ពីសមត្ថភាពក្នុងសាលារៀនរបស់អ្នក។
២ ធ្វើជាសិស្សដ៏ល្អ: បើសិនជាអ្នកប្រុងប្រៀបទុកជាមុនពេលដែលអ្នកទៅថ្នាក់ហើយប្រុងស្មារតីស្ដាប់ នោះអ្នកនឹងបានផលប្រយោជន៍ជាស្ថាពរ។ សូមឧស្សាហ៍ព្យាយាមនឹងកិច្ចការដែលគ្រូដាក់ឲ្យធ្វើ។ ប៉ុន្តែកុំបណ្ដាលឲ្យកិច្ចការខាងសាលាមកជ្រៀតជ្រែកលើកិច្ចការព្រះធិបតេយ្យឡើយ។—ភីលីព ១:១០
៣ អ្នកឬក៏ឪពុកម្ដាយរបស់អ្នកគួរជូនឲ្យសៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវតទី២០នេះដល់គ្រូបង្រៀននិមួយៗរបស់អ្នក។ សូមប្រាប់ឲ្យគេដឹងថា សំនួរជាច្រើនដែលគេមាន នោះនឹងអាចឆ្លើយបាន។ សៀវភៅស្តើងនេះនឹងជួយពួកគេឲ្យយល់កាន់តែប្រសើរឡើង អំពីគោលការណ៍និងជំនឿរបស់អ្នក កាលដែលអ្នកអនុវត្តនូវអ្វីៗដែលអ្នកបានរៀន។ សៀវភៅស្តើងនេះក៏នឹងធានាអះអាងគ្រូបង្រៀនរបស់អ្នកឲ្យដឹងថា អ្នកនិងឪពុកម្ដាយរបស់អ្នកចង់ធ្វើប្រតិបត្ដិការជាមួយពួកគេ ពេលដែលគេជួយអ្នកឲ្យទទួលយកការសិក្សាដ៏មានតម្លៃមួយ។
៤ ធ្វើជាស្មរបន្ទាល់ដ៏ល្អ: ម្ដ៉េចក៏អ្នកមិនចាត់ទុកសាលារៀន ជាកន្លែងផ្សាយផ្ទាល់ខ្លួនសំរាប់ការធ្វើបន្ទាល់ក្រៅផ្លូវការទៅ? ក្នុងកំឡុងឆ្នាំសិក្សាខាងមុខនេះ អ្នកនឹងមានឱកាសដ៏ល្អក្នុងការធ្វើបន្ទាល់។ អ្នកមានចំណេះខាងវិញ្ញាណដ៏អស្ចារ្យ ហើយកាលដែលអ្នកចែកចាយ នោះ«អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦) ដោយរក្សាចរិយាគ្រីស្ទានដ៏ល្អ ហើយដោយផ្សាយនៅកន្លែងណាដែលគួរនឹងធ្វើ នោះអ្នកនឹងបានផលប្រយោជន៍ចំពោះខ្លួនអ្នកផ្ទាល់និងអ្នកឯទៀតដែរ។
៥ ប្អូនប្រុសក្មេងម្នាក់បានផ្សាយក្រៅផ្លូវការទៅសិស្សគ្នីគ្នានៅសាលារបស់គាត់។ ក្នុងចំណោមអ្នកដែលបានតបឆ្លើយដ៏ល្អ គឺមានអ្នកកាន់សាសនាកាតូលិកម្នាក់ ជាអ្នកមិនជឿថាមានព្រះអាទិទេព ដែលធ្លាប់ចំអកដល់អ្នកណាដែលជឿព្រះ និងជួយក្មេងប្រុសម្នាក់ដែលធ្លាប់ញៀនបារីនិងស្រាយ៉ាងខ្លាំង។ សរុបទៅ ប្អូនប្រុសនេះបានជួយក្មេង១៥នាក់ឲ្យថ្វាយខ្លួនដល់ព្រះ ហើយធ្វើបុណ្យជ្រមុជទឹក!
៦ ដូច្នេះយុវជនអើយ សូមខំរៀន និងខំធ្វើបន្ទាល់នៅកន្លែងផ្សាយដ៏ពិសេសរបស់អ្នក។ បើធ្វើដូច្នេះ នោះអ្នកនឹងសប្បាយរីករាយនឹងផលប្រយោជន៍ដ៏ឆ្នើម ពីការទៅសាលារៀន។