បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/១១ ទំ. ២
  • កុំស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយ
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • យុវជន—សូមយកប្រយោជន៍នៃការសិក្សានៅសាលារៀន
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើកូនរបស់អ្នកបាន ត្រៀមលក្ខណៈហើយឬនៅ?
    ២០១១ កិច្ចបម្រើព្រះ
  • សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០២
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សាលាមួយដែលបង្ហាត់បង្រៀនយើងឲ្យមានសមត្ថភាពធ្វើអ្វីដ៏សំខាន់បំផុត
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១០/១១ ទំ. ២

កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ

១​. តើ​អ្វី​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន? ហើយ​ហេតុ​អ្វី?

១ តើ​អ្នក​ធ្លាប់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​សាលា​រៀន​ដោយ​សារ​ខ្លាច​គេ​សើច​ចំអក​ឲ្យ​អ្នក​ឬ​ទេ? ដើម្បី​ផ្សព្វ​ផ្សាយ​អ្នក​ពិត​ជា​ត្រូវ​មាន​ចិត្ត​ក្លាហាន ជា​ពិសេស​បើ​អ្នក​មាន​ការ​អៀន​ខ្មាស។ តើ​អ្វី​នឹង​ជួយ​អ្នក?

២​. ហេតុ​អ្វី​អ្នក​ត្រូវ​ចេះ​ពិចារណា​ពេល​ផ្សព្វ​ផ្សាយ​នៅ​សាលា​រៀន?

២ ចូរ​ចេះ​ពិចារណា: ទោះ​ជា​សាលា​រៀន​ជា​កន្លែង​ដែល​អ្នក​អាច​ចាត់​ទុក​ជា​តំបន់​ផ្សព្វ​ផ្សាយ​របស់​អ្នក​ក៏​ដោយ ប៉ុន្តែ​សូម​ចាំ​ថា​អ្នក​មិន​ចាំ​បាច់​និយាយ​អំពី​គម្ពីរ​ជា​មួយ​មនុស្ស​គ្រប់​រូប​ដូច​ជា​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នោះ​ទេ។ ចូរ​ចេះ​ពិចារណា​ថា​ពេល​ណា​ដែល​ត្រូវ​និយាយ។ (​សាស្ដ. ៣:១, ៧​) សាច់​រឿង​ដែល​ថ្នាក់​អ្នក​កំពុង​ពិភាក្សា ឬ​កិច្ចការ​ដែល​សាលា​ឲ្យ​អ្នក​ធ្វើ​ប្រហែលជា​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ប្រាប់​អំពី​ជំនឿ​របស់​អ្នក ឬ​សិស្ស​រួម​ថ្នាក់​ប្រហែលជា​សួរ​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​មិន​ចូល​រួម​សកម្មភាព​ខ្លះ។ គ្រិស្ត​សាសនិក​ខ្លះ​បាន​ប្រាប់​គ្រូ​របស់​ពួក​គេ​នៅ​ពេល​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថា​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ជូន​គ្រូ​នូវ​សៀវភៅ​ដែល​ពន្យល់​អំពី​ជំនឿ​របស់​យើង។ សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​ទុក​សៀវភៅ​អង្គការ​យើង​នៅ​លើ​តុ​របស់​ខ្លួន​ដើម្បី​ឲ្យ​សិស្ស​រួម​ថ្នាក់​សួរ​សំណួរ​អំពី​សៀវភៅ​ទាំង​នោះ។

៣​. តើ​តាម​របៀប​ណា​អ្នក​អាច​រៀបចំ​ទុក​ជា​មុន​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​សាលា​រៀន?

៣ ចូរ​រៀបចំ​ទុក​ជា​មុន: បើ​អ្នក​រៀបចំ​ទុក​ជា​មុន នោះ​អ្នក​នឹង​មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​ឡើង។ (​១ពេ. ៣:១៥​) ដូច្នេះ ចូរ​ខំ​គិត​អំពី​សំណួរ​ដែល​គេ​អាច​សួរ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ។ (​សុភ. ១៥:២៨​) បើ​អាច​ធ្វើ​បាន សូម​ទុក​នៅ​សាលា​នូវ​គម្ពីរ​របស់​អ្នក និង​សៀវភៅ​អង្គការ​យើង​ពីរ​បី​ដូច​ជា សៀវភៅ​អំពី​ការ​បង្កើត ដើម្បី​យើង​អាច​ប្រើ​សៀវភៅ​ទាំង​នោះ​ពេល​ដែល​ត្រូវ​ការ។ សូម​ឪពុក​ម្ដាយ​របស់​អ្នក​ឲ្យ​បញ្ចូល​ការ​ហាត់​សម​អំពី​របៀប​ឆ្លើយ​សំណួរ​ក្នុង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។

៤​. ហេតុ​អ្វី​អ្នក​គួរ​បន្ត​ផ្សព្វ​ផ្សាយ​នៅ​សាលា​រៀន?

៤ ចូរ​មាន​សុទិដ្ឋិនិយម: កុំ​សន្និដ្ឋាន​ថា សិស្ស​រួម​ថ្នាក់​របស់​អ្នក​ច្បាស់​ជា​នឹង​ចំអក​ឲ្យ​អ្នក​បើ​អ្នក​ប្រាប់​អំពី​សេចក្ដី​ពិត។ សិស្ស​ខ្លះ​ទំនង​ជា​នឹង​កោត​ស្ងើច​អ្នក​ដោយ​សារ​អ្នក​មាន​ចិត្ត​ក្លាហាន ហើយ​ប្រហែលជា​នឹង​ស្ដាប់​អ្នក​ដែរ។ តែ​កុំ​ធ្លាក់​ទឹក​ចិត្ត​បើ​គ្មាន​អ្នក​ណា​ស្ដាប់។ ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ (​ហេ. ១៣:១៥, ១៦​) ចូរ​បន្ត​សុំ​លោក​ជួយ​អ្នក​ឲ្យ​‹បន្ត​ប្រកាស​ដោយ​សេចក្ដី​ក្លាហាន›។ (​សកម្ម. ៤:​២៩; ២ធី. ១:៧, ៨​) សូម​ស្រមៃ​គិត​ថា​អ្នក​នឹង​រំភើប​ចិត្ត​យ៉ាង​ណា​ពេល​មាន​អ្នក​ណា​ម្នាក់​ស្ដាប់។ ប្រហែលជា​នៅ​ទី​បំផុត​បុគ្គល​នោះ​អាច​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដូច​យើង​ដែរ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក