សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០២
១ មនុស្សភាគច្រើនមើលស្រាលនូវតម្លៃនៃសមត្ថភាពនិយាយ។ ប៉ុន្តែ សមត្ថភាពនិយាយគឺជាអំណោយមួយពីព្រះយេហូវ៉ា។ សមត្ថភាពនិយាយផ្ដល់ឲ្យយើងមានវិធីប្រាប់អ្នកដទៃអំពីគំនិតនិងអារម្មណ៍របស់យើង។ សំខាន់ហួសពីសំខាន់ទៅទៀតនោះ យើងអាចប្រើសមត្ថភាពនិយាយដើម្បីសរសើរព្រះរបស់យើង។—ទំនុក. ២២:២២; ១កូ. ១:៤-៧
២ សាលាកិច្ចបំរើព្រះធិបតេយ្យបង្វឹកបង្វឺនបុរសស្ត្រីនិងកុមារាកុមារី ប្រយោជន៍ឲ្យចេះប្រកាសប្រាប់អំពីព្រះនាមព្រះយេហូវ៉ា។ (ទំនុក. ១៤៨:១២, ១៣) កម្មវិធីសាលាសំរាប់ឆ្នាំ២០០២រួមបញ្ចូលប្រធានជាច្រើនពីព្រះគម្ពីរដែលជាប្រយោជន៍ដល់យើងផ្ទាល់និងដែលយើងអាចប្រើក្នុងកិច្ចបំរើ។ ដោយរៀបចំនិងចូលរួមក្នុងសាលានេះ យើងអាចបង្កើនចំណេះនិងការប៉ិនប្រសប់របស់យើងជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។—ទំនុក. ៤៥:១
៣ អានព្រះគម្ពីរជារៀងរាល់ថ្ងៃ: តាមធម្មតា បើសិនជាយើងមានព្រះគម្ពីរមួយនៅជិតៗដៃនោះ យើងអាចប្រើពេលទំនេរណាដែលយើងមានដើម្បីអានព្រះគម្ពីរ។ យើងភាគច្រើនមានពេលបន្ដិចបន្តួចជារៀងរាល់ថ្ងៃដែលយើងអាចប្រើដើម្បីអានព្រះគម្ពីរ។ ការអានយ៉ាងតិច មួយទំព័រក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ដើម្បីអានឲ្យទាន់នឹងកម្មវិធីអានព្រះគម្ពីរដែលត្រូវកំណត់សំរាប់សាលា ហើយនោះមានប្រយោជន៍ជាច្រើនយ៉ាងណាទៅហ្ន៎!—ទំនុក. ១:១-៣
៤ សមត្ថភាពអានព្រះគម្ពីរយ៉ាងស្ទាត់ អាចជួយយើងមានអានុភាពទៅលើចិត្តរបស់អ្នកស្ដាប់និងជំរុញចិត្តគេឲ្យសរសើរព្រះយេហូវ៉ា។ បងប្អូនប្រុសៗដែលមានសុន្ទរកថាទី២ក្នុងសាលា គួរហាត់អានឲ្យឮម្ដងហើយម្ដងទៀត។ អ្នកត្រួតពិនិត្យសាលានឹងសរសើរ ហើយជូនយោបល់ដើម្បីជួយគេអានរឹតតែល្អ។
៥ ប្រើសៀវភៅរស់នៅជានិរន្តរ៍: សុន្ទរកថាទី៣និងទី៤ត្រូវស្រង់ចេញពីសៀវភៅរស់នៅជានិរន្តរ៍។ បងប្អូនស្រីៗគួរជ្រើសរើសលំដាប់រៀបចំដ៏ប្រាកដប្រជា។ អ្នកត្រួតពិនិត្យសាលាត្រូវប្រមូលអារម្មណ៍ទៅលើរបៀបគេបង្រៀននិងប្រើបទគម្ពីរនោះ។
៦ សូមឲ្យសាលាកិច្ចបំរើព្រះធិបតេយ្យជួយយើងទាំងអស់គ្នាបន្តប្រើសមត្ថភាពនិយាយដែលជាអំណោយពីព្រះនោះ ដើម្បីប្រកាសប្រាប់ដំណឹងល្អនិងសរសើរព្រះយេហូវ៉ាដែលជាព្រះដ៏ឧត្តុង្គឧត្តមរបស់យើង!—ទំនុក. ៣៤:១; អេភ. ៦:១៩