សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ១៩៩៨
ការអប់រំ មានន័យថា«បង្រៀន ឬក៏ហ្វឹកហ្វឺនក្នុងចំណេះឬជំនាញដ៏ពិសេសណាមួយ»។ តាមសាលាកិច្ចបំរើព្រះធិបតេយ្យ យើងកំពុងបានត្រូវបង្រៀនជាដរាបក្នុងចំណេះនៃព្រះ។ ម្យ៉ាងទៀត ដោយយើងចូលរួមក្នុងសាលានេះ គឺអនុញ្ញាតឲ្យយើងបង្កើតជំនាញខាងការនិយាយនិងការបង្រៀន។ កម្មវិធីសាលាសំរាប់ឆ្នាំ១៩៩៨នឹងហុចឱកាសឲ្យយើងចំរើនលូតលាស់ខាងវិញ្ញាណ។
ពេលដែលអ្នកពិនិត្យតារាងសំរាប់ឆ្នាំក្រោយ អ្នកនឹងកត់សម្គាល់ការអធិប្បាយលេខ៣ ឬលេខ៤ នឹងដកស្រង់ចេញពីសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬពីសៀវភៅស្តើងទាំងនេះ៖ ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទីម្ភៃ វិញ្ញាណនៃមនុស្សស្លាប់ តើព្រះពិតជាស្រឡាញ់យើងឬ? ហើយតើអ្វីដែលព្រះតម្រូវពីយើង? ហើយជាការរំឭក អ្នកដែលមានចំណែកក្នុងកម្មវិធីសាលាមិនត្រូវធ្វើឲ្យលើសម៉ោងទេ។
លក្ខណៈថ្មី៖ សំរាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង «តារាងសំរាប់អានព្រះគម្ពីរ»គឺនៅក្នុងវង់ដង្កៀបបន្ទាប់ពីលេខចំរៀងរាល់សប្ដាហ៍។ ថ្វីបើមិនបានប្រើតារាងនេះជាកម្មវិធីរាល់សប្ដាហ៍ក៏ដោយ សូមអ្នកខំប្រឹងធ្វើតាមចុះ។ នេះនឹងជួយឲ្យអ្នកមានទម្លាប់ល្អ ដើម្បីអានព្រះគម្ពីររៀងរាល់ថ្ងៃ បើសិនជាអ្នកមិនទាន់ធ្វើនៅឡើយ។
ចំពោះពត៌មានអំពីការអធិប្បាយ ឱវាទ និងការពិនិត្យមើលសាឡើងវិញ សូមអានអនុទ្ទេសក្នុង«តារាងសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ១៩៩៨» និងទំព័រ ៣ដែរ ពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែតុលាឆ្នាំ១៩៩៦ (ភាសាអង់គ្លេស)
បើសិនជាអ្នកមិនអាចចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យទេ យើងចង់អញ្ជើញអ្នកឲ្យចុះឈ្មោះឥឡូវនេះ។ សាលាដ៏ពិសេសនេះនៅមានមុខនាទីដ៏សំខាន់ ក្នុងការអប់រំពួកអ្នកបំរើដ៏រាបទាបនិងដ៏ស្មោះនៃព្រះយេហូវ៉ា ដើម្បីធ្វើឲ្យអ្នកមានគុណសម្បត្ដិគ្រប់គ្រាន់របស់ទ្រង់។—ធីម៉ូថេទី១ ៤:១៣-១៦