ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ
១ អ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ ជាអ្នកចាស់ទុំខាងវិញ្ញាណ ដែលខំប្រឹងក្នុងការនិយាយនិងការបង្រៀន ហើយដែលសមទទួលកិត្ដិយសនិងសហប្រតិបត្ដិការពីយើង។ (ធីម៉ូថេទី១ ៥:១៧) តើគាត់មានភារកិច្ចអ្វីខ្លះ?
២ គាត់មើលទទួលខុសត្រូវចំពោះ បណ្ណាល័យសាលាកិច្ចបំរើព្រះធិបតេយ្យនៅឯសាលព្រះរាជាណាចក្រ។ គាត់បានយកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្តអស់អ្នកដែលមានសមត្ថភាពចុះឈ្មោះក្នុងសាលានេះ។ គាត់ធ្វើឲ្យប្រាកដថា បញ្ជីនឹងបានរក្សាទុកត្រឹមត្រូវ ដើម្បីប្រគល់ចំណែកឲ្យគេតាមសណ្ដាប់ធ្នាប់ យ៉ាងតិចណាស់បីសប្ដាហ៍មុននឹងកម្មវិធីនិមួយៗនៃសាលានេះ។ គាត់ត្រូវតែស្គាល់ក្រុមជំនុំឲ្យបានល្អ ដោយចាំជាប់សិស្សនិមួយៗនិងសមត្ថភាពរបស់គេផ្ទាល់។ ទោះបីគាត់ប្រហែលជាមានបងប្រុសម្នាក់ទៀត ជួយគាត់រៀបចំតារាងសាលានេះក៏ដោយ តែការចាត់ឲ្យបានត្រឹមត្រូវ នូវចំណែកចូលរួមសាលា ជាកិច្ចការដែលគាត់មើលខុសត្រូវផ្ទាល់ខ្លួន។
៣ ដើម្បីបង្រៀនឲ្យមានប្រសិទ្ធិភាពក្នុងសាលានេះ នោះអ្នកត្រួតពិនិត្យនេះត្រូវតែរៀបចំយ៉ាងយកចិត្តទុកដាក់រៀងរាល់សប្ដាហ៍ ដោយសិក្សាយ៉ាងហ្មត់ចត់នូវពត៌មានប្រចាំសប្ដាហ៍នោះ។ នេះនឹងជួយគាត់ ឲ្យអ្នកក្នុងក្រុមជំនុំមានសេចក្ដីសាទរនឹងកម្មវិធី ឲ្យគាត់ដឹងថាពត៌មានហ្នឹងបានគេសម្ដែងយ៉ាងត្រឹមត្រូវ ហើយដៅបញ្ជាក់ចំណុចសំខាន់ៗ ដែលនឹងរួមបញ្ចូលក្នុងលំហាត់សរសេរសាឡើងវិញ។
៤ ក្រោយពីការអធិប្បាយរបស់សិស្សនិមួយៗ នោះអ្នកត្រួតពិនិត្យនឹងសរសើរសិស្សនោះ ហើយពន្យល់ហេតុដែលគុណភាពនៃការនិយាយណាមួយ បានល្អ ឬពីហេតុដែលត្រូវធ្វើឲ្យបានប្រសើរឡើងវិញ។ នៅពេលដែលបុគ្គលណាម្នាក់ត្រូវការនឹងបង្ហាត់ថែមទៀត ដើម្បីរៀបចំអត្ថាធិប្បាយរបស់គេក្នុងសាលា នោះអ្នកត្រួតពិនិត្យឬបុគ្គលណាម្នាក់ដែលគាត់បានចាត់ចែង នឹងផ្ដល់នូវជំនួយនេះផ្ទាល់ខ្លួន។
៥ ដើម្បីឲ្យទទួលប្រយោជន៍បានពេញលេញ ពីការខំប្រឹងរបស់អ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ និងពីអ្នកឲ្យយោបល់ណាម្នាក់ដែលបំរើក្រោមការដឹកនាំរបស់គាត់ នោះយើងត្រូវតែមកឯសាលានេះជារឿយៗ។ យើងក៏ត្រូវបំពេញកិច្ចចរចាទាំងអស់របស់យើងដែរ ហើយអនុវត្តយោបល់ដែលយើងទទួល ព្រមទាំងយោបល់ដែលផ្ដល់ទៅឲ្យសិស្សឯទៀតនោះដែរ។ តាមរបៀបនេះ នោះសមត្ថភាពរបស់យើងក្នុងការផ្សាយដំណឹងល្អជាសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ នឹងបានរីកចំរើនតទៅមុខជាមិនខាន។—កិច្ចការ ២០:២០; ធីម៉ូថេទី១ ៤:១៣, ១៥