សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០១
១ ព្រះគម្ពីររៀបរាប់មូលហេតុជាច្រើនដែលយើងទាំងអស់គ្នាគួរចូលរួមឲ្យបានច្រើនបំផុតតាមតែលទ្ធភាព ក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ។—សុភាសិត ១៥:២៣; ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១៥:៣២; ធីម៉ូថេទី១ ៤:១២, ១៣; ធីម៉ូថេទី២ ២:២; ពេត្រុសទី១ ៣:១៥
២ កម្មវិធីមួយសំរាប់ការអានព្រះគម្ពីរជារៀងរាល់សប្ដាហ៍ ធ្លាប់មានជាផ្នែកមួយនៃសាលានេះតាំងពីយូរយារមកហើយ។ អំនាននោះស្មើនឹងការអានមួយទំព័រក្នុងព្រះគម្ពីរជារៀងរាល់ថ្ងៃ។ ចាប់ផ្ដើមនៅឆ្នាំនេះ ក៏នឹងមានអំនានព្រះគម្ពីរសំរាប់សប្ដាហ៍ដែលមានលំហាត់សារឡើងវិញជាលាយល័ក្ខណ៍អក្សរ។ អំនានព្រះគម្ពីរបន្ថែមដែលបានត្រូវកំណត់សំរាប់អាន ដែលបានធ្វើឡើងកន្លងទៅបីឆ្នាំមុននេះ នោះបានត្រូវបញ្ចប់ហើយ។ ក៏ប៉ុន្តែ បើសិនជាអ្នកចង់អានច្រើនជាងក្នុងព្រះគម្ពីរក្រៅពីអ្វីដែលបានត្រូវកំណត់ នោះអ្នកក៏អាចរៀបចំកម្មវិធីមួយសំរាប់ខ្លួនអ្នកបានដែរ។
៣ សុន្ទរកថាទី២ ក៏បង្ហាត់បង្រៀនបងប្អូនប្រុសៗឲ្យចេះ«អានជាសាធារណៈ»នូវព្រះបន្ទូលរបស់ព្រះ។ (ធីម៉ូថេទី១ ៤:១៣, ព.ថ.) ពេលដែលអ្នកមានអំនានមួយ ចូរហាត់អានឲ្យឮៗម្ដងហើយម្ដងទៀត។ អ្នកក៏អាចប្រើអំនានព្រះគម្ពីរដែលបានត្រូវថតតាមខ្សែអាត់របស់សមាគម ដើម្បីចេះបញ្ចេញសូរស័ព្ទ ឡើងចុះសម្លេង និងចំរើនខាងលក្ខណៈផ្សេងៗទៀតទាក់ទងនឹងការអានយ៉ាងល្អ ឲ្យកាន់តែប្រសើរឡើងៗ។
៤ សុន្ទរកថាទី៣មានមូលដ្ឋានទៅលើសៀវភៅចំណេះ ឬក៏ខិត្តប័ណ្ណមួយ។ សុន្ទរកថាទី៤នឹងមានមូលដ្ឋានពីសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅស្តើងលោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! បើសិនជាពត៌មាននោះគឺច្រើនពេក ហើយអ្នកពិគ្រោះមិនបានស្ថិតនៅក្នុងពេលដែលបានត្រូវកំណត់ឲ្យនោះ អ៊ីចឹងចូរជ្រើសរើសតែចំណុចណាខ្លះដែលមានប្រយោជន៍សំរាប់តំបន់ផ្សាយរបស់ក្រុមជំនុំអ្នក។ អ្នកអាចប្រើលំដាប់រៀបចំណាដែលសមរម្យសំរាប់តំបន់ផ្សាយរបស់អ្នក។
៥ ចូរខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចការរបស់អ្នកក្នុងសាលា។ ចូរឆ្លៀតពេលដើម្បីរៀបចំឲ្យបានល្អ និងនិយាយចេញពីដួងចិត្ត។ អ្នកនឹងធ្វើជាប្រភពមួយនៃការលើកទឹកចិត្តចំពោះក្រុមជំនុំ ថែមទាំងនឹងទទួលប្រយោជន៍ផ្ទាល់ខ្លួន ដោយការចូលរួមឲ្យអស់អំពីចិត្តក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យក្នុងកំឡុងឆ្នាំ២០០១។