កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែធ្នូ
ចំរៀងលេខ២០៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យមើលវីដេអូចំណងជើងថា«រហូតដល់ចុងផែនដីបំផុត»ដើម្បីរៀបចំសំរាប់ការពិគ្រោះនៅប្រជុំអប់រំកិច្ចបំរើនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែធ្នូ។ បង្ហាញរបៀបផ្ដល់ឲ្យទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា ដោយប្រើយោបល់នៅទំព័រទី៨។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ពរដែលមកពីការបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា—ភាគទី២»។ ពេលពិគ្រោះវគ្គ២-៦ អញ្ជើញបងប្អូនរៀបរាប់អំពីបទពិសោធន៍ដែលគេធ្លាប់មានពេលគេនិយាយជួយសម្រាលទុក្ខនិងផ្ដល់ក្ដីសង្ឃឹមចំពោះអ្នកដែលបានធ្លាក់ចិត្តឬក៏ព្រួយបារម្ភដោយសារមហន្តរាយដែលបានកើតឡើងថ្មីៗនេះឬក៏ផលប៉ះពាល់ពីនោះ។ រៀបចំទុកជាមុនហើយធ្វើការសម្ដែងអំពីបទពិសោធន៍មួយឬពីរនោះ។
ចំរៀងលេខ២២២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែធ្នូ
ចំរៀងលេខ២១១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: អ្នកចាស់ទុំម្នាក់នឹងថ្លែងសុន្ទរកថាយ៉ាងរស់រវើកដោយមានមូលដ្ឋានទៅលើអត្ថបទដែលថា៖ «មានអ្នកផ្សាយជាង១០០នាក់ជាលើកទីមួយនៅប្រទេសកម្ពុជា!»។ សម្ភាសន៍អ្នកផ្សព្វផ្សាយមួយឬពីរនាក់ដែលបានផ្សព្វផ្សាយនៅគ្រាដើមដំបូងនោះ។
២០ នាទី: «ការស្ដាប់បង្គាប់ជាមេរៀនដ៏សំខាន់តាំងពីកុមារភាពមក»។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើអត្ថបទទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០១ ទំព័រ៣០,៣១។
ចំរៀងលេខ២២៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែធ្នូ
ចំរៀងលេខ២១៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រាប់ឧបករណ៍ផ្សាយសំរាប់ខែមករានិងសៀវភៅដែលក្រុមជំនុំស្តុកទុក។ ប្រើយោបល់នៅទំព័រទី៨ដើម្បីធ្វើការសំដែងមួយយ៉ាងខ្លីអំពីវិធីស្នើជូនទស្សនាវដ្ដី ដោយប្រើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា។ សុំឲ្យយុវជនម្នាក់ធ្វើការសំដែងនោះ។
១០ នាទី: «សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០២»។ សុន្ទរកថាដោយអ្នកត្រួតពិនិត្យសាលា។ លើកទឹកចិត្តឲ្យសិស្សទាំងអស់គ្នាថ្លែងសុន្ទរកថារបស់ខ្លួន។
២៥ នាទី: «យើងមានឧបករណ៍ថ្មី! ដើម្បីចាប់ផ្ដើមការសិក្សា»។ អ្នកត្រួតពិនិត្យកិច្ចបំរើពិគ្រោះគ្នាជាមួយអ្នកស្ដាប់។ ឲ្យឆ្មាំចែកឲ្យទាំងអស់គ្នាមួយសន្លឹកនូវខិត្តប័ណ្ណថ្មីចំណងជើងថា តើលោកអ្នកចង់រៀនព្រះគម្ពីរទេ? បើសិនជាមាន។ ធ្វើការសម្ដែងពីរដែលបានត្រូវរៀបចំយ៉ាងល្អ ដោយប្រើយោបល់ក្នុងប្រអប់«អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»។ ក្នុងការសម្ដែងទាំងពីរនោះ អ្នកផ្សាយបញ្ចប់ដោយហុចខិត្តប័ណ្ណរៀនព្រះគម្ពីរឲ្យម្ចាស់ផ្ទះ ដោយមានម្ចាស់ផ្ទះមួយទទួលទស្សនាវដ្ដី ហើយម្នាក់ទៀតមិនទទួល។ លើកទឹកចិត្តទាំងអស់គ្នាឲ្យជូនខិត្តប័ណ្ណនេះដល់អស់អ្នកណាដែលគេជួបក្នុងកិច្ចផ្សព្វផ្សាយ។
ចំរៀងលេខ២៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែធ្នូ
ចំរៀងលេខ១៤០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយសំរាប់ខែធ្នូ។
១៥ នាទី: ចូរផ្ដល់សេចក្ដីរាប់អានចំពោះអ្នកចាស់ទុំដែលគាត់គួរនឹងទទួលនោះ។ អ្នកងារជំនួយពីរបីនាក់ពិគ្រោះពត៌មានក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៩ ទំព័រ១៩-២០។ ពួកគាត់និយាយអំពីភារកិច្ចជាច្រើនដែលអ្នកចាស់ទុំមាន រួមបញ្ចូលការរកស៊ី ការថែរក្សាក្រុមគ្រួសារ និងកិច្ចការក្រុមជំនុំ។ ពិចារណាវិធីផ្សេងៗដែលយើងទាំងអស់គ្នាអាចលើកទឹកចិត្តគាត់ ជួយរំលែកបន្ទុករបស់គាត់ និងស្ដាប់តាមការណែនាំ។ អ្នកងារជំនួយយល់ស្របថាអ្នកចាស់ទុំកំពុងតែបំរើបងប្អូនយ៉ាងមានតម្លៃហើយក៏គួរនឹងទទួលការ«រាប់អានជាខ្លាំង»។—១ថែ. ៥:១២, ១៣
២៥ នាទី: «កិច្ចផ្សព្វផ្សាយ រហូតដល់ចុងផែនដី»។ ការពិគ្រោះជាមួយអ្នកស្ដាប់។ លើកទឹកចិត្តទាំងអស់គ្នាឲ្យគិតយ៉ាងជ្រៅជ្រះអំពីអ្វីដែលគេអាចធ្វើថែមទៀត ដើម្បីអាចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សតាមតំបន់ឬនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ ស្រង់សេចក្ដីពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ២០០១ ទំព័រទី៤។ ក្នុងខែកុម្ភៈ យើងនឹងពិគ្រោះអំពីវីដេអូលោកណូអេបានដើរជាមួយនឹងព្រះ។
ចំរៀងលេខ២១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមករា
ចំរៀងលេខ២០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: ចូរប្រើជីវិតរបស់អ្នកឲ្យបានប្រសើរឡើង។ ក្រុមគ្រួសារមួយពិគ្រោះគ្នានូវពត៌មានក្នុងអត្ថបទទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រ៣០-៣១។ បិតានោះចង់ឲ្យក្រុមគ្រួសារមានវិថីជីវិតមួយដែលនាំមកនូវអំណរ មិនមែនការខកចិត្តនោះទេ។ ពួកគេសើរើនូវដំបូន្មានពីព្រះគម្ពីរក្នុងអត្ថបទដែលបង្ហាញរបៀបដែលធានាឲ្យមានសុភមង្គល ដោយដាក់ទម្ងន់ទៅលើភាពចាំបាច់នៃការចេះវិនិច្ឆ័យ ការកំណត់អាទិភាពដែលមានប្រយោជន៍ និងការទុកចិត្តទៅលើព្រះយេហូវ៉ា។ គេបញ្ជាក់អ្វីដែលគេអាចធ្វើការកែប្រែដែលមានប្រយោជន៍ក្នុងក្រុមគ្រួសាររបស់គេ។
១៥ នាទី: ការសង្កេតមើលសាលព្រះរាជាណាចក្ររបស់យើង។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។ សូមកត់សម្គាល់សភាពនៃសាលព្រះរាជាណាចក្រ។ តើមានការរៀបចំអ្វីខ្លះសំរាប់ការសំអាតមុនពិធីបុណ្យរំឭក? តើត្រូវមានការជួសជុលអ្វីខ្លះមុនពិធីបុណ្យរំឭក? ពន្យល់ពីរបៀបក្រុមជំនុំអាចជួយបាន។ ដាក់ទម្ងន់ទៅលើចំណុចដែលថា កន្លែងថ្វាយបង្គំរបស់យើងត្រូវសម្ដែងនូវភាពល្អស្អាតនិងសេចក្ដីថ្លៃថ្នូរដែលសមរម្យសំរាប់ដំណាក់របស់ព្រះយេហូវ៉ា។—ទំនុក. ៨៤:១
ចំរៀងលេខ១២៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។