បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ២៦
  • បើខ្ញុំអធិដ្ឋាន តើព្រះនឹងជួយខ្ញុំឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បើខ្ញុំអធិដ្ឋាន តើព្រះនឹងជួយខ្ញុំឬទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើព្រះយេហូវ៉ាស្ដាប់យើងឬទេ?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • តើ​ព្រះ​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​ទេ?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន
    តើព្រះតម្រូវអ្វីពីយើង?
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ២៦

បើ​ខ្ញុំ​អធិដ្ឋាន តើ​ព្រះ​នឹង​ជួយ​ខ្ញុំ​ឬ​ទេ?

ចម្លើយ​ពី​គម្ពីរ

មែន​ហើយ ព្រះ​ជួយ​អស់​អ្នក​ដែល​អធិដ្ឋាន​សុំ​ដោយ​ចិត្ត​ស្មោះ ហើយ​សុំ​អ្វី​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ ទោះ​ជា​លោក​អ្នក​មិន​ធ្លាប់​អធិដ្ឋាន​ក៏​ដោយ ក៏​គំរូ​ផ្សេងៗក្នុង​គម្ពីរ​អំពី​អ្នក​ដែល​បាន​អធិដ្ឋាន​ថា‹សូម​ព្រះ​ជួយ​ខ្ញុំ› អាច​លើក​ទឹក​ចិត្ត​លោក​អ្នក​បាន។ ជា​ឧទាហរណ៍:

  • «ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ជួយ​ទូល​បង្គំ​ផង ឱ​សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ តាម​សេចក្ដី​សប្បុរស​នៃ​ទ្រង់»។—ទំនុក​តម្កើង ១០៩:២៦

  • «ទូល​បង្គំ​. . .​ក្រី​ក្រ ហើយ​ទុគ៌ត ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​នឹក​ដល់​ទូល​បង្គំ​ដែរ ទ្រង់​ជា​ជំនួយ» ។—ទំនុក​តម្កើង ៤០:១៧

ពិត​មែន​តែ អ្នក​សរសេរ​ពាក្យ​ទាំង​នោះ ជា​អ្នក​ដែល​មាន​ជំនឿ​មាំ​មួន​លើ​ព្រះ ប៉ុន្តែ​ព្រះ​ក៏​ស្ដាប់​មនុស្ស​ទាំង​អស់​ដែល​អធិដ្ឋាន​ទៅ​លោក​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ដូច​ជា អស់​អ្នក​ដែល «មាន​ចិត្ត​សង្រេង» ឬ​អារម្មណ៍«ទន់​ទាប»ជា​ដើម។—ទំនុក​តម្កើង ៣៤:១៨

លោក​អ្នក​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា ព្រះ​យេហូវ៉ា​នៅ​ឆ្ងាយ​ពី​អ្នក ឬ​មិន​ចាប់​អារម្មណ៍​ពី​បញ្ហា​របស់​អ្នក​ឡើយ។ គម្ពីរ​ចែង​ថា៖«ព្រះ​យេហូវ៉ា​ទ្រង់​ខ្ពស់ គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាប​សា​ដែរ តែ​ឯ​មនុស្ស​ឆ្មើង​ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំ​ងាយ​ហើយ»។ (ទំនុក​តម្កើង ១៣៨:៦) លោក​យេស៊ូ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​របស់​លោក​ថា៖«សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ»។ (ម៉ាថាយ ១០:៣០) ព្រះ​ស្គាល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​លោក​អ្នក ដែល​លោក​អ្នក​មិន​ទាំង​ស្គាល់​ផង។ ចុះ​ទម្រាំ​តែ អ្នក​អធិដ្ឋាន​ទៅ​លោក នោះ​លោក​ប្រាកដ​ជា​ស្ដាប់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​ធូរ​ស្រាយ​ពី​ទុក្ខ​កង្វល់​របស់​អ្នក​ជា​មិន​ខាន!—ពេត្រុស​ទី១ ៥:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក