បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៣៣
  • មានជំងឺរ៉ាំរ៉ៃ តើគម្ពីរអាចជួយអ្នកបានទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មានជំងឺរ៉ាំរ៉ៃ តើគម្ពីរអាចជួយអ្នកបានទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ជំនួយសម្រាប់លោកអ្នក
    ភ្ញាក់រឭក! ២០២០
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនបឋមពីគម្ពីរ
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៣៣

មាន​ជំងឺ​រ៉ាំរ៉ៃ តើ​គម្ពីរ​អាច​ជួយ​អ្នក​បាន​ទេ?

ចម្លើយ​ពី​គម្ពីរ

ជួយ​បាន។ ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​បម្រើ​របស់​លោក​ដែល​ឈឺ។ គម្ពីរ​បាន​ចែង​អំពី​អ្នក​បម្រើ​ស្មោះ​ត្រង់​ម្នាក់​ថា​៖«ព្រះ​យេហូវ៉ា​និង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ»។ (​ទំនុក​តម្កើង ៤១:៣​) បើ​អ្នក​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ចំណុច​បី​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​បាន។

  1. ១. អធិដ្ឋាន​សុំ​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ។ អ្នក​អាច​ទទួល«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន» នេះ​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ ព្រម​ទាំង​កាត់​បន្ថយ​ទុក្ខ​កង្វល់​របស់​អ្នក។—ភីលីព ៤:៦, ៧

  2. ២. មាន​គំនិត​វិជ្ជមាន។ គម្ពីរ​ចែង​ថា​៖«ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ»។ (​សុភាសិត ១៧:២២​) ដូច្នេះ សូម​ព្យាយាម​បង្កើត​បរិយាកាស​សើច​សប្បាយ ដោយ​សារ​នេះ​មិន​គ្រាន់​តែ​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្បើយ​ពី​ទុក្ខ​ព្រួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ដែរ។

  3. ៣. សូម​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​នៅ​ថ្ងៃ​អនាគត។ សេចក្ដី​សង្ឃឹម​អាច​ជួយ​ឲ្យ​អ្នក​អរ​សប្បាយ ទោះ​ជា​អ្នក​កំពុង​ស៊ូ​ទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ក៏​ដោយ។ (​រ៉ូម ១២:១២​) គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ថា នឹង​មាន​ពេល​មួយ​ដែល​«​គេ​នឹង​មិន​ថា​៖‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។ (​អេសាយ ៣៣:២៤​) នៅ​ពេល​នោះ ព្រះ​នឹង​បំបាត់​អស់​ទាំង​ជំងឺ​រ៉ាំរ៉ៃ​ដែល​អ្នក​វិទ្យា​សាស្ត្រ​សព្វ​ថ្ងៃ​មិន​អាច​ដោះ​ស្រាយ​បាន។ ជា​ឧទាហរណ៍ គម្ពីរ​ប្រាប់​ថា​មនុស្ស​ចាស់​ជរា​នឹង​ត្រឡប់​មក​ជា​ក្មេង​វិញ ហើយ​នឹង​មាន​សុខភាព​ល្អ​ម្ដង​ទៀត។ បទ​គម្ពីរ​នោះ​ចែង​ថា​៖​«​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ​»។—យ៉ូប ៣៣:២៥

កំណត់​សម្គាល់​៖ ទោះ​ជា​អាច​ទទួល​ជំនួយ​ពី​ព្រះ​ក៏​ដោយ សាក្សី​ព្រះ​យេហូវ៉ា​ក៏​ស្វែង​រក​វិធី​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ដែរ។ (​ម៉ាកុស ២:១៧​) ក៏​ប៉ុន្តែ យើង​មិន​គាំទ្រ​វិធី​ព្យាបាល​ជាក់​លាក់​ណា​មួយ​ទេ យើង​គិត​ថា​មនុស្ស​ម្នាក់​ៗ​គួរ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្ដី​អំពី​រឿង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក