បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwfq អត្ថបទទី ២០
  • តើសាក្សីព្រះយេហូវ៉ាព្រមទទួលការព្យាបាលទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសាក្សីព្រះយេហូវ៉ាព្រមទទួលការព្យាបាលទេ?
  • សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • តើ​គ្រិស្ត​សាសនិក​អាច​ទទួល​ការ​ព្យាបាល​ខាង​ពេទ្យ​ទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ចូរការរកូនរបស់អ្នកពីការប្រើឈាម
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនព្រមចាក់បញ្ចូលឈាម?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
ijwfq អត្ថបទទី ២០

តើ​សាក្សី​ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​ព្យាបាល​ទេ?

សាក្សី​ព្រះ​យេហូវ៉ា​ព្រម​ទទួល​ឱសថ និង​ការ​ព្យាបាល។ ទោះ​ជា​យើង​ខំ​ថែ​រក្សា​ឲ្យ​មាន​សុខភាព​ល្អ​ក្ដី ក៏​ពេល​ខ្លះ​យើង​នៅ​តែ«ត្រូវ​ការ​គ្រូ​ពេទ្យ»ដែរ។ (លូកា ៥:៣១,សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី) តាម​ការ​ពិត​សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ជា​គ្រូ​ពេទ្យ ដូច​លូកា​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​ជា​គ្រូ​ពេទ្យ​ដែរ។—កូឡុស ៤:១៤

ការ​ព្យាបាល​ខ្លះ​ប្រឆាំង​នឹង​គោល​ការណ៍​ក្នុង​គម្ពីរ ដូច្នេះ​យើង​បដិសេធ​ការ​ព្យាបាល​ទាំង​នេះ។ ជា​ឧទាហរណ៍ យើង​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ទេ ដោយ​សារ​គម្ពីរ​ហាម​យើង​មិន​ឲ្យ​ប្រើ​ឈាម។ (សកម្មភាព ១៥:២០) ដូច​គ្នា​ដែរ គម្ពីរ​ហាម​មិន​ឲ្យ​ប្រើ​ការ​ព្យាបាល​ឬ​វិធី​ណា​ដែល​ទាក់​ទង​នឹង​មន្តអាគម​ទេ។—កាឡាទី ៥:១៩​-​២១

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ព្យាបាល​ភាគ​ច្រើន​មិន​ប្រឆាំង​នឹង​គោល​ការណ៍​គម្ពីរ​ទេ។ ដូច្នេះ ការ​ប្រើ​វិធី​ព្យាបាល​ណា​មួយ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ត​ប្រើ​ឱសថ​ឬ​ការ​ព្យាបាល​ណា​មួយ កាល​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ទៀត​ប្រហែល​ជា​បដិសេធ​មិន​ប្រើ​ការ​ព្យាបាល​នោះ។—កាឡាទី ៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក