សំណួរពីយុវវ័យ
តើខ្ញុំខ្វល់ហួសហេតុអំពីសម្បកក្រៅរបស់ខ្លួនឬ?
សំណួរចម្លើយ៖ តើខ្ញុំខ្វល់ហួសហេតុពេកទេ?
តើប្រយោគមួយណាជាអារម្មណ៍របស់ប្អូន?
ខ្ញុំមិនដែលពេញចិត្តនឹងរូបសម្ផស្សខ្លួនឯងទេ។
ជួនកាលខ្ញុំពេញចិត្តនឹងរូបសម្ផស្សខ្លួនដែរ។
ខ្ញុំតែងតែពេញចិត្តនឹងរូបសម្ផស្សខ្លួនឯង។
តើប្អូនចង់ដូរអ្វីខ្លាំងជាងគេអំពីរូបកាយរបស់ប្អូន?
កម្ពស់
ទម្ងន់
រូបរាង
សក់
រូបសម្ផស្ស
សាច់ដុំ
អ្វីផ្សេងទៀត
សូមបំពេញប្រយោគខាងក្រោម។
ខ្ញុំមានអារម្មណ៍មិនស្រួលអំពីរូបរាងរបស់ខ្ញុំ . . .
ពេលដែលខ្ញុំឡើងលើជញ្ជីង។
ពេលខ្ញុំឆ្លុះកញ្ចក់។
ពេលខ្ញុំប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត ដូចជាមិត្តភក្តិ អ្នកបង្ហាញម៉ូដ និងតារាភាពយន្តជាដើម។
សូមបំពេញប្រយោគខាងក្រោម។
ខ្ញុំថ្លឹងគីឡូ . . .
រាល់ថ្ងៃ។
រាល់សប្តាហ៍។
យ៉ាងហោចណាស់មួយសប្តាហ៍ម្ដង។
តើពាក្យសម្ដីមួយណាជាអារម្មណ៍របស់ប្អូន?
មានរូបរាងមិនស្អាត។ ឧទាហរណ៍ ប្អូនស្រីសឺរីណឺបានរៀបរាប់ថា៖«រាល់ដងខ្ញុំឆ្លុះកញ្ចក់ ខ្ញុំតែងគិតថាខ្ញុំធាត់។ ដូច្នេះ ខ្ញុំបង្អត់អាហារខ្លួនឯងដើម្បីស្គមជាង»។
មានគំនិតសមហេតុផលអំពីរូបរាង។ ឧទាហរណ៍ ប្អូនណឺថានយឺបានរៀបរាប់ថា៖«តែងតែមានអ្វីមួយដែលយើងមិនចូលចិត្តអំពីសម្បកក្រៅរបស់យើង តែយើងត្រូវទទួលយកអ្វីនោះ។ គឺមិនឈ្លាសវៃទេបើយើងខ្វល់អំពីអ្វីដែលយើងមិនអាចកែប្រែបាន»។
គម្ពីរប្រាប់យើងកុំឲ្យគិតអំពីខ្លួន«លើសពីអ្វីដែលត្រូវគិត»។ (រ៉ូម ១២:៣) ដូច្នេះ ការគិតអំពីខ្លួនមួយកម្រិតគឺសមរម្យនិងចាំបាច់។ ហេតុនេះហើយបានជាយើងរក្សាអនាម័យខ្លួនប្រាណ ដូចជាដុសធ្មេញជាដើម។
ប៉ុន្តែ ចុះយ៉ាងណាបើប្អូនតែងតែមិនពេញចិត្តនឹងរូបសម្ផស្សរបស់ខ្លួន រហូតដល់គិតច្រើនហួសហេតុពេកអំពីវា? បើដូច្នោះមែន ប្អូនប្រហែលជាឆ្ងល់ថា . . .
‹ហេតុអ្វីខ្ញុំមិនដែលឃើញខ្លួនស្អាតសោះអ៊ីចឹង?›
នេះអាចមកពីមូលហេតុមួយចំនួន។ រួមមាន៖
ទទួលឥទ្ធិពលពីបណ្ដាញសង្គម។ ប្អូនខេលីបានរៀបរាប់ថា៖«យុវវ័យឲ្យតម្លៃទៅលើរូបសម្ផស្ស។ ដូច្នេះ យើងគិតថា យើងត្រូវតែស្គមនិងស្រស់ស្អាតគ្រប់ពេលវេលា។ ជាលទ្ធផល បើយើងមិនដល់ស្ដង់ដារនោះទេ យើងមិនពេញចិត្តចំពោះខ្លួនឯងទេ!»។
ទទួលឥទ្ធិពលពីឪពុកម្ដាយ។ ប្អូនរីតាបានរៀបរាប់ថា៖«ខ្ញុំច្រើនតែឃើញថា បើម្ដាយខ្វល់ច្រើនអំពីរូបរាងរបស់គាត់ នោះកូនស្រីក៏ខ្វល់ដូចគ្នាដែរ។ ហើយចំពោះឪពុកនិងកូនប្រុស ក៏ដូច្នេះដែរ»។
មិនសូវឲ្យតម្លៃចំពោះខ្លួន។ ប្អូនហ្សានបានរៀបរាប់ថា៖«បុគ្គលដែលខ្វល់ច្រើនអំពីរូបរាង តែងតែចង់ឲ្យគេសរសើរសម្បកក្រៅនិងរូបសម្ផស្សរបស់គាត់។ ការនៅក្បែរបុគ្គលនោះយូរ គឺគួរឲ្យធុញណាស់»។
ស្ដីអំពីរឿងនេះ ប្អូនប្រហែលជាគិតថា . . .
‹តើខ្ញុំគួរដូររបៀបសម្អិតសម្អាងខ្លួនឬទេ?›
សូមពិចារណាទស្សនៈពីមនុស្សស្រករប្អូន។
![]()
ប្អូនរ៉ូរីបានរៀបរាប់ថា៖«យើងមិនអាចផ្លាស់ប្ដូរអ្វីដែលយើងមិនចូលចិត្តអំពីខ្លួនបានទេ ដូច្នេះយកល្អឲ្យយើងទទួលយកចំណុចខ្វះខាតនោះ។ បើយើងធ្វើដូច្នោះ អ្នកឯទៀតទំនងជាមិនសូវកត់សម្គាល់ចំណុចនោះទេ»។
![]()
ប្អូនអូលីវាបានរៀបរាប់ថា៖«ធ្វើអ្វីដែលជួយយើងឲ្យមានសុខភាពល្អ។ បើយើងមានសុខភាពល្អ សម្រស់យើងក៏ស្អាតទៅតាមនោះដែរ។ ហើយបើនរណាម្នាក់មិនពេញចិត្តយើងជាយើងទេ តែចង់ឲ្យយើងដូចនេះឬដូចនោះ គាត់មិនមែនជាមិត្តភក្តិរបស់យើងទេ»។
សរុបសេចក្ដី៖ សូមធ្វើអ្វីដែលប្អូនអាចធ្វើបានដើម្បីឲ្យប្អូនមើលទៅស្រស់ស្អាតបែបប្អូន។ កុំខ្វល់ពីទស្សនៈអ្នកឯទៀត។ ការខ្វល់ហួសហេតុពេកអំពីរូបសម្ផស្សខ្លួនអាចមានគ្រោះថ្នាក់ (សូមមើលបទពិសោធន៍របស់ប្អូនជូលា)។
ម្យ៉ាងទៀត ការមានចិត្តគំនិតសមហេតុផលនឹងជួយប្អូនឲ្យទទួលស្គាល់ការពិតអំពីខ្លួន។ យុវតីម្នាក់ឈ្មោះអ៊ែរិនបានរៀបរាប់ថា៖«មែន ខ្ញុំមិនមានទំនុកចិត្តលើរូបសម្ផស្សរបស់ខ្លួនទេ។ តែខ្ញុំឃើញថាខ្ញុំមានអារម្មណ៍បែបនោះនៅពេលណាដែលខ្ញុំគិតតែពីអ្វីមិនល្អប៉ុណ្ណោះ។ ឥឡូវ ខ្ញុំហាត់ប្រាណជាទៀងទាត់ និងបរិភោគអាហារដែលមានជីវជាតិ។ ហើយអ្វីផ្សេងទៀតនឹងល្អប្រសើរឡើង»។
ការព្យាយាមរីកចម្រើន!
ពេលប្អូនមានទស្សនៈត្រឹមត្រូវចំពោះរូបសម្ផស្សរបស់ខ្លួន ប្អូននឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ថែមទាំងអាចឃើញភាពស្រស់ស្អាតរបស់ខ្លួនទៀតផង។ គម្ពីរអាចជួយប្អូនបាន។ គម្ពីរលើកទឹកចិត្តប្អូនឲ្យបណ្ដុះលក្ខណៈដូចតទៅ៖
ការស្កប់ចិត្ត។ «បើសប្បាយនឹងអ្វីដែលភ្នែកមើលឃើញ នោះប្រសើរជាងដេញតាមអ្វីដែលចិត្តប្រាថ្នាចង់បាន។ នេះក៏អសារឥតការដូចគ្នា ប្រៀបដូចជាការដេញចាប់ខ្យល់»។—អ្នកទូន្មាន ៦:៩
មានតុល្យភាពចំពោះការហាត់ប្រាណ។ «ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួច»។—ធីម៉ូថេទី១ ៤:៨
ការស្រស់ស្អាតខាងក្នុង។ «មនុស្សមើលតែសម្បកក្រៅ ប៉ុន្តែព្រះយេហូវ៉ាមើលក្នុងចិត្តវិញ»។—សាំយូអែលទី១ ១៦:៧
![]()
ប្អូនសារ៉ាបានរៀបរាប់ថា៖«ទឹកមុខរបស់យើងបង្ហាញថាយើងមានអារម្មណ៍បែបណាចំពោះខ្លួន។ បើបុគ្គលម្នាក់ស្កប់ចិត្តនឹងរូបសម្ផស្សខ្លួន អ្នកឯទៀតអាចឃើញ ហើយពួកគេនឹងចូលទៅជិតគាត់ដោយស្វ័យប្រវត្តិ»។
![]()
ប្អូនហ្វីលីស៊ីយ៉ាបានរៀបរាប់ថា៖«ភាពស្រស់ស្អាតអាចទាក់ទាញចិត្តមួយភ្លែត តែលក្ខណៈនិងគុណសម្បត្តិរបស់យើង អាចទាក់ទាញចិត្តយូរជាង ហើយនោះជាអ្វីដែលអ្នកឯទៀតចាំជាងគេបំផុតអំពីយើង»។
សូមពិនិត្យបន្ថែម សុភាសិត ១១:២២; កូឡុស ៣:១០, ១២; ពេត្រុសទី១ ៣:៣, ៤។