បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwfq អត្ថបទទី ៤១
  • តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?
  • សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកណាខ្លះជាសមាជិកនៃគណៈអភិបាល?
  • តើគណៈអភិបាលចាត់ចែងកិច្ចការទាំងនោះតាមរបៀបណា?
  • តើជំនួយការគណៈអភិបាលជាអ្នកណា?
  • «ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «យើងបានសម្រេចចិត្តរួមគ្នា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
ijwfq អត្ថបទទី ៤១
សមាជិកគណៈអភិបាលកំពុងរៀបចំមានកិច្ចប្រជុំ

តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?

គណៈអភិបាលគឺជាបុរសគ្រិស្តសាសនិកមួយក្រុមតូចដែលមានភាពចាស់ទុំ។ ពួកគាត់ជាអ្នកផ្ដល់ការណែនាំដល់សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក។ កិច្ចការរបស់ពួកគាត់ចែកចេញជាពីរផ្នែក៖

  • ពួកគាត់មើលការខុសត្រូវលើការរៀបចំឲ្យមានសៀវភៅផ្សេងៗ កិច្ចប្រជុំ និងសាលាផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា។ អ្វីទាំងនេះមានសេចក្ដីបង្រៀនដែលមានមូលដ្ឋានពីគម្ពីរ។—លូកា ១២:៤២

  • ពួកគាត់ចាត់ចែងកិច្ចការទូទាំងពិភពលោករបស់សាក្សីព្រះយេហូវ៉ា ដោយផ្ដល់ការណែនាំសម្រាប់កិច្ចបម្រើផ្សាយ និងមើលការខុសត្រូវលើការប្រើប្រាស់វិភាគទាន។

គណៈអភិបាលដើរតាមលំអានដានរបស់«ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម»នាសតវត្សរ៍ទី១ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់ក្រុមជំនុំគ្រិស្តសាសនិកទាំងមូល។ (សកម្មភាព ១៥:២) ដូចបុរសស្មោះត្រង់ទាំងនោះ សមាជិកគណៈអភិបាលមិនមែនជាមេដឹកនាំនៃអង្គការរបស់យើងទេ។ ពួកគាត់ស្វែងរកការណែនាំពីគម្ពីរ ហើយទទួលស្គាល់ថាព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូគ្រិស្តជាប្រមុខនៃក្រុមជំនុំ។—កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣

តើអ្នកណាខ្លះជាសមាជិកនៃគណៈអភិបាល?

សមាជិកនៃគណៈអភិបាលរួមមានបងប្រុសខេណិត ឃុក បងប្រុសហ្គេជ ហ្វិលីកិល បងប្រុសសាំយ៉ូអែល ហឺដ បងប្រុសជេហ្វ្រី ចាកសិន បងប្រុស​ចូឌី ចាតលី បងប្រុសស្ទេផាន ឡេត បងប្រុសហ្គារីត ឡឹស បងប្រុស​ចេកុប រឹម បងប្រុសម៉ាក សាន់ដឺសុន បងប្រុសដាវីឌ សិផ្លេន និងបងប្រុសចេហ្វ្រី វីនឌ័រ។ ពួកគាត់បម្រើនៅមន្ទីរចាត់ការពិភពលោកនៅវ័រវិក រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។

តើគណៈអភិបាលចាត់ចែងកិច្ចការទាំងនោះតាមរបៀបណា?

គណៈអភិបាលបានបង្កើតគណៈកម្មាធិការចំនួន៦ ដើម្បីមើលការខុសត្រូវលើផ្នែកផ្សេងៗនៃកិច្ចការរបស់យើង ហើយសមាជិកគណៈអភិបាលម្នាក់ៗបម្រើក្នុងគណៈកម្មាធិការមួយឬច្រើនជាង។

  • គណៈកម្មាធិការខាងការចាត់ចែង: ពួកគាត់ចាត់ចែងកិច្ចការខាងច្បាប់ និងផ្ដល់ជំនួយពេលមានមហន្តរាយធម្មជាតិ ឬពេលមានហេតុការណ៍ផ្សេងៗដែលទាក់ទងនឹងការបៀតបៀនអ្នកកាន់តាមក្នុងអង្គការដោយសារជំនឿរបស់ពួកគេ និងរឿងបន្ទាន់ឯទៀតដែលប៉ះពាល់ដល់សាក្សីព្រះយេហូវ៉ា។

  • គណៈកម្មាធិការខាងបុគ្គលិក: ពួកគាត់មើលការខុសត្រូវលើការរៀបចំផ្សេងៗសម្រាប់សមាជិកក្រុមគ្រួសារបេតអែល។

  • គណៈកម្មាធិការខាងការបោះពុម្ព: ពួកគាត់ចាត់ចែងកិច្ចការបោះពុម្ព និងការដឹកជញ្ជូនសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ព្រមទាំងចាត់ចែងកិច្ចការសាងសង់សាលប្រជុំ សាលសន្និបាត ការិយាល័យបកប្រែ និងអគារការិយាល័យសាខានានា។

  • គណៈកម្មាធិការកិច្ចបម្រើ: ពួកគាត់មើលការខុសត្រូវលើកិច្ចការផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›។—ម៉ាថាយ ២៤:១៤

  • គណៈកម្មាធិការខាងការបង្រៀន: ពួកគាត់រៀបចំសេចក្ដីបង្រៀនសម្រាប់ការគោរពប្រណិប័តន៍ព្រះដែលផ្ដល់ឲ្យតាមរយៈកិច្ចប្រជុំ សាលាផ្សេងៗ វីដេអូ និងឯកសារជាសំឡេង។

  • គណៈកម្មាធិការខាងការនិពន្ធ: ពួកគាត់រៀបចំសេចក្ដីបង្រៀនសម្រាប់ការគោរពប្រណិប័តន៍ព្រះដែលផ្ដល់ឲ្យតាមរយៈសៀវភៅដែលបានត្រូវបោះពុម្ព និងដែលមាននៅក្នុងគេហទំព័រយើង។ ពួកគាត់ក៏មើលការខុសត្រូវលើកិច្ចការបកប្រែផងដែរ។

ក្រៅពីកិច្ចការក្នុងគណៈកម្មាធិការទាំងនេះ គណៈអភិបាលក៏ប្រជុំគ្នាមួយសប្ដាហ៍ម្ដងដើម្បីពិចារណាអំពីសេចក្ដីត្រូវការក្នុងអង្គការដែរ។ ពេលប្រជុំគ្នាម្ដងៗ ពួកគាត់ពិភាក្សាអំពីអ្វីដែលបទគម្ពីរបានចែង ហើយពួកគាត់ធ្វើការសម្រេចចិត្តរួមគ្នាដោយឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះដឹកនាំ។—សកម្មភាព ១៥:២៥

តើជំនួយការគណៈអភិបាលជាអ្នកណា?

ពួកគាត់គឺជាអ្នកដែលជួយគណៈកម្មាធិការនៃគណៈអភិបាល ហើយពួកគាត់ជាគ្រិស្តសាសនិកដែលអាចទុកចិត្តបាន។ (កូរិនថូសទី១ ៤:២) ពួកគាត់មានសមត្ថភាពនិងបទពិសោធន៍បំពេញកិច្ចការដែលពួកគាត់បានទទួល ក្រោមការត្រួតពិនិត្យដោយគណៈកម្មាធិការ។ ពួកគាត់ក៏ចូលរួមប្រជុំជាមួយនឹងគណៈកម្មាធិការមួយសប្ដាហ៍ម្ដងដែរ។ ទោះជាជំនួយការគណៈអភិបាលមិនរួមចំណែកក្នុងការសម្រេចចិត្តផ្សេងៗក៏ដោយ ពួកគាត់ផ្ដល់យោបល់ដ៏មានប្រយោជន៍និងព័ត៌មានបន្ថែម រួចពួកគាត់ធ្វើតាមការសម្រេចចិត្តរបស់គណៈកម្មាធិការ ព្រមទាំងត្រួតពិនិត្យដំណើរការនិងលទ្ធផលនៃកិច្ចការទាំងនោះទៀតផង។ គណៈអភិបាលអាចចាត់ពួកគាត់ឲ្យទៅលេងបងប្អូនរួមជំនឿរបស់យើងនៅកន្លែងផ្សេងៗនៅទូទាំងពិភពលោក ឬចាត់ពួកគាត់ឲ្យទៅថ្លែងសុន្ទរកថាក្នុងកម្មវិធី ដូចជាកិច្ចប្រជុំប្រចាំឆ្នាំ ឬការបញ្ចប់វគ្គសិក្សានៅសាលាគីលាតជាដើម។

ឈ្មោះជំនួយការគណៈអភិបាល

គណៈកម្មាធិការ

ឈ្មោះ

ខាងការចាត់ចែង

  • អេគ្រិន ចន

  • ហ្គីលីស ផល

  • ស្នាយដឺ ត្រយ

ខាងបុគ្គលិក

  • ហ្គ្រីសិល ជេរោល

  • ឡាហ្វ្រានកា ផាទ្រីក

  • ម៉ុលខិន ដានីយ៉ែល

  • ស្កត ម៉ាក

  • វ៉ល រ៉ាល

ខាងការបោះពុម្ព

  • បាតឡឺ រ៉ូប៊ឺត

  • ខូឃិន ហារ៉ូល

  • ខ្លកកឺទីន ហ្គែចឹស

  • ហ្គ័រដឺន ដាណឺល

  • លូឈីអូនី រ៉ូប៊ឺត

  • ព្រីស ភីធើ

  • រ៉ែនមូលឡឺ អាឡិច

  • ស៊ីនគ្លែរ ដាវីឌ

ខាងកិច្ចបម្រើ

  • ប្រូវ ហ្គារី

  • ដេលលីងចឺ ជោអែល

  • ចជេស បេតធី

  • ហ្គ្រីសហ្វីន អានថូនី

  • ហាយអិត សេត

  • មេវើ គ្រិស្តតូហ្វើ

  • ផឺឡា បាល់ថាសា

  • ស្មីត យ៉ូណាថិន

  • ធឺននឺ វីល្លាម

  • វីវើ លីអុង

ខាងការបង្រៀន

  • បេង ម៉ៃឃឺល

  • ឃើស៊ិន រ៉ូណាល់

  • ផ្លទីន ខេណិត

  • ម៉េលិនហ្វន់ វីល្លាម

  • នូមែរ ម៉ាក

  • ហ្សេហ្វើ ដាវីឌ

ខាងការនិពន្ធ

  • អាឡាឌីស នីកូឡាស

  • គ្រិស្តេនសិន ភី

  • សិរ៉ានកូ រ៉ូបឺត

  • ហ្គាតបឺន  ខេណិត

  • ម៉ាន ជេម

  • ម៉ារៃ អ៊ីសាក

  • ម៉ាធិន ខ្លែវ

  • ម៉ាយ៉ា ឡេនណឺត

  • ស្មលី ជីន

  • វ៉េន ស៊ែម ហេម៉ាណឹស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក