បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១០២
  • តើការលេងល្បែងស៊ីសងជាអំពើខុសឆ្គងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការលេងល្បែងស៊ីសងជាអំពើខុសឆ្គងឬទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ក្នុង​គម្ពីរ
  • តើគម្ពីរហាមមិនឲ្យលេងល្បែងស៊ីសងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ល្បែងស៊ីសង
    ភ្ញាក់រឭក! ២០១៥
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១០២
អ្នកលេងល្បែងផ្ទៀងមើលសំបុត្រឆ្នោតរបស់គាត់ កាលដែលគេប្រកាសលទ្ធផលតាមទូរទស្សន៍

តើ​ការ​លេង​ល្បែង​ស៊ីសង​ជា​អំពើ​ខុស​ឆ្គង​ឬ​ទេ?

ចម្លើយ​ក្នុង​គម្ពីរ

ទោះ​ជា​គម្ពីរ​មិន​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​លេង​ល្បែង​ស៊ីសង​ក៏​ដោយ តាម​រយៈ​គោល​ការណ៍​គម្ពីរ យើង​អាច​យល់​ថា ព្រះ​ចាត់​ទុក​ការ​លេង​ល្បែង​ស៊ីសង​ជា​អំពើ​ខុស​ឆ្គង។—អេភេសូរ ៥:១៧.a

  • ការ​លេង​ល្បែង​ស៊ីសង​បាន​ត្រូវ​ជំរុញ​ដោយ​ចិត្ត​លោភ​លន់ ជា​អ្វី​ដែល​ព្រះ​ស្អប់។ (កូរិនថូស​ទី១ ៦:៩, ១០; អេភេសូរ ៥:៣, ៥) អ្នក​លេង​ល្បែង​ស៊ីសង​សង្ឃឹម​ថា​ឈ្នះ​លុយ​ពី​អ្នក​ចាញ់ ប៉ុន្តែ​គម្ពីរ​ផ្ដន្ទា​ទោស​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ឯ​ទៀត។—និក្ខមនំ ២០:១៧; រ៉ូម ៧:៧; ១៣:៩, ១០

  • ការ​លេង​ល្បែង​ស៊ីសង​សូម្បី​តែ​ភ្នាល់​ដាក់​លុយ​តិច​តួច​ក៏​ដោយ អាច​នាំ​ឲ្យ​អន្តរាយ​ដោយ​សារ​ធ្វើ​ឲ្យ​ចាប់​ផ្ដើម​ស្រឡាញ់​ប្រាក់។—ធីម៉ូថេ​ទី១ ៦:៩, ១០

  • អ្នក​លេង​ល្បែង​ច្រើន​តែ​ពឹង​លើ​អបិយជំនឿ​ឬ​សំណាង​ល្អ។ ក៏​ប៉ុន្តែ ចំពោះ​ព្រះ​យេហូវ៉ា​ជំនឿ​បែប​នោះ​គឺ​ជា​ការ​គោរព​បូជា​រូប​ព្រះ ដែល​មិន​ត្រូវ​គ្នា​នឹង​ការ​គោរព​ប្រណិប័តន៍​លោក​ឡើយ។—អេសាយ ៦៥:១១

  • ជា​ជាង​លើក​ស្ទួយ​ការ​ចង់​បាន​អ្វី​មួយ​ដោយ​មិន​ចង់​ធ្វើ​អ្វី​សោះ គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ។ (សាស្ដា ២:២៤; អេភេសូរ ៤:២៨) ពួក​អ្នក​ដែល​ធ្វើ​តាម​ឱវាទ​គម្ពីរ​អាច«បរិភោគ​អាហារ​ដែល​ពួក​គេ​បាន​មក​ពី​ការ​ខំ​ប្រឹង​របស់​ខ្លួន»។—ថែស្សាឡូនិច​ទី២ ៣:១០, ១២

  • ការ​លេង​ល្បែង​ស៊ីសង​អាច​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ហួស​ប្រមាណ ដែល​មិន​សម​ស្រប​នឹង​គម្ពីរ។—កាឡាទី ៥:២៦

a ការ​លេង​ល្បែង​ស៊ីសង​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​តែ​មួយ​ដង​ប៉ុណ្ណោះ គឺ​ទាក់​ទង​នឹង​ពេល​ពួក​ទាហាន​ជន​ជាតិ​រ៉ូម​បាន​ចាប់​ឆ្នោត​ដើម្បី​បាន​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ។—ម៉ាថាយ ២៧:៣៥; យ៉ូហាន ១៩:២៣, ២៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក