បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៥៤
  • តើ​ចាំ​បាច់​មាន​វិន័យ​គ្រួសារ​ឬ​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ចាំ​បាច់​មាន​វិន័យ​គ្រួសារ​ឬ​ទេ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនៈ​ត្រឹម​ត្រូវ
  • អ្វី​ដែល​ប្អូន​គួរ​ធ្វើ
  • ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​មាន​ពេល​សប្បាយ​សោះ​អ៊ីចឹង?
    សំណួរពីយុវវ័យ
  • ប្អូនៗវ័យក្មេង ចូរឲ្យបណ្ដាំរបស់ព្រះដឹកនាំប្អូន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យឪពុកម្ដាយទុកចិត្តខ្ញុំ?
    សំណួរពីយុវវ័យ
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៥៤
កូន​ប្រុស​ម្នាក់​កំពុង​ស្ដាប់​ឪពុក​គាត់

សំណួរ​ពី​យុវវ័យ

តើ​ចាំ​បាច់​មាន​វិន័យ​គ្រួសារ​ឬ​ទេ?

តើ​ប្អូន​ពិបាក​ធ្វើ​តាម​វិន័យ​គ្រួសារ​ទេ? អត្ថបទ​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ដឹង​របៀប​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​រឿង​នេះ។

  • ទស្សនៈ​ត្រឹម​ត្រូវ

  • អ្វី​ដែល​ប្អូន​គួរ​ធ្វើ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ទស្សនៈ​ត្រឹម​ត្រូវ

គេ​ច្រើន​និយាយ​ថា​៖ ពេល​បែក​ផ្ទះ ប្អូន​មិន​ចាំ​បាច់​ធ្វើ​តាម​វិន័យ​ឬ​ច្បាប់​ទៀត​ទេ។

ការ​ពិត​៖ ទោះ​ជា​ប្អូន​បែក​ផ្ទះ​ក៏​ដោយ នៅ​តែ​មាន​វិន័យ​ឬ​ច្បាប់​ដែល​ប្អូន​ត្រូវ​គោរព​តាម។ ជា​ឧទាហរណ៍ បើ​ប្អូន​ធ្វើ​ការ ប្អូន​ត្រូវ​ធ្វើ​តាម​វិន័យ​របស់​ថៅកែ បើ​ប្អូន​ជួល​ផ្ទះ​ប្អូន​ត្រូវ​ធ្វើ​តាម​វិន័យ​ម្ចាស់​ផ្ទះ។ ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ប្អូន​ក៏​ត្រូវ​គោរព​តាម​រដ្ឋាភិបាល​ដែរ។ ប្អូន​ដាញែល​ដែល​មាន​អាយុ​១៩​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​គិត​ថា​យុវវ័យ​ដែល​មិន​ចេះ​គោរព​តាម​វិន័យ​គ្រួសារ នឹង​ជួប​ការ​ពិបាក​ពេល​គាត់​ចេញ​ទៅ​រស់​នៅ​ខ្លួន​ឯង​»។

គម្ពីរ​ចែង​ថា​៖ ‹ចូរ​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ›។ (​ទីតុស ៣:១​) ការ​គោរព​តាម​វិន័យ​ដែល​ឪពុក​ម្ដាយ​ដាក់​ឲ្យ គឺ​ជា​វិធី​លត់​ដំ​ខ្លួន​ដ៏​ល្អ​សម្រាប់​អ្វី​ដែល​ប្អូន​នឹង​ប្រឈម​មុខ​ពេល​ប្អូន​ធំ​ពេញ​វ័យ។

អ្វី​ដែល​ប្អូន​អាច​ធ្វើ​៖ សូម​រក​មើល​ចំណុច​ល្អ​ពី​វិន័យ​ផ្សេង​ៗ។ ប្អូន​យេរេមី បាន​រៀប​រាប់​ថា​៖​«​វិន័យ​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ដាក់​ឲ្យ ពិត​ជា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ជ្រើស​រើស​មិត្ត​ភក្តិ និង​ចេះ​ប្រើ​ពេល​វេលា​ដោយ​ឈ្លាស​វៃ។ វិន័យ​ទាំង​នោះ​ក៏​ជួយ​ខ្ញុំ​កុំ​ឲ្យ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​ការ​មើល​ទូរទស្សន៍​និង​លេង​ហ្គេម​វីដេអូ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ចេះ​រក​ធ្វើ​សកម្មភាព​ណា​ដែល​មាន​ប្រយោជន៍​ជាង។ ក្នុង​ចំណោម​សកម្មភាព​ទាំង​នោះ មាន​សកម្មភាព​ខ្លះ​ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​»។

អ្វី​ដែល​ប្អូន​គួរ​ធ្វើ

ចុះ​បើ​វិន័យ​មួយ​ដែល​ពួក​គាត់​ដាក់​ឲ្យ មិន​សូវ​សម​ហេតុ​សម​ផល? ជា​ឧទាហរណ៍ ប្អូន​ថាម៉ារ៉ា បាន​រៀប​រាប់​ថា​៖​«​ប៉ា​ម៉ាក់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ក្រៅ តែ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ពួក​គាត់​មិន​ឲ្យ​ខ្ញុំ​បើក​ឡាន​ទៅ​លេង​ក្រុង​មួយ​ក្បែរ​ផ្ទះ​ទេ សូម្បី​តែ​វា​មាន​ចម្ងាយ​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ!​»។

បើ​ប្អូន​មាន​កាលៈទេសៈ​ស្រដៀង​នេះ តើ​ខុស​ទេ​បើ​និយាយ​ជា​មួយ​ពួក​គាត់​អំពី​វិន័យ​នោះ? ការ​និយាយ​គឺ​មិន​ខុស​ទេ! តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ដឹង​ថា​គួរ​និយាយ​ជា​មួយ​ពួក​គាត់​នៅ​ពេល​ណា និង​តាម​របៀប​ណា។

គួរ​និយាយ​ពេល​ណា? ប្អូន​អាមេនដា​បាន​រៀប​រាប់​ថា​៖​«​ពេល​ឪពុក​ម្ដាយ​ឃើញ​ថា​យើង​តែង​តែ​មាន​ទំនួល​ខុស​ត្រូវ​និង​ធ្វើ​ឲ្យ​ពួក​គាត់​ទុក​ចិត្ត នោះ​យើង​ស្រួល​សុំ​ពួក​គាត់​ឲ្យ​បន្ធូរ​វិន័យ​ណា​មួយ​ដែល​គាត់​បាន​ដាក់​ឲ្យ​យើង​»។

ប្អូន​ដេរៀ បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​ម៉ាក់​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​តែង​តែ​ស្ដាប់​បង្គាប់​គាត់ នោះ​ពេល​ខ្ញុំ​សុំ​គាត់​បន្ធូរ​វិន័យ​ដែល​គាត់​ដាក់​ឲ្យ​ខ្ញុំ គាត់​ព្រម​គិត​អំពី​សំណើ​នោះ​»។ សូម​ចាំ​ថា ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត ប្អូន​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ប្អូន​គួរ​ឲ្យ​ទុក​ចិត្ត​មែន មិន​មែន​ទាម​ទារ​ការ​ទុក​ចិត្ត​ពី​ពួក​គាត់​ទេ។

យន្ត​ហោះ​ផ្សេង​ៗ​កំពុង​ចុះ​ចត​ពី​ទិស​ដៅ​ខុស​ៗ​គ្នា

ការ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​ដែល​គ្មាន​វិន័យ​ឬ​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ នោះ​ប្រៀប​ដូច​ជា​យន្ត​ហោះ​ព្យាយាម​ចុះ​ចត តែ​មិន​បាន​ធ្វើ​តាម​ច្បាប់​ចរាចរណ៍​ក្នុង​ការ​ហោះ​ហើរ

គម្ពីរ​ចែង​ថា​៖​«​ចូរ​ធ្វើ​តាម​បញ្ញត្តិ​របស់​ឪពុក​កូន ហើយ​កុំ​បោះ​បង់​ចោល​ពាក្យ​ទូន្មាន​របស់​ម្ដាយ​កូន​ឡើយ​»។ (​សុភាសិត ៦:២០​) បើ​ប្អូន​តែង​តែ​ធ្វើ​តាម​ការ​ដាស់​តឿន​នេះ ប្អូន​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​ឪពុក​ម្ដាយ ហើយ​មាន​ទី​សំអាង​ជាក់​លាក់​ក្នុង​ការ​និយាយ​ជា​មួយ​ពួក​គាត់។

គួរ​និយាយ​របៀប​ណា? ប្អូន​ស្ទីវើន បាន​រៀប​រាប់​ថា​៖​«​ការ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​ដោយ​ស្លូត​បូត​និង​ដោយ​គោរព គឺ​ប្រសើរ​ជាង​រអ៊ូ​រទាំ​ឬ​ស្រែក​ដាក់​គាត់​»។

ប្អូន​ដេរៀ​ដែល​បាន​រៀប​រាប់​នៅ​ខាង​ដើម ក៏​បាន​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ។ គាត់​និយាយ​ថា​៖​«​ពេល​ខ្ញុំ​ប្រកែក​ជា​មួយ​ម្ដាយ​ខ្ញុំ គឺ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ គាត់​មិន​បន្ធូរ​វិន័យ​ដែល​គាត់​ដាក់​ឲ្យ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ដាក់​កម្រិត​កាន់​តែ​ខ្លាំង​ថែម​ទៀត​»។

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ល្ងី​ល្ងើ​បញ្ចេញ​កំហឹង​របស់​ខ្លួន​មក​ទាំង​អស់ ប៉ុន្តែ អ្នក​ដែល​មាន​ប្រាជ្ញា​ចេះ​ទប់​អារម្មណ៍​របស់​ខ្លួន​ជា​និច្ច​»។ (​សុភាសិត ២៩:១១​) ការ​ចេះ​ទប់​ចិត្ត​នឹង​មាន​ប្រយោជន៍​ច្រើន​ណាស់ មិន​គ្រាន់​តែ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​សាលា​រៀន កន្លែង​ធ្វើ​ការ និង​កន្លែង​ផ្សេង​ទៀត​ដែរ។

អ្វី​ដែល​ប្អូន​អាច​ធ្វើ​៖ សូម​គិត​មុន​និយាយ។ បើ​ប្អូន​ផ្ទុះ​កំហឹង ទំនុក​ចិត្ត​ដែល​ពួក​គាត់​មាន​ចំពោះ​ប្អូន​អាច​បាត់​បង់​ទៅ។ ហេតុ​នេះ​ហើយ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ដែល​មិន​រហ័ស​ខឹង ជា​មនុស្ស​មាន​សមត្ថភាព​វែក​ញែក​ខ្ពស់​»។—សុភាសិត ១៤:២៩

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

គីមបឺឡេ

ប្អូន​គីមបឺឡេ​បាន​រៀប​រាប់​ថា​៖​«​ការ​ដាក់​វិន័យ​ជួយ​ក្មេង​ៗ​ឲ្យ​ចេះ​ទប់​ចិត្ត​និង​ចេះ​គោរព​អ្នក​ឯ​ទៀត។ គុណ​សម្បត្តិ​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​ពួក​គេ​និង​មនុស្ស​ពេញ​វ័យ​ដែរ។ បើ​គ្មាន​វិន័យ​ឬ​ច្បាប់​ទម្លាប់​ទេ នោះ​ខ្ញុំ​មិន​ដែល​ដឹង​ថា​ការ​ណែនាំ​និង​ការ​ដាក់​កម្រិត​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ឡើយ​»។

ខេលី

ប្អូន​ខេលី​បាន​រៀប​រាប់​ថា​៖​«​រាល់​ពេល​ដែល​ខ្ញុំ​គិត​ថា​វិន័យ​របស់​ឪពុក​ម្ដាយ​មិន​សម​ហេតុ​ផល នោះ​មិន​មែន​មក​ពី​វិន័យ​នោះ​ទេ តែ​មក​ពី​ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​ពួក​គាត់​លែង​ទុក​ចិត្ត​ខ្ញុំ ឬ​ក៏​មក​ពី​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​នាំ​ទុក្ខ​ដល់​ខ្លួន។ ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា​វិន័យ​ដែល​ឪពុក​ម្ដាយ​ដាក់​ឲ្យ គឺ​ដើម្បី​ប្រយោជន៍​ខ្ញុំ​ប៉ុណ្ណោះ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក