បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwhf អត្ថបទទី ៤
  • ការ​និយាយ​ជា​មួយ​កូន​អំពី​គ្រឿង​ស្រវឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ​និយាយ​ជា​មួយ​កូន​អំពី​គ្រឿង​ស្រវឹង
  • ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​អ្នក​គួរ​ដឹង
  • អ្វី​ដែល​អ្នក​គួរ​ធ្វើ
  • ចូរមានទស្សនៈប្រកបដោយតុល្យភាពចំការពិសាស្រា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរឲ្យរបៀបគិតគូររបស់ព្រះចំពោះស្រាដឹកនាំអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • រក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាអំពីស្រា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
ijwhf អត្ថបទទី ៤
ក្មេង​ស្រី​ម្នាក់​កំពុង​មើល​ឪពុក​ម្ដាយ​ញ៉ាំ​ស្រា

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ

ការ​និយាយ​ជា​មួយ​កូន​អំពី​គ្រឿង​ស្រវឹង

ឪពុក​ម្នាក់​ឈ្មោះ​អាឡិចសេនដឺ បាន​រៀប​រាប់​ថា​៖​«​លើក​ដំបូង​ដែល​យើង​និយាយ​ជា​មួយ​កូន​ស្រី​របស់​យើង​អំពី​គ្រឿង​ស្រវឹង គឺ​ពេល​នាង​មាន​អាយុ​៦​ឆ្នាំ។ យើង​ភ្ញាក់​ផ្អើល​ណាស់ ព្រោះ​យើង​មិន​នឹក​ស្មាន​សោះ​ថា​នាង​ដឹង​ច្រើន​អំពី​គ្រឿង​ស្រវឹង​»។

  • អ្វី​ដែល​អ្នក​គួរ​ដឹង

  • អ្វី​ដែល​អ្នក​គួរ​ធ្វើ

  • តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​គ្រឿង​ស្រវឹង?

អ្វី​ដែល​អ្នក​គួរ​ដឹង

ការ​និយាយ​ជា​មួយ​កូន​អំពី​គ្រឿង​ស្រវឹង​គឺ​សំខាន់។ សូម​កុំ​ចាំ​រហូត​ដល់​កូន​ពេញ​ជំទង់ ទើប​និយាយ​ជា​មួយ​គាត់​អំពី​រឿង​នោះ​ឡើយ។ ឪពុក​ម្នាក់​ឈ្មោះ​ហាមីត​នៅ​ប្រទេស​រុស្ស៊ី បាន​រៀប​រាប់​ថា​៖​«​ស្ដាយ​ដែល​ខ្ញុំ​មិន​បាន​និយាយ​អំពី​គ្រឿង​ស្រវឹង​ជា​មួយ​កូន​ប្រុស​ខ្ញុំ​តាំង​ពី​គាត់​នៅ​ក្មេង។ ព្រោះ​ក្រោយ​មក ទើប​ខ្ញុំ​ដឹង​ថា​កូន​ប្រុស​ខ្ញុំ​មាន​ទម្លាប់​ផឹក​ស្រា​តាំង​ពី​គាត់​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ។ ដូច្នេះ ខ្ញុំ​ទាញ​មេ​រៀន​ថា​ខ្ញុំ​មិន​គួរ​បង្អែ​បង្អង់​ក្នុង​ការ​និយាយ​ជា​មួយ​គាត់​អំពី​រឿង​នោះ​ទេ​»។

ហេតុ​អ្វី​អ្នក​គួរ​បារម្ភ​អំពី​រឿង​នេះ?

  • ព្រោះ​កូន​របស់​អ្នក​អាច​ទទួល​ឥទ្ធិពល​ពី​មិត្ត​ភក្តិ ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ផ្សាយ​តាម​ទូរទស្សន៍។

  • យោង​ទៅ​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​នៅ​សហរដ្ឋ​អាម៉េរិក បាន​ឃើញ​ថា​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ចំនួន​១១​ភាគ​រយ​បាន​ពិសា​គ្រឿង​ស្រវឹង ហើយ​នេះ​គ្រាន់​តែ​ជា​តួ​លេខ​ក្នុង​សហរដ្ឋ​អាម៉េរិក​ប៉ុណ្ណោះ។

ហេតុ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​អប់រំ​កូន​របស់​ពួក​គេ​តាំង​ពី​ក្មេង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

អ្វី​ដែល​អ្នក​គួរ​ធ្វើ

ត្រៀម​ចម្លើយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​កូន។ តាម​ធម្មតា​ក្មេង​តូច​ពូកែ​ឆ្ងល់ រីឯ​ក្មេង​ធំ កាន់​តែ​ពូកែ​ឆ្ងល់​ជាង​នោះ​ទៅ​ទៀត។ ដូច្នេះ សូម​អ្នក​ត្រៀម​ចម្លើយ​ដើម្បី​ទុក​ឆ្លើយ​នឹង​សំណួរ​របស់​ពួក​គេ។ ជា​ឧទាហរណ៍​៖

  • បើ​កូន​របស់​អ្នក​ឆ្ងល់​ថា​គ្រឿង​ស្រវឹង​មាន​រស​ជាតិ​បែប​ណា អ្នក​អាច​ប្រាប់​កូន​ថា ស្រា​ទំពាំង​បាយ​ជូរ​ស្រដៀង​នឹង​ទឹក​ផ្លែ​ឈើ តែ​រាង​ជូរ​បន្តិច។ ចំណែក​ឯ​ស្រា​បៀរ​វិញ មាន​រស​ជាតិ​ល្វីង។

  • បើ​កូន​របស់​អ្នក​ចង់​ភ្លក់​គ្រឿង​ស្រវឹង អ្នក​អាច​ប្រាប់​កូន​ថា គ្រឿង​ស្រវឹង​វា​ខ្លាំង​ពេក​សម្រាប់​រាង​កាយ​កុមារ។ សូម​ប្រាប់​អំពី​ផល​ប៉ះ​ពាល់​ផង​ដែរ ដូច​ជា​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ងងុយ​គេង ហើយ​បើ​ផឹក​ច្រើន​ពេក​ធ្វើ​ឲ្យ​វិល​មុខ ប្រព្រឹត្ត​ល្ងី​ល្ងើ និង​និយាយ​ផ្ដេស​ផ្ដាស​ជា​ដើម។—សុភាសិត ២៣:២៩​-​៣៥

អប់រំ​ខ្លួន។ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ឈ្លាស​វៃ​ប្រព្រឹត្ត​ដោយ​ចំណេះ​ដឹង​»។ (​សុភាសិត ១៣:១៦​) សូម​ស្វែង​យល់​អំពី​ផល​ប៉ះ​ពាល់​ដែល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង និង​ត្រូវ​ដឹង​ថា​ច្បាប់​នៅ​ប្រទេស​អ្នក​អនុញ្ញាត​ឲ្យ​ពិសា​គ្រឿង​ស្រវឹង​ចាប់​ពី​អាយុ​ប៉ុន្មាន។

ផ្ដើម​និយាយ​ជា​មួយ​កូន​អំពី​រឿង​នេះ។ ឪពុក​ម្នាក់​ឈ្មោះ​ម៉ាក​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​រាប់​ថា​៖​«​យុវវ័យ​ជា​ច្រើន​មាន​ការ​យល់​ច្រឡំ​អំពី​ការ​ពិសា​គ្រឿង​ស្រវឹង។ ដូច្នេះ ខ្ញុំ​បាន​សួរ​កូន​ប្រុស​ខ្ញុំ​ដែល​មាន​អាយុ​៨​ឆ្នាំ​ថា តើ​គាត់​គិត​ថា​ការ​ពិសា​គ្រឿង​ស្រវឹង​ខុស​ឬ​ក៏​ត្រូវ។ ដំបូង​ខ្ញុំ​និយាយ​ពី​នេះ​ពី​នោះ​សិន រួច​ទាញ​ចូល​រឿង​នោះ ហើយ​ទុក​ពេល​ឲ្យ​គាត់​ប្រាប់​ពី​អារម្មណ៍​និង​ទស្សនៈ​គាត់។ ដោយ​ធ្វើ​ដូច្នេះ​ជួយ​គាត់​ឲ្យ​និយាយ​អស់​ពី​ចិត្ត​ជាង​»។

បើ​អ្នក​ឧស្សាហ៍​លើក​ឡើង​ប្រធានបទ​នោះ​ជា​មួយ​កូន អ្នក​នឹង​យល់​អារម្មណ៍​គាត់​កាន់​តែ​ច្បាស់​ជាង។ អ្នក​អាច​បង្រៀន​កូន​តាម​កម្រិត​អាយុ​របស់​គាត់។ អ្នក​អាច​ប្រាប់​កូន​នូវ​ផល​វិបាក​ដែល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ពេក ដូច​ជា​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ដើម។

ទុក​គំរូ។ កូន​ប្រៀប​ដូច​ជា​អេប៉ុង ពួក​គេ​នឹង​ស្រូប​យក​អ្វី​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ឯកសារ​យោង​មួយ​បាន​រៀប​រាប់​ថា​កូន​ទទួល​ឥទ្ធិពល​ពី​ឪពុក​ម្ដាយ​ខ្លាំង​ជាង​គេ។ នេះ​មាន​ន័យ​ថា បើ​អ្នក​ពិសា​គ្រឿង​ស្រវឹង​ដើម្បី​រម្ងាប់​អារម្មណ៍​ឬ​បន្ធូរ​ការ​តាន​តឹង​ចិត្ត នោះ​កូន​របស់​អ្នក​នឹង​គិត​ថា​គ្រឿង​ស្រវឹង​ជួយ​បំបាត់​ការ​ថប់​បារម្ភ។ ដូច្នេះ សូម​ទុក​គំរូ​ល្អ​ដល់​កូន ហើយ​សូម​ប្រាកដ​ថា​អ្នក​ពិសា​គ្រឿង​ស្រវឹង​ដោយ​មាន​ទំនួល​ខុស​ត្រូវ។

ក្មេង​ស្រី​ម្នាក់​កំពុង​មើល​ម្ដាយ​គាត់​រា​ដៃ​មិន​ឲ្យ​អ្នក​រត់​តុ​ចាក់​ស្រា​ថែម

កូន​របស់​អ្នក​នឹង​រៀន​ពី​គំរូ​របស់​អ្នក​អំពី​ការ​ពិសា​គ្រឿង​ស្រវឹង

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​គ្រឿង​ស្រវឹង?

​«​[​ព្រះ​យេហូវ៉ា​]ផ្ដល់​ស្រា​ទំពាំង​បាយ​ជូរ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​សប្បាយ​រីករាយ​»។ (​ចម្រៀង​សរសើរ​ព្រះ ១០៤:១៤, ១៥​) គ្រឿង​ស្រវឹង​មិន​មែន​ជា​អ្វី​អាក្រក់​ទេ តែ​វា​ជា​អំណោយ​ពី​ព្រះ។

​«​ស្រា​នាំ​ឲ្យ​មាន​ការ​ចំអក​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​នាំ​ឲ្យ​មាន​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​សារ​គ្រឿង​ទាំង​នោះ អ្នក​នោះ​គ្មាន​ប្រាជ្ញា​ទេ​»។ (​សុភាសិត ២០:១​) ដូច្នេះ យើង​គួរ​ពិសា​គ្រឿង​ស្រវឹង​ដោយ​មាន​ទំនួល​ខុស​ត្រូវ។

​«​អ្នក​ប្រមឹក​ស្រា . . . នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។ (​កូរិនថូស​ទី​១ ៦:១០​) ព្រះ​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ទេ តែ​លោក​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ហួស​ប្រមាណ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក