បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៥៩
  • តើសត្វទៅស្ថានសួគ៌ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសត្វទៅស្ថានសួគ៌ឬទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើ​សត្វ​មាន​ព្រលឹង​ឬ​ទេ?
  • តើ​ព្រលឹង​អាច​ស្លាប់​ឬ​ទេ?
  • តើ​សត្វ​មាន​ភាព​ខុស​ឆ្គង​ឬ​ទេ?
  • តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​យើង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​សត្វ?
  • តើអ្វីជាអត្ថន័យពិតប្រាកដនៃពាក្យ«ព្រលឹង»និង«វិញ្ញាណ»?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកណាបានបង្កើតអ្នកមក?
    ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៥៩
ឆ្កែមួយក្បាល

តើ​សត្វ​ទៅ​ស្ថាន​សួគ៌​ឬ​ទេ?

ចម្លើយ​ពី​គម្ពីរ

គម្ពីរ​បង្រៀន​ថា​ព្រះ​បាន​បង្កើត​មនុស្ស​និង​សត្វ​ឲ្យ​រស់​នៅ​ផែន​ដី។ ប៉ុន្តែ មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌។ (ការ​បើក​បង្ហាញ ១៤:១, ៣) ពួក​គេ​ទៅ​ទី​នោះ​ដើម្បី​គ្រប់​គ្រង​ជា​ស្ដេច និង​ជា​សង្ឃ​ជា​មួយ​លោក​យេស៊ូ។ (លូកា ២២:២៨​-​៣០; ការ​បើក​បង្ហាញ ៥:៩, ១០) មនុស្ស​ភាគ​ច្រើន​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន។—ទំនុក​តម្កើង ៣៧:១១, ២៩

គម្ពីរ​មិន​បាន​រៀប​រាប់​ថា​មាន​សត្វ​ចិញ្ចឹម​នៅ​ស្ថាន​សួគ៌ ឬ​មាន​សត្វ​ឆ្កែ​នៅ​ស្ថាន​សួគ៌​ទេ ព្រោះ​មាន​មូលហេតុ​សម​ត្រឹម​ត្រូវ។ មាន​ជំហាន​ផ្សេងៗដើម្បី​មាន​គុណ​សម្បត្តិ​ដែល«ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌» តែ​សត្វ​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។ (ហេប្រឺ ៣:១) ជំហាន​ទាំង​នោះ​រួម​មាន ការ​ទទួល​ចំណេះ ការ​បង្ហាញ​ជំនឿ និង​ការ​ស្ដាប់​បង្គាប់​ព្រះ។ (ម៉ាថាយ ១៩:១៧; យ៉ូហាន ៣:១៦; ១៧:៣) មាន​តែ​មនុស្ស​ប៉ុណ្ណោះ ដែល​ព្រះ​បង្កើត​មក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។—លោកុប្បត្តិ ២:១៦, ១៧; ៣:២២, ២៣

ដើម្បី​ទៅ​ស្ថាន​សួគ៌ អ្នក​ដែល​នៅ​ផែន​ដីត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញសិន។ (កូរិនថូស​ទី១ ១៥:៤២) គម្ពីរ​បាន​រៀប​រាប់​អំពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤; ពង្សាវតារ​ក្សត្រ​ទី២ ៤:៣២​-​៣៧; ១៣:២០, ២១; លូកា ៧:១១​-​១៥; ៨:៤១, ៤២, ៤៩​-​៥៦; យ៉ូហាន ១១:៣៨​-​៤៤; សកម្មភាព ៩:៣៦​-​៤២; ២០:៧​-​១២) ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មាន​សត្វ​ទេ។

  • តើ​សត្វ​មាន​ព្រលឹង​ឬ​ទេ?

  • តើ​ព្រលឹង​អាច​ស្លាប់​ឬ​ទេ?

  • តើ​សត្វ​មាន​ភាព​ខុស​ឆ្គង​ឬ​ទេ?

  • តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​យើង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​សត្វ?

តើ​សត្វ​មាន​ព្រលឹង​ឬ​ទេ?

មិន​មាន​ទេ! គម្ពីរ​ចែង​ថា​ទាំង​មនុស្ស​ទាំង​សត្វ​គឺ​ជា​ព្រលឹង។ (ជន​គណនា ៣១:២៨) ពេល​ដែល​អាដាម​ជា​បុរស​ទី១​បាន​ត្រូវ​បង្កើត​មក គាត់​មិន​បាន​ទទួលព្រលឹង​មួយ​ទេ តែ​គាត់«ត្រឡប់​ជាមាន​ព្រលឹង​រស់​ឡើង»។ (លោកុប្បត្តិ ២:៧) ព្រលឹង​បាន​ត្រូវ​ផ្សំ​ពី​អ្វី​ពីរ​យ៉ាង​គឺ«ធូលី​ដី»និង«ដង្ហើម​ជីវិត»។

តើ​ព្រលឹង​អាច​ស្លាប់​ឬ​ទេ?

អាច! គម្ពីរ​បង្រៀន​ថា​ព្រលឹង​អាច​ស្លាប់។ (លេវីវិន័យ ២១:១១; អេសេគាល ១៨:២០) ពេល​ស្លាប់ សត្វ​និង​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ (សាស្ដា ៣:១៩, ២០) បើ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​លែង​មាន​ពួក​គេ​ទៀត។

តើ​សត្វ​មាន​ភាព​ខុស​ឆ្គង​ឬ​ទេ?

មិន​មាន​ទេ! ភាព​ខុស​ឆ្គង​មាន​ន័យ​ថា ការ​ធ្វើ​អ្វី​មួយ​ដែល​បំពាន​ខ្នាត​តម្រា​របស់​ព្រះ ទោះ​ជា​ក្នុង​ចិត្ត​គំនិត​និង​ក្នុង​អារម្មណ៍​ក្ដី។ ដើម្បី​ប្រព្រឹត្ត​ខុស​ឆ្គង បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​កា​រស​ម្រេច​ចិត្ត តែ​សត្វ​មិន​មាន​សមត្ថភាព​ដូច​នេះ​ទេ។ តាម​ធម្មតា ពួក​វា​ធ្វើ​អ្វី​មួយ​ស្រប​ទៅ​តាម​សភាវៈ​គតិ​ក្នុង​អំឡុង​ពេល​កំណត់​នៃ​អាយុ​របស់​វា​។ (ពេត្រុស​ទី២ ២:១២) នៅ​ទី​បញ្ចប់​នៃ​អាយុ​របស់​ពួក​វា ពួក​វា​នឹង​ស្លាប់ ទោះ​ជា​ពួក​វា​មិន​បាន​ធ្វើ​ខុស​ក៏​ដោយ។

តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​យើង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​សត្វ?

មិន​ត្រឹម​ត្រូវ​ទេ! ព្រះ​បាន​ឲ្យ​មនុស្ស​មាន​អំណាច​លើ​សត្វ តែ​ពួក​គេ​គ្មាន​សិទ្ធិ​ធ្វើ​បាប​ពួក​វា​ទេ។ (លោកុប្បត្តិ ១:២៨; ទំនុក​តម្កើង ៨:៦​-​៨) ព្រះ​រមែង​គិត​អំពី​សុខ​ទុក្ខ​របស់​សត្វ រួម​ទាំង​សត្វ​ស្លាប​តូចៗផង​ដែរ។ (យ៉ូណាស ៤:១១; ម៉ាថាយ ១០:២៩) លោក​បង្គាប់​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​សត្វ​ដោយ​ចេះ​គិត​ដល់​វា។—និក្ខមនំ ២៣:១២; ចោទិយកថា ២៥:៤; សុភាសិត ១២:១០

ខ​គម្ពីរ​ផ្សេងៗអំពី​សត្វ

លោកុប្បត្តិ ១:២៨ ចែង​ថា៖«ទ្រង់​ប្រទាន​ពរ​ដល់​គេ[មនុស្ស​ដំបូង] ហើយ​មាន​បន្ទូល​ថា៖‹ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែន​ដី​ចុះ ត្រូវ​បង្ក្រាប​ផែន​ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែន​ដី​ផង›»។

មាន​ន័យ​ថា: ព្រះ​បាន​ឲ្យ​មនុស្ស​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ។

ជន​គណនា ៣១:២៨ ចែង​ថា៖«ត្រូវ​ហូត​យក​សួយ​អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥​០​០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង»។

មាន​ន័យ​ថា: ទាំង​មនុស្ស​ទាំង​សត្វ​ជា​ព្រលឹង។

សុភាសិត ១២:១០ ចែង​ថា៖«មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន»។

មាន​ន័យ​ថា: មនុស្ស​ល្អ​មើល​ថែ​សត្វ​យ៉ាង​ត្រឹម​ត្រូវ នេះ​ក៏​រួម​បញ្ចូល​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ដែរ។

ម៉ាថាយ ១០:២៩ ចែង​ថា៖«គេ​លក់​ចាប​ពូក​ពីរ​ក្បាល​ថ្លៃ​មួយ​សេន​មែន​ទេ? ប៉ុន្តែ គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ»។

មាន​ន័យ​ថា: ព្រះ​កត់​សម្គាល់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សត្វ​ទាំង​អស់ ទោះ​ជា​សត្វ​ស្លាប​តូចៗក៏​ដោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក