តើអ្នកណាបានបង្កើតអ្នកមក?
១ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី។—លោកុប្បត្តិ ១:១
២ ព្រះមានព្រះនាម ហើយព្រះនាមទ្រង់ជាយេហូវ៉ា។—ទំនុកដំកើង ៨៣:១៨
ព្រះយេហូវ៉ាទ្រង់គង់នៅស្ថានសួគ៌។ ទ្រង់ជាវិញ្ញាណ។ អ្នកមិនអាចមើលឃើញទ្រង់ទេ។—ទំនុកដំកើង ១១:៤; យ៉ូហាន ១:១៨; ៤:២៤
៣ ព្រះយេហូវ៉ាបានបង្កើតទេវតាជាច្រើននៅស្ថានសួគ៌។ ពួកគេក៏ជាវិញ្ញាណដែរ។ ពួកគេទាំងអស់សុទ្ធតែល្អ។ នៅអតីតកាល ពួកទេវតាទាំងនេះជួនកាលបានប្រែក្រឡាទៅជាមនុស្ស ដើម្បីឲ្យមនុស្សលោកអាចមើលឃើញ។—ហេព្រើរ ១:៧
៤ ព្រះយេហូវ៉ាទ្រង់បានបង្កើតសត្វទាំងឡាយជាយូរយារមក មុនពេលដែលទ្រង់បានបង្កើតមនុស្សលោកទៅទៀត។—លោកុប្បត្តិ ១:២៥
៥ ព្រះយេហូវ៉ាក៏បានបង្កើតបុរសម្នាក់ឈ្មោះអ័ដាម និងប្រពន្ធរបស់គាត់ឈ្មោះអេវ៉ា។—លោកុប្បត្តិ ១:២៧
ព្រះបានដាក់ពួកគេឲ្យរស់នៅក្នុងសួនច្បារដ៏ល្អបំព្រងមួយ ឬសួនមនោរម្យ។ ទ្រង់បានបង្កើតប្រពន្ធតែមួយឲ្យអ័ដាម។ ហើយគាត់ត្រូវតែរស់នៅជាមួយប្រពន្ធតែមួយរបស់គាត់។—លោកុប្បត្តិ ២:៨, ២១, ២២, ២៤
៦ មនុស្សម្នាក់ជាព្រលឹងមួយ។—លោកុប្បត្តិ ២:៧
៧ សត្វក៏ជាព្រលឹងដែរ។—លោកុប្បត្តិ ១:២៤, ពថ