ហេតុអ្វីបានជាមនុស្សស្លាប់?
៨ ព្រះយេហូវ៉ាទ្រង់ចង់ឲ្យមនុស្សលោកយើងសាងផែនដីទាំងមូលនេះឲ្យបានល្អបំព្រង—ជាសួនមនោរម្យមួយសំរាប់ជាការសប្បាយរីករាយដល់មនុស្សគ្រប់រូប។—លោកុប្បត្តិ ១:២៨
បើសិនជាអ័ដាមនិងនាងអេវ៉ាបានគោរពតាមព្រះយេហូវ៉ា នោះមនុស្សលោកយើងមុខជាអាចរស់នៅជានិរន្តរ៍បាន។ ព្រះបានបង្គាប់អ្នកទាំងពីរកុំឲ្យបរិភោគផ្លែពីដើមឈើដឹងខុសត្រូវ។—លោកុប្បត្តិ ២:១៥-១៧
៩ ទេវតាម្នាក់បានក្លាយទៅជាអាក្រក់ ហើយក៏បានប្រើសត្វពស់មួយដើម្បីធ្វើឲ្យអ័ដាមនិងនាងអេវ៉ាឈប់គោរពតាមព្រះ។—លោកុប្បត្តិ ៣:១-៦
១០ ទេវតាដែលបានបោកបញ្ឆោតនាងអេវ៉ានោះ ក្រោយមកមានឈ្មោះជា ‹ពស់ពីបុរាណ អារក្ស និងសាតាំង›។—វិវរណៈ ១២:៩
១១ ព្រះយេហូវ៉ាបានបណ្ដេញប្ដីប្រពន្ធដែលមិនគោរពទ្រង់ចេញពីសួនមនោរម្យទៅ។—លោកុប្បត្តិ ៣:២៣, ២៤
១២ អ័ដាមនិងនាងអេវ៉ាមានកូនជាច្រើន ប៉ុន្តែក្រុមគ្រួសារទាំងមូលនេះមិនមានសេចក្ដីសប្បាយរីករាយទេ។—លោកុប្បត្តិ ៣:១៧, ១៨
១៣ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលមកហើយនោះ ពួកគេត្រូវតែទៅជាចាស់ជរាហើយស្លាប់។—លោកុប្បត្តិ ៣:១៩; រ៉ូម ៥:១២
១៤ ដូច្នេះហើយពួកគេក៏ស្លាប់ទៅវិញដូចជាសត្វដែរ។
ព្រលឹងទាំងអស់ដែលនៅលើផែនដីត្រូវតែស្លាប់។—សាស្ដា ៣:១៨-២០; អេសេគាល ១៨:៤