តើសេចក្ដីស្លាប់ជាអ្វី?
១៥ កាលណាមនុស្សស្លាប់ទៅ គេក៏ត្រឡប់ទៅជាធូលីដីវិញ។ គេលែងដឹងអ្វីទាំងអស់។—ទំនុកដំកើង ១៤៦:៤
មនុស្សដែលបានស្លាប់ទៅហើយ មិនអាចនិយាយជាមួយអ្នកឬក៏ធ្វើអ្វីបានទៀតឡើយ។—សាស្ដា ៩:៥, ១០
១៦ ប៉ុន្តែ ទេវតាជាច្រើនបានក្លាយទៅជាអាក្រក់។ ហើយសព្វថ្ងៃនេះពួកវាធ្វើពុតជាពួកមនុស្សដែលបានស្លាប់ទៅ។ ពួកវាចង់ឲ្យយើងជឿថា មនុស្សយើងតាមការពិតមិនស្លាប់ទេ។—លោកុប្បត្តិ ៦:១, ២; យូដាស ៦
១៧ ដូច្នេះហើយបានជាព្រះយេហូវ៉ាទ្រង់មិនចង់ឲ្យយើងជឿពួកទេវតាអាក្រក់ ដែលហៅថាអារក្សនោះទេ។—និក្ខមនំ ២២:១៨; ចោទិយកថា ១៨:១០, ១១, ៣២:១៧
ទ្រង់មិនចង់ឲ្យយើងកាន់តាមអំពើអន្ទងខ្មោច និងអំពើអាបធ្មប់ ឬមន្តអាគមទៀតទេ។—កាឡាទី ៥:១៩-២១