បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា

យ៉ូសែប . . . យក​ប្រពន្ធ​ទៅ​ផ្ទះ​របស់​គាត់ ដូច​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់។—ម៉ាថ. ១:២៤

យ៉ូសែប​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​ប្ដី​ដ៏​ល្អ​ប្រសើរ​ជាង។ យ៉ាង​ហោច​ណាស់​អស់​បី​ដង គាត់​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ រាល់​ដង គាត់​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​នោះ ទោះ​ជា​នៅ​ពេល​ពិបាក​ចំពោះ​គាត់​ក្ដី។ (​ម៉ាថ. ១:២០; ២:១៣​-​១៥, ១៩​-​២១​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ យ៉ូសែប​បាន​ការ​ពារ​ម៉ារៀ ព្រម​ទាំង​គាំទ្រ​និង​ផ្គត់​ផ្គង់​នាង។ សូម​ស្រមៃ​គិត​ថា​ការ​ប្រព្រឹត្ត​របស់​យ៉ូសែប​ច្បាស់​ជា​បាន​ទាញ​ចិត្ត​ម៉ារៀ​ឲ្យ​កាន់​តែ​ស្រឡាញ់​និង​គោរព​គាត់​យ៉ាង​ណា​ទៅ! ប្ដី​ទាំង​ឡាយ អ្នក​អាច​យក​តម្រាប់​យ៉ូសែប​ដោយ​ស្វែង​រក​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​អំពី​របៀប​ថែ​រក្សា​ក្រុម​គ្រួសារ។ ពេល​អ្នក​ធ្វើ​តាម​យោបល់​នេះ ទោះ​ជា​នោះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្ដី អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ ហើយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ បង​ស្រី​ម្នាក់​នៅ​កោះ​វ៉ានូទូ​ដែល​បាន​រៀប​ការ​ជាង​២០​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ប្ដី​ខ្ញុំ​ស្វែង​រក​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​គោរព​គាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​»។ w​២៣.០៥ ទំ.២១ វ.៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កញ្ញា

នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធ។—អេ. ៣៥:៨

ជនជាតិ​យូដា​ដែល​ត្រឡប់​ពី​បាប៊ីឡូន​វិញ ត្រូវ​ទៅ​ជា​«​ប្រជា​ជាតិ​បរិសុទ្ធ​»​ចំពោះ​ព្រះ​របស់​ពួក​គេ។ (​បច. ៧:៦​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​គ្មាន​អ្វី​ត្រូវ​កែ​ប្រែ​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឡើយ។ តាម​មើល​ទៅ ជនជាតិ​យូដា​ភាគ​ច្រើន​ដែល​បាន​កើត​នៅ​បាប៊ីឡូន បាន​ស៊ាំ​នឹង​ការ​គិត​គូរ​និង​ខ្នាត​តម្រា​របស់​ជន​ជាតិ​បាប៊ីឡូន។ ច្រើន​ទសវត្សរ៍​ក្រោយ​ពី​ជនជាតិ​យូដា​ដំបូង​គេ​បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ អភិបាល​នេហេមា​បាន​ហួស​ចិត្ត ពេល​ឃើញ​ថា​កូន​ក្មេង​ដែល​កើត​នៅ​ស្រុក​អ៊ីស្រាអែល​មិន​ទាំង​បាន​រៀន​ភាសា​របស់​ជនជាតិ​យូដា​ឡើយ។ (​បច. ៦:៦, ៧; នេហ. ១៣:២៣, ២៤​) តើ​កូន​ក្មេង​ទាំង​នោះ​អាច​រៀន​ឲ្យ​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន បើ​ពួក​គេ​មិន​អាច​យល់​ភាសា​ហេប្រឺ ជា​ភាសា​សំខាន់​ចម្បង​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​សរសេរ? (​អែស. ១០:៣, ៤៤​) ដូច្នេះ ជនជាតិ​យូដា​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ ប៉ុន្តែ​គឺ​ស្រួល​ជាង​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។—នេហ. ៨:៨, ៩ w​២៣.០៥ ទំ.១៥ វ.៦​-​៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​៥ ខែ​កញ្ញា

ព្រះ​យេហូវ៉ា​ជួយ​ទប់​អស់​អ្នក​ដែល​ហៀប​នឹង​ដួល ហើយ​លើក​អស់​អ្នក​ដែល​ឱន​ខ្លួន​ឲ្យ​ក្រោក​ឡើង។—ចសព. ១៤៥:១៤

គួរ​ឲ្យ​ស្ដាយ​ណាស់ មិន​ថា​យើង​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង​ឬ​បាន​អប់រំ​ខ្លួន​យ៉ាង​ល្អ​ក្ដី យើង​ប្រហែល​ជា​នៅ​តែ​មាន​ឧបសគ្គ។ ជា​ឧទាហរណ៍ ​«​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក​»​ប្រហែល​ជា​ឆក់​យក​ពេល​វេលា​ដែល​យើង​ត្រូវ​ការ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។ (​អទ. ៩:១១​) យើង​ប្រហែល​ជា​ជួប​ការ​ពិបាក​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​និង​អស់​កម្លាំង។ (​សុភ. ២៤:១០​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​ធ្វើ​ខុស ហើយ​នោះ​នាំ​ឲ្យ​យើង​កាន់​តែ​ពិបាក​សម្រេច​គោល​ដៅ​របស់​យើង។ (​រ៉ូម ៧:២៣​) ឬ​យើង​ប្រហែល​ជា​ល្វើយ។ (​ម៉ាថ. ២៦:៤៣​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ឧបសគ្គ? សូម​ចាំ​ថា​ឧបសគ្គ​មិន​មែន​មាន​ន័យ​ថា​អ្នក​បាន​បរាជ័យ​ទេ។ គម្ពីរ​ចែង​ថា​យើង​ប្រហែល​ជា​ជួប​បញ្ហា​ឬ​ការ​ពិបាក​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ គម្ពីរ​ក៏​បញ្ជាក់​ដែរ​ថា​យើង​អាច​ក្រោក​ឡើង​វិញ​បាន។ មែន​ហើយ ដោយ​បន្ត​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក​ទោះ​ជា​មិន​ស្រួល​ក្ដី អ្នក​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត ពេល​លោក​ឃើញ​អ្នក​បន្ត​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក! w​២៣.០៥ ទំ.៣០ វ.១៤​-​១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក