បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី២ ៣
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី២ ៣:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៩, ទំ.  ៨

    ១/៨/១៩៩៨, ទំ.  ២២-២៣

ថែស្សាឡូនិចទី២ ៣:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៩, ទំ.  ៥

ថែស្សាឡូនិចទី២ ៣:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    អង្គការព្រះ, ទំ.  ១៤៤-១៤៥

    ប៉មយាម (សិក្សា),

    ១១/២០១៦, ទំ.  ១២

ថែស្សាឡូនិចទី២ ៣:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៦, ទំ.  ១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី២ ៣:១-១៨

ថែស្សាឡូនិចទី២

៣ បង​ប្អូន​អើយ ក្រោយ​បង្អស់ ចូរ​បន្ត​អធិដ្ឋាន​ឲ្យ​យើង ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ផ្សាយ​ចេញ​យ៉ាង​លឿន ហើយ​ទទួល​ការ​លើក​តម្កើង​ដូច​ដែល​កំពុង​ទទួល​ពី​ចំណោម​អ្នក​រាល់​គ្នា ២ ហើយ​អធិដ្ឋាន​ឲ្យ​យើង​បាន​រួច​ពី​មនុស្ស​ទុច្ចរិត​និង​មនុស្ស​ដែល​ធ្វើ​ឲ្យ​អន្តរាយ ព្រោះ​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ។ ៣ ប៉ុន្តែ​លោក​ម្ចាស់​ស្មោះ​ត្រង់ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន ព្រម​ទាំង​ការពារ​ពី​មេកំណាច។ ៤ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់ យើង​ជឿ​ជាក់​ថា​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​ដែល​យើង​បាន​បង្គាប់ ហើយ​នឹង​ធ្វើ​ការ​ទាំង​នោះ​ត​ទៅ​ទៀត។ ៥ សូម​ឲ្យ​លោក​ម្ចាស់​បន្ត​ទទួល​ជោគជ័យ​ក្នុង​ការ​ដឹក​នាំ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​ព្រះ​និង​ស៊ូ​ទ្រាំ​ដើម្បី​គ្រិស្ត។

៦ បង​ប្អូន​អើយ ឥឡូវ​យើង​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត ឲ្យ​ដក​ខ្លួន​ចេញ​ពី​បង​ប្អូន​ណា​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង មិន​ស្រប​តាម​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​យើង។ ៧ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​តម្រាប់​តាម​យើង ពីព្រោះ​យើង​មិន​បាន​ប្រព្រឹត្ត​ខុស​គន្លង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ៨ យើង​ក៏​មិន​បាន​បរិភោគ​អាហារ​របស់​អ្នក​ណា​ទទេ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អស់​ប្រាក់​ច្រើន។ ៩ មិន​មែន​ដោយ​សារ​យើង​គ្មាន​សិទ្ធិ​អំណាច​ទេ ប៉ុន្តែ​ដើម្បី​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។ ១០ ម្យ៉ាង​ទៀត ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា យើង​តែង​បង្គាប់​ថា៖ «ប្រសិនបើ​មាន​អ្នក​ណា​ដែល​មិន​ចង់​ធ្វើ​ការ អ្នក​នោះ​មិន​ត្រូវ​បរិភោគ​ឡើយ»។ ១១ ព្រោះ​យើង​បាន​ឮ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង ពួក​គេ​មិន​ធ្វើ​ការ​សោះ ប៉ុន្តែ​ចេះ​តែ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​ពួក​គេ​ទៅ​វិញ។ ១២ យើង​បង្គាប់​ហើយ​ដាស់​តឿន​ពួក​មនុស្ស​បែប​នោះ​ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ថា ពួក​គេ​ត្រូវ​ធ្វើ​ការ​ដោយ​ស្ងប់​ស្ងៀម ហើយ​បរិភោគ​អាហារ​ដែល​ពួក​គេ​បាន​មក​ពី​ការ​ខំ​ប្រឹង​របស់​ខ្លួន។

១៣ បង​ប្អូន​អើយ ចំណែក​អ្នក​រាល់​គ្នា កុំ​ឈប់​តស៊ូ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ១៤ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មិន​ស្ដាប់​តាម​ពាក្យ​របស់​យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នក​នោះ ហើយ​ឈប់​សេពគប់​ជា​មួយ ដើម្បី​ឲ្យ​គាត់​អៀន​ខ្មាស។ ១៥ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ចាត់​ទុក​គាត់​ជា​សត្រូវ តែ​ចូរ​បន្ត​ដាស់​តឿន​គាត់​ជា​បង​ប្អូន។

១៦ សូម​ឲ្យ​លោក​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ផ្ដល់​សេចក្ដី​សុខសាន្ត​គ្រប់​យ៉ាង​ដល់​អ្នក​រាល់​គ្នា​ជា​និច្ច។ សូម​ឲ្យ​លោក​ម្ចាស់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

១៧ ខ្ញុំ ប៉ូល សរសេរ​ពាក្យ​សួរ​សុខទុក្ខ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ នេះ​ជា​អក្សរ​ដែល​សម្គាល់​គ្រប់​សំបុត្រ​ទាំង​អស់​របស់​ខ្ញុំ។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ។

១៨ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក