បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​ណែនាំ​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ (​១​-​៣១​)

        • គ្រឿង​បូជា​ជា​រៀង​រាល់​ថ្ងៃ (​១​-​៨​)

        • សម្រាប់​ថ្ងៃ​ឈប់​សម្រាក (​៩, ១០​)

        • គ្រឿង​បូជា​ជា​រៀង​រាល់​ខែ (​១១​-​១៥​)

        • សម្រាប់​បុណ្យ​រំលង (​១៦​-​២៥​)

        • សម្រាប់​បុណ្យ​អាទិត្យ​ទី៧ (​២៦​-​៣១​)

ជំរឿនបណ្ដាជន ២៨:២

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​»​

ឯកសារយោង

  • +២ប្រ ៨:១៣; នេហ ១០:៣២, ៣៣

ជំរឿនបណ្ដាជន ២៨:៣

ឯកសារយោង

  • +ដច ២៩:៣៨; ចល ៦:៩; អេគ ៤៦:១៥

ជំរឿនបណ្ដាជន ២៨:៤

ឯកសារយោង

  • +ដច ២៩:៣៩

ជំរឿនបណ្ដាជន ២៨:៥

កំណត់សម្គាល់

  • *

    គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ២៩:៤០; ជប ១៥:៤

ជំរឿនបណ្ដាជន ២៨:៦

ឯកសារយោង

  • +ដច ២៩:៣៨, ៤២; ២ប្រ ២:៤; អែស ៣:៣

ជំរឿនបណ្ដាជន ២៨:៧

ឯកសារយោង

  • +ដច ២៩:៣៩, ៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៦/២០១៩, ទំ.  ៣

ជំរឿនបណ្ដាជន ២៨:៨

ឯកសារយោង

  • +ដច ២៩:៤១

ជំរឿនបណ្ដាជន ២៨:៩

ឯកសារយោង

  • +ដច ១៦:២៩; ២០:១០; អេគ ២០:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ៧៧

ជំរឿនបណ្ដាជន ២៨:១០

ឯកសារយោង

  • +ជប ២៨:៣, ៧

ជំរឿនបណ្ដាជន ២៨:១១

ឯកសារយោង

  • +ជប ១០:១០; ១ប្រ ២៣:៣១; ២ប្រ ២:៤; នេហ ១០:៣២, ៣៣

ជំរឿនបណ្ដាជន ២៨:១២

ឯកសារយោង

  • +ចល ២:១១
  • +ចល ១:១០

ជំរឿនបណ្ដាជន ២៨:១៣

ឯកសារយោង

  • +ចល ១:១០, ១៣

ជំរឿនបណ្ដាជន ២៨:១៤

ឯកសារយោង

  • +ជប ១៥:៨, ១០
  • +ជប ១៥:៦, ៧
  • +ជប ១៥:៥

ជំរឿនបណ្ដាជន ២៨:១៦

ឯកសារយោង

  • +ដច ១២:១៤; ចល ២៣:៥; បច ១៦:១; អេគ ៤៥:២១; ១កូ ៥:៧

ជំរឿនបណ្ដាជន ២៨:១៧

ឯកសារយោង

  • +ដច ១២:១៥; ចល ២៣:៦; ១កូ ៥:៨

ជំរឿនបណ្ដាជន ២៨:១៩

ឯកសារយោង

  • +ចល ២២:២០, ២២; បច ១៥:២១

ជំរឿនបណ្ដាជន ២៨:២០

ឯកសារយោង

  • +ចល ២:១

ជំរឿនបណ្ដាជន ២៨:២៥

ឯកសារយោង

  • +ដច ១៣:៦
  • +ដច ១២:១៦; ចល ២៣:៨; បច ១៦:៨

ជំរឿនបណ្ដាជន ២៨:២៦

ឯកសារយោង

  • +ដច ២៣:១៦
  • +ចល ២៣:១៥, ១៦
  • +ដច ៣៤:២២; បច ១៦:១០; សកម្ម ២:១
  • +ចល ២៣:១៦, ២១

ជំរឿនបណ្ដាជន ២៨:២៧

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ចល ២៣:១៦, ១៨

ជំរឿនបណ្ដាជន ២៨:៣០

ឯកសារយោង

  • +ចល ២៣:១៦, ១៩

ជំរឿនបណ្ដាជន ២៨:៣១

ឯកសារយោង

  • +ចល ១:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២៨:២២ប្រ ៨:១៣; នេហ ១០:៣២, ៣៣
ជប. ២៨:៣ដច ២៩:៣៨; ចល ៦:៩; អេគ ៤៦:១៥
ជប. ២៨:៤ដច ២៩:៣៩
ជប. ២៨:៥ដច ២៩:៤០; ជប ១៥:៤
ជប. ២៨:៦ដច ២៩:៣៨, ៤២; ២ប្រ ២:៤; អែស ៣:៣
ជប. ២៨:៧ដច ២៩:៣៩, ៤០
ជប. ២៨:៨ដច ២៩:៤១
ជប. ២៨:៩ដច ១៦:២៩; ២០:១០; អេគ ២០:១២
ជប. ២៨:១០ជប ២៨:៣, ៧
ជប. ២៨:១១ជប ១០:១០; ១ប្រ ២៣:៣១; ២ប្រ ២:៤; នេហ ១០:៣២, ៣៣
ជប. ២៨:១២ចល ២:១១
ជប. ២៨:១២ចល ១:១០
ជប. ២៨:១៣ចល ១:១០, ១៣
ជប. ២៨:១៤ជប ១៥:៨, ១០
ជប. ២៨:១៤ជប ១៥:៦, ៧
ជប. ២៨:១៤ជប ១៥:៥
ជប. ២៨:១៦ដច ១២:១៤; ចល ២៣:៥; បច ១៦:១; អេគ ៤៥:២១; ១កូ ៥:៧
ជប. ២៨:១៧ដច ១២:១៥; ចល ២៣:៦; ១កូ ៥:៨
ជប. ២៨:១៩ចល ២២:២០, ២២; បច ១៥:២១
ជប. ២៨:២០ចល ២:១
ជប. ២៨:២៥ដច ១៣:៦
ជប. ២៨:២៥ដច ១២:១៦; ចល ២៣:៨; បច ១៦:៨
ជប. ២៨:២៦ដច ២៣:១៦
ជប. ២៨:២៦ចល ២៣:១៥, ១៦
ជប. ២៨:២៦ដច ៣៤:២២; បច ១៦:១០; សកម្ម ២:១
ជប. ២៨:២៦ចល ២៣:១៦, ២១
ជប. ២៨:២៧ចល ២៣:១៦, ១៨
ជប. ២៨:៣០ចល ២៣:១៦, ១៩
ជប. ២៨:៣១ចល ១:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២៨:១-៣១

ជំរឿនបណ្ដាជន

២៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ជូន​គ្រឿង​បូជា​ដល់​ខ្ញុំ គឺ​ការ​ជូន​អាហារ​ដល់​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ខ្ញុំ* តាម​ពេល​កំណត់›។+

៣ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ទៀត​ថា​៖ ‹គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា​មាន​ដូច​ត​ទៅ​៖ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​ដុត ជា​រៀង​រាល់​ថ្ងៃ។+ ៤ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​មួយ​ក្បាល​នៅ​ពេល​ព្រឹក និង​មួយ​ក្បាល​ទៀត​នៅ​ពេល​ល្ងាច+ ៥ ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ ដែល​ជា​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​ប្រេង​សម្រាំង​១​ភាគ​៤​ហ៊ីន។*+ ៦ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​ជា​ប្រចាំ+ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា តាម​ការ​ណែនាំ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​នៅ​ភ្នំ​ស៊ីណាយ។ ៧ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ជា​ស្រា​១​ភាគ​៤​ហ៊ីន​ជា​មួយ​ដែរ។+ ត្រូវ​ច្រួច​ស្រា​នោះ​នៅ​កន្លែង​បរិសុទ្ធ ជា​គ្រឿង​បូជា​ជា​ស្រា​ជូន​ព្រះ​យេហូវ៉ា។ ៨ ពេល​ជូន​កូន​ចៀម​ឈ្មោល​នៅ​ពេល​ល្ងាច អ្នក​ក៏​ត្រូវ​ជូន​ម្សៅ​និង​គ្រឿង​បូជា​ជា​ស្រា​ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​ត្រូវ​ដុត​របស់​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។+

៩ ​«​‹ប៉ុន្តែ នៅ​ថ្ងៃ​ឈប់​សម្រាក+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ​គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​នឹង​ប្រេង រួម​ទាំង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។ ១០ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​ថ្ងៃ​ឈប់​សម្រាក បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+

១១ ​«​‹រៀង​រាល់​ដើម​ខែ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​១​ក្បាល និង​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។+ ១២ ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។+ ១៣ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង ជា​គ្រឿង​បូជា​ដុត ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។+ ១៤ ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន​ជា​គ្រឿង​បូជា​ជា​ស្រា+ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៣​ហ៊ីន+ ហើយ​ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៤​ហ៊ីន​ជា​មួយ​ដែរ។+ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​រៀង​រាល់​ដើម​ខែ ពេញ​មួយ​ឆ្នាំ។ ១៥ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​កូន​ពពែ​មួយ​ដល់​ព្រះ​យេហូវ៉ា​ផង​ដែរ ដើម្បី​ទុក​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង។

១៦ ​«​‹នៅ​ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី​១ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា។+ ១៧ នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ដដែល​នោះ ក៏​មាន​បុណ្យ​មួយ​ទៀត​ដែរ គឺ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១៨ នៅ​ថ្ងៃ​ទី​១​នៃ​បុណ្យ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ១៩ រួច​អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​១​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ២០ ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។+ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២១ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល​នោះ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២២ បន្ថែម​ពី​លើ​នោះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង​ផង​ដែរ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ២៣ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​អ្វី​ទាំង​នេះ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក​ជា​ប្រចាំ។ ២៤ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​តាម​របៀប​នេះ​នៅ​ថ្ងៃ​នីមួយ​ៗ​អស់​រយៈ​ពេល​៧​ថ្ងៃ​សម្រាប់​ជា​អាហារ​ដល់​ព្រះ​យេហូវ៉ា និង​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ជូន​លោក ហើយ​ត្រូវ​ជូន​ជា​មួយ​នឹង​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ​ផង​ដែរ។ ២៥ នៅ​ថ្ងៃ​ទី​៧​នៃ​បុណ្យ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+

២៦ ​«​‹នៅ​ថ្ងៃ​ជូន​គ្រឿង​បូជា​ជា​ផល​ដំបូង+ អ្នក​រាល់​គ្នា​ត្រូវ​យក​ស្រូវ​ថ្មី​មក​ជូន​ព្រះ​យេហូវ៉ា។+ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ថ្ងៃ​បុណ្យ​អាទិត្យ​ទី​៧+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+ ២៧ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា* គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​មួយ​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។+ ២៨ ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២៩ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល​នោះ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ៣០ បន្ថែម​ពី​លើ​នោះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង​ផង​ដែរ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។+ ៣១ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​អ្វី​ទាំង​នេះ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ+ ជា​មួយ​នឹង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក