បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា?
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១ មេសា
    • សឺហ្វៀ: ចាស​បាន។ ​«​ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា​៖ ‹តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?›។ ស្ត្រី​ឆ្លើយ​តប​ថា​៖ ‹យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ​នោះ ព្រះ​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង​លោ​ស្លាប់›។ រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា​៖ ‹អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង›​»។

  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា?
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១ មេសា
    • មីហ្សែល: ចាស នេះ​ត្រូវ​ម្យ៉ាង​ដែរ។ តែ​មាន​រឿង​មួយ​ទៀត​ដែល​សាថាន​បាន​លើក​ឡើង។ សូម​មើល​ម្ដង​ទៀត​នៅខ​៥។ បង​កត់​សម្គាល់​ទេ តើ​សាថាន​បាន​ប្រាប់​អេវ៉ា​អ្វី​ទៀត?

      សឺហ្វៀ: វា​និយាយ​ថា បើ​នាង​ញ៉ាំ​ផ្លែ​នោះ ភ្នែក​នាង​នឹង​បាន​ភ្លឺ​ឡើង។

      មីហ្សែល: ចាស​មែន ហើយ​ថា​នាង​នឹង​បាន​«​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ ដូច្នេះ សាថាន​បាន​និយាយ​ថា ព្រះ​បាន​លាក់​អ្វី​ល្អ​ពី​មនុស្សជាតិ។

      សឺហ្វៀ: ខ្ញុំ​យល់​ហើយ។

      មីហ្សែល: ហើយ​រឿង​នោះ​ក៏​ជា​រឿង​មួយ​ដ៏​សំខាន់​ដែរ។

      សឺហ្វៀ: តើ​បង​ចង់​មាន​ន័យ​យ៉ាង​ណា?

      មីហ្សែល: តាម​រយៈ​ពាក្យ​សម្ដី​របស់​សាថាន វា​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា អេវ៉ា​រួម​ទាំង​មនុស្សជាតិ​ទាំង​អស់​នឹង​មាន​ជីវិត​ប្រសើរ​ជាង បើ​គ្មាន​ព្រះ​គ្រប់​គ្រង​ពួក​គេ។ ស្តី​អំពី​រឿង​នេះ​ដែរ ព្រះ​យេហូវ៉ា​ដឹង​ថា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ គឺ​ទុក​ពេល​ឲ្យ​សាថាន​ខំ​បង្ហាញ​ភ័ស្តុតាង​ចំពោះ​ការ​អះអាង​របស់​វា។ ដូច្នេះ ព្រះ​បាន​អនុញ្ញាត​ឲ្យ​សាថាន​គ្រប់​គ្រង​ពិភព​លោក​នេះ​អស់​មួយ​រយៈ។ ឥឡូវ​យើង​យល់​មូលហេតុ​ដែល​យើង​ឃើញ​មនុស្ស​រង​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ នេះ​គឺ​ដោយ​សារ​សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ មិន​មែន​ព្រះ​ទេ។c ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មាន​ដំណឹង​ល្អ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក