បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ សីហា
    • អ្វី​ដែល​អេលីសេ​បាន​ឃើញ

      តើ​ព្រះ​បាន​ឲ្យ​អ្វី​ដែល​អេលីសេ​បាន​សុំ​ឬ​ទេ? កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង​នឹង​សេះ​ជា​ភ្លើង​មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច អេលីសេ​ក៏​បាន​ឃើញ​»។a នេះ​ជា​ចម្លើយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សំណូម​ពរ​របស់​អេលីសេ។ អេលីសេ​បាន​ឃើញ​ព្រះ​យក​អេលីយ៉ា​ចេញ​ពី​គាត់ បាន​ទទួល​សកម្មពល​របស់​អេលីយ៉ា​ពីរ​ភាគ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ទទួល​មត៌ក​របស់​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា។—២ព. ២:១១​-​១៤

  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ សីហា
    • អេលីសេ​ច្បាស់​ជា​មិន​បាន​ភ្លេច​នូវ​អ្វី​ដែល​គាត់​បាន​ឃើញ​ឡើយ ពេល​ដែល​អេលីយ៉ា​បាន​ត្រូវ​លើក​ឡើង​ទៅ​ក្នុង​ខ្យល់​កួច។ មនុស្ស​គ្រប់​រូប​នឹង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ឃើញ​រទេះ​ចម្បាំង​ជា​ភ្លើង​និង​សេះ​ជា​ភ្លើង! អ្វី​ៗ​ទាំង​នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អេលីសេ។ ពេល​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​មិន​ឃើញ​ក្នុង​គំនិត​នូវ​រទេះ​ចម្បាំង​ជា​ភ្លើង​និង​សេះ​ជា​ភ្លើង​ឡើយ។ ប៉ុន្តែ យើង​អាច​ដឹង​ថា ព្រះ​ប្រើ​ឫទ្ធានុភាពដ៏​ខ្លាំងក្លា​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។ ពេល​ដែល​យើង​ឃើញ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ផ្នែក​នៅ​ផែនដី​នៃ​អង្គការ​របស់​លោក នេះ​គឺ​ហាក់​ដូច​ជា​យើង​«​ឃើញ​»​រទេះ​របស់​លោក​នៅ​ស្ថាន​សួគ៌​ដែល​កំពុង​មាន​សកម្មភាព។—អេស. ១០:៩​-​១៣

  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ សីហា
    • a អេលីយ៉ា​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​និង​ពួក​ទេវតា​ដែល​ជា​កូន​របស់​លោក​រស់​នៅ​ឡើយ។ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៩៧ ទំព័រ​២៧។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក