បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១២ ទំ. ២២-២៨
  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សាក​ល្បង​ដ៏​អស្ចារ្យ​នៃ​ភាព​ជា​ព្រះ
  • ‹អេលីយ៉ា​ជា​ព្យាការី› មិន​ទាន់​មក​ដល់​នៅ​ឡើយ?
  • ពួក​គេ​មាន​គតិ​របស់​លោក​អេលីយ៉ា
  • ប្រកប​ដ៏​ស្មោះ​ត្រង់​ក្រោម​ការ​សាក​ល្បង
  • សូម​ឲ្យ​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា
  • តើកូនធ្លាប់ភ័យខ្លាចនិងមានអារម្មណ៍ឯកោឬទេ?
    ចូរបង្រៀនកូនរបស់អ្នក
  • ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ការសាកល្បងលើភ្នំកើមែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១២ ទំ. ២២-២៨

តើ​អ្នក​នឹង​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា​ទេ?

«មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា»។—ម៉ាឡាគី ៤:៥

១. តើ​វិបត្ដិ​ភ័យ​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ពួក​អ៊ីស្រាអែល បាន​នៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក ប្រមាណ​៥០០​ឆ្នាំ?

«ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ»។ (និក្ខមនំ ៣:៧, ៨) នោះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រាអែល ក្រោយ​ពី​បាន​រំដោះ​ពួក​គេ​ចេញ​ពី​សេវកភាព​អេស៊ីប ក្នុង​សតវត្ស​ទី​១៦ ម.​ស.យ.។ ប៉ុន្តែ សូម​មើល! ប្រាំ​សតវត្ស​បាន​កន្លង​ទៅ ហើយ​ឥឡូវ​នេះ រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់ គឺ​កំពុង​តែ​មាន​ទុរភិក្ស​យ៉ាង​ខ្លាំង។ សូម្បី​តែ​រក​ស្មៅ​ខ្ចី ក៏​ពិបាក​ដែរ។ សត្វ​ទាំង​ឡាយ​គឺ​កំពុង​តែ​ស្លាប់ ហើយ​ឥត​មាន​ភ្លៀង​ធ្លាក់​អស់​រយៈ​បី​ឆ្នាំ​កន្លះ​មក​ហើយ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៥; លូកា ៤:២៥) តើ​អ្វី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្ដិ​ភ័យ​នេះ?

២. តើ​អ្វី​ជា​មូលហេតុ​នៃ​វិបត្ដិ​ភ័យ​នៃ​សាសន៍​អ៊ីស្រាអែល?

២ សេចក្ដី​ក្បត់​ជំនឿ គឺ​បាន​បណ្ដាល​ឲ្យ​មាន​វិបត្ដិ​ភ័យ​នេះ។ ដោយ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​របស់​ព្រះ នោះ​ស្តេច​អ័ហាប់​បាន​រៀប​ការ​យេសិបិល ជា​ជាតិ​កាណាន ហើយ​បាន​អនុញ្ញាត​ឲ្យ​នាងយក​ការ​ថ្វាយ​បង្គំ​ព្រះ​បាល ចូល​មក​ក្នុង​ប្រទេស​អ៊ីស្រាអែល។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត ទ្រង់​បាន​សង់​ព្រះ​វិហារ​ជូន​ព្រះ​ក្លែង​ក្លាយ​នេះ ក្នុង​ក្រុង​សាម៉ារី ក្នុង​រាជធានី។ ពួក​អ៊ីស្រាអែល​បាន​ត្រូវ​ប្រលោម​ឲ្យ​ជឿ​ថា ការ​ថ្វាយ​បង្គំ​ព្រះ​បាល នឹង​ធ្វើ​ឲ្យ​គេ​មាន​ដំណាំ​ហូរ​ហៀរ! ប៉ុន្តែ ដូច​ព្រះ​យេហូវ៉ា​បាន​ព្រមាន​មក ឥឡូវ​នេះ ពួក​គេ​មាន​គ្រោះ​ថ្នាក់​នៃ‹ការ​បាត់​បង់​ដី​ដ៏​ល្អ​របស់​គេ›។—ចោទិយកថា ៧:៣, ៤; ១១:១៦, ១៧; ពង្សាវតារ​ក្សត្រ​ទី​១ ១៦:៣០​-​៣៣

ការ​សាក​ល្បង​ដ៏​អស្ចារ្យ​នៃ​ភាព​ជា​ព្រះ

៣. តើ​តាម​របៀប​ណា​ដែល​ព្យាការី​អេលីយ៉ា សំដៅ​ទៅ​លើ​បញ្ហា​ដ៏​ធំ​នៃ​អ៊ីស្រាអែល?

៣ ពេល​ដែល​មាន​ទុរភិក្ស លោក​អេលីយ៉ា​ជា​ព្យាការី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​ទូល​ប្រាប់​ស្តេច​អ័ហាប់​ថា៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ទូល​បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយ​សារ​ពាក្យ​ទូល​បង្គំ​ប៉ុណ្ណោះ»! (ពង្សាវតារ​ក្សត្រ​ទី​១ ១៧:១) ក្រោយ​ពី​បាន​ពិសោធ​ការ​សម្រេច​ដ៏​អាក្រក់​នៃ​សេចក្ដី​ប្រកាស​នោះ ស្តេច​នេះ​បាន​ដាក់​បន្ទោស​លើ​អេលីយ៉ា ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ដល់​ពួក​អ៊ីស្រាអែល។ ប៉ុន្តែ លោក​អេលីយ៉ា​ទូល​តប​ថា ស្តេច​អ័ហាប់​និង​ពួក​វង្ស​របស់​ទ្រង់ ជា​អ្នក​ជាប់​ទោស ពី​ព្រោះ​នៃ​សេចក្ដី​ក្បត់​ជំនឿ​របស់​គេ ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​បាល។ ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​នេះ ព្យាការី​នៃ​ព្រះ​យេហូវ៉ា ដាស់​តឿន​ស្តេច​អ័ហាប់​ឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ទៅ​ភ្នំ​កើមែល ​ព្រម​ទាំង​ពួក​ព្យាការី​នៃ​ព្រះ​បាល​៤៥០​នាក់ និង​ពួក​ព្យាការី​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់។ ស្តេច​អ័ហាប់​និង​រាស្ត្រ​របស់​ទ្រង់​បាន​មក​ផ្ដុំ​គ្នា​កន្លែង​នោះ ប្រហែល​ជា​សង្ឃឹម​ថា គ្រា​នោះ​នឹង​នាំ​ឲ្យ​មាន​ទី​បញ្ចប់​ពេល​រាំង​ភ្លៀង​ដ៏​យូរ។ ប៉ុន្តែ លោក​អេលីយ៉ា​សំដៅ​ទៅ​ឯ​រឿង​ដ៏​សំខាន់​ជាង​នោះ​ទៀត។ លោក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់​ស្ទើរ​កណ្ដាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត? បើ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ​បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្ដិ​តាម​ចុះ»។ ពួក​អ៊ីស្រាអែល​មិន​ដឹង​និយាយ​យ៉ាង​ម៉េច​ទេ។—ពង្សាវតារ​ក្សត្រ​ទី​១ ១៨:១៨​-​២១

៤. ដើម្បី​ដោះ​ស្រាយ​រឿង​នៃ​ភាព​ជា​ព្រះ តើ​លោក​អេលីយ៉ា​បាន​ដាក់​ស្នើ​អ្វី?

៤ ជា​យូរ​ឆ្នាំ​មក​ហើយ ដែល​ពួក​អ៊ីស្រាអែល​បាន​ប្រឡូក​ប្រឡាក់​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា ជា​មួយ​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​បាល។ ដើម្បី​ដោះ​ស្រាយ​រឿង​នៃ​ភាព​ជា​ព្រះ ឥឡូវ​នេះអេលីយ៉ា​បាន​ដាក់​ស្នើ​ការ​ប្រកួត​មួយ។ លោក​នឹង​រៀបចំ​ឲ្យ​មាន​គោ​ឈ្មោល​មួយ​សំរាប់​ធ្វើ​យញ្ញ​បូជា ហើយ​គោ​ឈ្មោល​មួយ​ទៀត នឹង​បាន​រៀបចំ​ដោយ​ពួក​ព្យាការី​នៃ​ព្រះ​បាល។ រួច​មក លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ​សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:២៣, ២៤) សូម​គិត​មើល ភ្លើង​ចេញ​មក​ពី​ផ្ទៃ​មេឃ​ក្នុង​ការ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន!

៥. តើ​តាម​របៀប​ណា​ដែល​ភាព​ឥត​ប្រយោជន៍​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​បាន​លាត​ត្រដាង​ឡើង?

៥ លោក​អេលីយ៉ា​បាន​អញ្ជើញ​ពួក​ព្យាការី​នៃ​ព្រះ​បាល​ឲ្យ​ចាប់​ផ្ដើម។ គេ​បាន​រៀបចំ​គោ​ឈ្មោល​ដើម្បី​ធ្វើ​យញ្ញ​បូជា ហើយ​ក៏​ដាក់​លើ​អាសនៈ។ រួច​គេ ក៏​ដើរ​ខ្ចើច​ៗ​ជុំ​វិញ​អាសនៈ ដោយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង»! គេ​បាន​ធ្វើ​ដូច​នេះ «ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់»។ លោក​អេលីយ៉ា​ពោល​ចំអក​ថា៖ «ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង»។ ព្រះ​បាល​ច្បាស់​ជា​រវល់​ណាស់ ឬ «ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង»! មិន​យូរ​ប៉ុន្មាន ពួក​ព្យាការី​នៃ​ព្រះ​បាល​បាន​ចូល​ក្នុង​ដំណើរ​វក់។ សូម​មើល! គេ​យក​កាំបិត​ឆូត​សាច់ ហើយ​ឈាម​ហូរ​ប្រឡាក់​កាយ។ ហើយ​មាន​សម្រែក​ខ្លាំង​មែន ក្នុង​កាល​ដែល​ពួក​៤៥០​នាក់ ស្រែក​ខ្លាំង​ឡើង! ប៉ុន្តែ​គ្មាន​ចម្លើយ​ណា​ឡើយ!—ពង្សាវតារ​ក្សត្រ​ទី​១ ១៨:២៦​-​២៩

៦. តើ​ការ​រៀបចំ​អ្វី​ដែល​លោក​អេលីយ៉ា​បាន​ធ្វើ សំរាប់​ការ​សាក​ល្បង​នៃ​ភាព​ជា​ព្រះ?

៦ ឥឡូវ​នេះ គឺ​ដល់​វេន​លោក​អេលីយ៉ា។ លោក​សង់​អាសនៈ​នៃ​ព្រះ​យេហូវ៉ា ហើយ​ជីក​ប្រឡាយ​ព័ទ្ធ​ជុំ​វិញ រួច​មក​ក៏​រៀបចំ​តង្វាយ​ជា​ស្រេច។ រួច​មក លោក​ក៏​យក​ទឹក​ចាក់​លើ​ឧស​និង​តង្វាយ។ មាន​ទឹក​ដប់​ពីរ​ក្អម​ដ៏​ធំ​ៗ ដែល​បាន​ចាក់​លើ​អាសនៈ រហូត​ដល់​ពេញ​ប្រឡាយ​ដែរ។ សូម​គិត​នូវ​ការ​ថប់​បារម្ភ កាល​ដែល​លោក​អេលីយ៉ា​អធិស្ឋាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រាហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រាអែល​អើយ សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ហើយ​ថា ទូល​បង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា ទូល​បង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់​ផង។ សូម​ស្ដាប់​ទូល​បង្គំ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​ទូល​បង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ»។—ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៣០​-​៣៧

៧, ៨. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន​របស់​អេលីយ៉ា? (ខ) តើ​អ្វី​ដែល​បាន​សម្រេច​ដោយ​ព្រឹត្ដិការណ៍​លើ​ភ្នំ​កេមែល?

៧ ក្នុង​ការ​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន​របស់​លោក​អេលីយ៉ា ‹ភ្លើង​នៃ​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​តង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិទ្ធ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ›។ ពួក​ជន​ទាំង​ឡាយ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះ​យេហូវ៉ា ទ្រង់​ជា​ព្រះ​ពិត​ហើយ»! (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៣៨, ៣៩) ឥឡូវ​នេះ លោក​អេលីយ៉ា​ក៏​ចាត់​វិធានការ​ដ៏​ឥត​រា​រែក។ លោក​បង្គាប់​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ​បាល​ទៅ! កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»! ក្រោយ​ពី​បាន​សម្លាប់​ពួក​គេ​នៅ​ជ្រោះ​គីសុន មេឃ​ត្រឡប់​ជា​ខ្មៅ​ដោយ​ពពក។ នៅ​ទី​បំផុត ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង!—ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៤០​-​៤៥; ប្រៀប​ធៀប ចោទិយកថា ១៣:១​-​៥

៨ នេះ​ជា​ថ្ងៃ​ដ៏​រុង​រឿង​មែន! ព្រះ​យេហូវ៉ា​មាន​ជ័យ​ជំនះ​ក្នុង​ការ​សាក​ល្បង​ដ៏​អស្ចារ្យ​នៃ​ភាព​ជា​ព្រះ។ ម្យ៉ាង​វិញ​ទៀត ព្រឹត្ដិការណ៍​ទាំង​នេះ បាន​ប្រែ​ចិត្ត​ពួក​អ៊ីស្រាអែល​ជា​ច្រើន​ឲ្យ​ត្រឡប់​មក​ព្រះ​វិញ។ ក្នុង​ផ្លូវ​នេះ​និង​ផ្លូវ​ឯ​ទៀត លោក​អេលីយ៉ា​បាន​ស​ឲ្យ​ឃើញ​ថា​ស្មោះ​ត្រង់ ជា​ព្យាការី​ម្នាក់ ហើយ​លោក​បាន​ដើរ​តួ​ក្នុង​ទំនាយ​ផង​ដែរ។

‹អេលីយ៉ា​ជា​ព្យាការី› មិន​ទាន់​មក​ដល់​នៅ​ឡើយ?

៩. តើ​អ្វី​ដែល​បាន​ទាយ​នៅ​ម៉ាឡាគី ៤:៥, ៦?

៩ ក្រោយ​មក តាម​រយៈ​ម៉ាឡាគី ព្រះ​បាន​ទាយ​ប្រាប់​ថា៖ «មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្ដាសា»។ (ម៉ាឡាគី ៤:៥, ៦) លោក​អេលីយ៉ា​បាន​រស់​នៅ ប្រមាណ​៥០០​ឆ្នាំ មុន​នឹង​ពាក្យ​ទាំង​នោះ​បាន​ថ្លែង​មក។ ពី​ព្រោះ​នេះ​ជា​ពាក្យ​ទំនាយ ពួក​សាសន៍​យូដា​នៃ​សតវត្ស​ទី​មួយ ស.យ. បាន​ទន្ទឹង​ចាំ​ការ​ត្រឡប់​មក​វិញ​នៃ​លោក​អេលីយ៉ា ដើម្បី​នឹង​សម្រេច​ទំនាយ​នេះ។—ម៉ាថាយ ១៧:១០

១០. តើ​អ្នក​ណា​ដែល​ជា​លោក​អេលីយ៉ា​ដែល​បាន​ទាយក​មក ហើយ​តើ​យើង​ដឹង​ដោយ​ដូច​ម្ដេច?

១០ ដូច្នេះ តើ​អ្នក​ណា​ជា​លោក​អេលីយ៉ា​ដែល​នឹង​មក​ខាង​មុខ? អត្តសញ្ញាណ​របស់​លោក​បាន​សម្ដែង​ប្រាប់​ដោយ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​មាន​បន្ទូល​ថា៖ «តាំង​តែ​ពី​គ្រា​យ៉ូហាន​-​បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន​សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ពី​ព្រោះ​អស់​ទាំង​ហោរា នឹង​ក្រិត្យ​វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ‹ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក›»។ ត្រូវ​ហើយ លោក​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក បាន​ត្រូវ​រៀប​រាប់​មក​ជា​បុគ្គល​ដែល​មាន​ឋានៈ​ស្មើ​នឹង​លោក​អេលីយ៉ា។ (ម៉ាថាយ ១១:១២​-​១៤; ម៉ាកុស ៩:១១​-​១៣) ទេវតា​មួយ​អង្គ​បាន​ប្រាប់​សាការី ជា​ឪពុក​របស់​យ៉ូហាន ថា​យ៉ូហាន​នឹង​មាន«អំណាច​របស់​លោក​អេលីយ៉ា» ហើយ​នឹង«រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ​អម្ចាស់»។ (លូកា ១:១៧) ពិធី​ជ្រមុជ​ទឹក ដែល​យ៉ូហាន​ធ្វើ​ឡើង ជា​សញ្ញា​សាធារណៈ​នៃ​ការ​ប្រែ​ចិត្ត​របស់​បុគ្គល​ម្នាក់​លើ​បាប​របស់​ខ្លួន ដែល​ប្រឆាំង​នឹង​ច្បាប់ ដែល​នឹង​នាំ​ពួក​យូដា​ទៅ​ឯ​ព្រះ​គ្រីស្ទ។ (លូកា ៣:៣​-​៦; កាឡាទី ៣:២៤) ដូច្នេះ កិច្ច​ការ​របស់​លោក​យ៉ូហាន ‹បាន​រៀបចំ​មនុស្ស​សំរាប់​ព្រះ​យេហូវ៉ា›។

១១. នៅ​បុណ្យ​ភិន្ដាកុស តើ​ពេត្រុស​មាន​ប្រសាសន៍​យ៉ាង​ណា អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ហើយ​តើ​ពេល​ណា​ដែល​បាន​កើត​ឡើង?

១១ កិច្ច​ការ​នៃ​លោក​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដូច​ជា«លោក​អេលីយ៉ា» បាន​បង្ហាញ​ថា «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» គឺ​បាន​មក​ជិត​ហើយ។ ការ​ជិត​មក​ដល់​នៃ​ថ្ងៃ​នោះ ក្នុង​កាល​ដែល​ព្រះ​ចាត់​វិធានការ​ប្រឆាំង​លើ​ពួក​សត្រូវ​ទ្រង់ ហើយ​រក្សា​ការ​ពារ​រាស្ត្រ​ទ្រង់ ក៏​បង្ហាញ​ដោយ​សាវ័ក​ពេត្រុស​ដែរ។ គាត់​បាន​ចង្អុល​ប្រាប់​ថា ព្រឹត្ដិការណ៍​ដ៏​អព្ភូតហេតុ​ដែល​បាន​កើត​ឡើង​នៅ​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣ ស.យ. ជា​ការ​សម្រេច​នៃ​ទំនាយ​របស់​យ៉ូអែល អំពី​ការ​ចាក់​នៃ​វិញ្ញាណ​របស់​ព្រះ។ ពេត្រុស​បាន​បង្ហាញ​ថា នេះ​នឹង​កើត​ឡើង​មុន«ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ​អម្ចាស់​មក​ដល់»។ (កិច្ច​ការ ២:១៦​-​២១; យ៉ូអែល ២:២៨​-​៣២) ថ្ងៃ​នោះ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​៧០ ស.យ. ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​បន្ទូល​របស់​ទ្រង់ ដោយ​បណ្ដាល​ឲ្យ​ពួក​ទ័ព​រ៉ូម ប្រហារ​ជំនុំ​ជំរះ​លើ​សាសន៍​ដែល​បដិសេធ​ចោល​បុត្រា​របស់​ទ្រង់។—ដានីយ៉ែល ៩:២៤​-​២៧; យ៉ូហាន ១៩:១៥

១២. (ក) តើ​ប៉ុល​និង​ពេត្រុស​មាន​ប្រសាសន៍​យ៉ាង​ណា អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដែល​នឹង​មក​ខាង​មុខ​នេះ? (ខ) ហេតុ​អ្វី​នឹង​មាន​អ្វី​មួយ​កើត​ឡើង​ជា​ប្រាកដ ដូច​បាន​តំណាង​ដោយ​កិច្ច​ការ​របស់​លោក​អេលីយ៉ា?

១២ ប៉ុន្តែ នឹង​មាន​អ្វី​ទៀត​ដែល​នឹង​កើត​ឡើង ក្រោយ​ពី​ឆ្នាំ​៧០ ស.យ.។ សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ ការ​យាង​មក«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ជា​មួយ​នឹង​វត្តមាន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ម្យ៉ាង​ទៀត ពេត្រុស​បាន​និយាយ​អំពី​ថ្ងៃ​នោះ ដោយ​ភ្ជាប់​នឹង«ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី»ដែល​មាន​នៅ​អនាគត។ (ថែស្សាឡូនីច​ទី​២ ២:១, ២; ពេត្រុស​ទី​២ ៣:១០​-​១៣) សូម​ចាំ​ថា លោក​យ៉ូហាន​-​បាទីស្ទ បាន​ធ្វើ​កិច្ច​ការ​ដូច​លោក​អេលីយ៉ា មុន​នឹង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»បាន​មក​ដល់​ក្នុង​ឆ្នាំ​៧០ ស.យ.។ រឿង​ទាំង​នេះ​ប​ញ្ជូ​ល​គ្នា​ទៅ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​អ្វី​មួយ​ទៀត​ដែល​នឹង​កើត​ឡើង ដូច​បាន​តំណាង​ដោយ​កិច្ច​ការ​របស់​លោក​អេលីយ៉ា​បាន​សម្រេច។ តើ​កិច្ច​ការ​នោះ​ជា​អ្វី?

ពួក​គេ​មាន​គតិ​របស់​លោក​អេលីយ៉ា

១៣, ១៤. (ក) តើ​មាន​ការ​ស្មើ​គ្នា​យ៉ាង​ណា រវាង​សកម្មភាព​នៃ​លោក​អេលីយ៉ា និង​ចំពោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​គ្រីស្ទាន​ក្នុង​សម័យ​នេះ? (ខ) តើ​ពួក​អ្នក​ក្បត់​ជំនឿ​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​ធ្វើ​អ្វី?

១៣ កិច្ច​ការ​របស់​លោក​អេលីយ៉ា​មិន​គ្រាន់​តែ​មាន​ស្មើ​គ្នា​នឹង​សកម្មភាព​នៃ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ស្មើ​នឹង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ក្នុង​កំឡុង​ដ៏​សំខាន់​នេះ ដែល​នាំ​ទៅ​ដល់«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ដោយ​មាន​គតិ​និង​អំណាច​របស់​លោក​អេលីយ៉ា ពួក​គេ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ ហើយ​នេះ​ជា​កិច្ច​ការ​ដ៏​ចាំ​បាច់​មែន! ក្រោយ​ពី​មរណភាព​នៃ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ គឺ​មាន​សេចក្ដី​ក្បត់​ជំនឿ​ពី​សាសនា​គ្រីស្ទាន​ពិត ដូច​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​ដែល​បាន​លូត​លាស់​ក្នុង​អ៊ីស្រាអែល​នៃ​សម័យ​របស់​លោក​អេលីយ៉ា​ដែរ។ (ពេត្រុស​ទី​២ ២:១) ពួក​ដែល​អះអាង​ថា​គ្រីស្ទាន បាន​ចាប់​ផ្ដើម​ឡូក​ឡំ​សាសនា​គ្រីស្ទាន ជា​មួយ​នឹង​ការ​បង្រៀន​និង​ការ​ប្រព្រឹត្ត​ក្លែង​ក្លាយ។ ជា​ឧទាហរណ៍ គេ​ចាប់​ផ្ដើម​យក​ការ​បង្រៀន​ពាហិរជន ដែល​មិន​មែន​ជា​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ ថា​មនុស្ស​មាន​ព្រលឹង​អមតៈ។ (សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ពួក​អ្នក​ក្បត់​ជំនឿ​នៃ​ពិភព​គ្រីស្ទ​សាសនា បាន​ឈប់​ប្រើ​ឈ្មោះ​នៃ​ព្រះ​ពិត ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ គេ​ថ្វាយ​បង្គំ​ព្រះ​ត្រី​ឯកភាព។ ពួក​គេ​ក៏​យក​ការ​ប្រព្រឹត្ត​ដូច​ព្រះ​បាល នៃ​ការ​លត់​ជង្គង់​ដល់​រូប​ព្រះ​យេស៊ូ​និង មាតា​ទ្រង់ ម៉ារា។ (រ៉ូម ១:២៣; យ៉ូហាន​ទី​១ ៥:២១) ប៉ុន្តែ មិន​គ្រាន់​តែ​ធ្វើ​ប៉ុណ្ណោះ​ទេ។

១៤ តាំង​ពី​សតវត្ស​ទី​១៩​មក ពួក​មេ​ដឹក​នាំ​នៃ​ពិភព​គ្រីស្ទ​សាសនា បាន​ចាប់​ផ្ដើម​សម្ដែង​ការ​សង្ស័យ​អំពី​ភាគ​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ គេ​បាន​បដិសេធ​ដំណើរ​រឿង​នៃ​សេចក្ដី​បង្កើត ហើយ​បាន​សរសើរ​ដល់​ទ្រឹស្តី​នៃ​វិវត្តន៍ ដោយ​ហៅ​ថា នេះ​ជា«ស្រប​តាម​វិទ្យា​សាស្ត្រ»។ នេះ​បាន​ជំទាស់​យ៉ាង​ចំ​ៗ​ជា​មួយ​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ និង​ពួក​សាវ័ក​ទ្រង់។ (ម៉ាថាយ ១៩:៤, ៥; កូរិនថូស​ទី​១ ១៥:៤៧) ប៉ុន្តែ ដូច​ព្រះ​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​ពី​មុន ពួក​គ្រីស្ទាន​ដែល​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ លើក​ដំកើង​ដំណើរ​រឿង​នៃ​សេចក្ដី​បង្កើត​ក្នុង​ព្រះ​គម្ពីរ។—លោកុប្បត្តិ ១:២៧

១៥, ១៦. ផ្ទុយ​នឹង​ពិភព​គ្រីស្ទ​សាសនា តើ​អ្នក​ណា​ដែល​បាន​ទទួល​អាហារ​ខាង​វិញ្ញាណ​ដ៏​ទៀង​ទាត់ ហើយ​តើ​តាម​រយៈ​ណា?

១៥ កាល​ដែល​លោក​នេះ​បាន​ចូល«គ្រា​ចុង​បញ្ចប់» គឺ​មាន​ទុរភិក្ស​ខាង​វិញ្ញាណ​លើ​ពិភព​គ្រីស្ទ​សាសនា។ (ដានីយ៉ែល ១២:៤; អេម៉ុស ៨:១១, ១២) ប៉ុន្តែ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ជា​ក្រុម​តូច​មួយ​នេះ បាន​ទទួល​អាហារ​ខាង​វិញ្ញាណ​ដ៏​ទៀង​ទាត់​ដែល​បាន​ប្រទាន​ដោយ​ព្រះ ‹នៅ​ពេល​ត្រឹម​ត្រូវ› ដូច​ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​ឲ្យ​លោក​អេលីយ៉ា​ទទួល​អាហារ ក្នុង​កាល​ដែល​មាន​ទុរភិក្ស​នៃ​សម័យ​របស់​លោក។ (ម៉ាថាយ ២៤:៤៥; ពង្សាវតារ​ក្សត្រ​ទី​១ ១៧:៦, ១៣​-​១៦) ដែល​មាន​ឈ្មោះ​ជា​សិស្ស​ព្រះ​គម្ពីរ​អន្តរជាតិ ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​ទាំង​នេះ ក្រោយ​មក​បាន​ទទួល​ឈ្មោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។—អេសាយ ៤៣:១០

១៦ លោក​អេលីយ៉ា​បាន​បំពេញ​កិច្ចការ​ដែល​ស្រប​តាម​ឈ្មោះ​របស់​គាត់ ដែល​មាន​ន័យ​ថា «ព្រះ​របស់​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា»។ ប៉ម​យាម​ជា​ទស្សនាវដ្ដី​ផ្លូវ​ការ​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​លើ​ផែនដី បាន​ប្រើ​ព្រះ​នាម​របស់​ព្រះ​ជា​រៀង​រាល់​ដង។ តាម​ការ​ពិត ក្នុង​ទស្សនាវដ្ដី​លេខ​ទី​ពីរ (សីហា ១៨៧៩) បាន​សម្ដែង​ការ​ទុក​ចិត្ត​ថា ទស្សនាវដ្ដី​នេះ មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ ទស្សនាវដ្ដី​នេះ​និង​ប្រកាសនវត្ថុ​ឯ​ទៀត​នៃ​សមាគម​ប៉ម​យាម លាត​ត្រដាង​ការ​បង្រៀន​នៃ​ពិភព​គ្រីស្ទ​សាសនា​ដែល​ឥត​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ និង​បាប៊ីឡូន​ដ៏​ធំ​ទាំង​អស់ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត ក្នុង​កាល​ដែល​លើក​ដំកើង​ភាព​ពិត​នៃ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧; វិវរណៈ ១៨:១​-​៥

ប្រកប​ដ៏​ស្មោះ​ត្រង់​ក្រោម​ការ​សាក​ល្បង

១៧, ១៨. តើ​តាម​របៀប​ណា​ដែល​យេសិបិល​ប្រតិកម្ម​ដល់​ការ​សម្លាប់​នៃ​ពួក​ព្យាការី​របស់​ព្រះ​បាល ប៉ុន្តែ​តើ​លោក​អេលីយ៉ា​បាន​ទទួល​ជំនួយ​ដោយ​យ៉ាង​ណា?

១៧ ប្រតិកម្ម​របស់​ពួក​បព្វជិត​ចំពោះ​ការ​លាត​ត្រដាង​នេះ គឺ​មាន​សភាព​ដូច​យេសិបិល ក្នុង​កាល​ដែល​ដឹង​ថា លោក​អេលីយ៉ា​បាន​សម្លាប់​ពួក​ព្យាការី​នៃ​ព្រះ​បាល។ នាង​បាន​បញ្ជូន​សារ​ដល់​ព្យាការី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ដោយ​សន្យា​នឹង​សម្លាប់​លោក។ នេះ​មិន​មែន​ជា​ការ​គំរាម​កំហែង​ឥត​សកម្ម​នោះ​ឡើយ ព្រោះ​យេសិបិល​បាន​សម្លាប់​ព្យាការី​របស់​ព្រះ​ជា​ច្រើន​មក​ហើយ។ ដោយ​ភ័យ​ខ្លាច លោក​អេលីយ៉ា​បាន​រត់​គេច​ទៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​បៀរ​-​សេបា។ លោក​ក៏​ទុក​អ្នក​បំរើ​នៅ​ទី​នោះ តែ​ខ្លួន​លោក​បាន​ដើរ​ទៅ​ឆ្ងាយ​ទៀត ចូល​ក្នុង​ទី​រហោ​ស្ថាន រួច​ទូល​អធិស្ឋាន​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​ព្យាការី​របស់​ទ្រង់​ទេ។ ទេវតា​បាន​លិច​ខ្លួន​ដល់​លោក​អេលីយ៉ា ដើម្បី​រៀបចំ​លោក​សំរាប់​ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ទៅ​ភ្នំ​ហោរែប។ ដូច្នេះ លោក​បាន​ទទួល​ចំណី​អាហារ​សំរាប់​ដំណើរ​អស់​៤០​ថ្ងៃ ដែល​មាន​ប្រវែង​ជាង​៣០០​គីឡូ​ម៉ែត្រ។ នៅ​ឯ​ភ្នំ​ហោរែប ព្រះ​មាន​បន្ទូល​ដល់​លោក ក្រោយ​ពី​បាន​បង្ហាញ​នូវ​អំណាច​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង កក្រើក​ផែនដី និង​ភ្លើង​ឆេះ។ ព្រះ​យេហូវ៉ា​មិន​មែន​គង់​នៅ​ក្នុង​ការ​សម្ដែង​នេះ​ទេ។ នេះ​គឺ​ជា​ការ​សម្ដែង​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ឬ​សកម្មពល។ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដល់​ព្យាការី​របស់​ទ្រង់។ សូម​គិត​មើល ការ​ពិសោធ​នេះ​ច្បាស់​ជា​បាន​ពង្រឹង​អេលីយ៉ា​ហើយ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១​-​១២) ដូច​លោក​អេលីយ៉ា ចុះ​យ៉ាង​ណា​ដែរ ប្រសិន​បើ​យើង​ទៅ​ជា​ខ្លាច ពេល​បាន​គំរាម​កំហែង​ដោយ​ពួក​សត្រូវ​នៃ​ការ​ថ្វាយ​បង្គំ​ពិត? ការ​ពិសោធ​របស់​លោក គួរ​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​បោះ​បង់​រាស្ត្រ​របស់​ទ្រង់​ឡើយ។—សាំយូអែល​ទី​១ ១២:២២

១៨ ព្រះ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា លោក​អេលីយ៉ា​នៅ​មាន​កិច្ច​ការ​ធ្វើ​ជា​ព្យាការី​ម្នាក់។ ម្យ៉ាង​វិញ​ទៀត ទោះ​ជា​លោក​អេលីយ៉ា បាន​គិត​ថា លោក​ជា​អ្នក​ថ្វាយ​បង្គំ​តែ​ឯង​នៃ​ព្រះ​ពិត​ក្នុង​អ៊ីស្រាអែល​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​លោក​ថា មាន​៧.០០០​នាក់​ដែល​ឥត​បាន​លត់​ជង្គង់​ដល់​ព្រះ​បាល។ រួច​មក ព្រះ​ក៏​បាន​បញ្ជូន​លោក​អេលីយ៉ា​ឲ្យ​ទៅ​ធ្វើ​កិច្ច​ការ​របស់​លោក​វិញ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១៣​-​១៨) ដូច​លោក​អេលីយ៉ា យើង​ប្រហែល​ជា​បាន​ត្រូវ​ដេញ​តាម ដោយ​ពួក​សត្រូវ​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ យើង​ប្រហែល​ជា​ត្រូវ​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង ដូច​ព្រះ​យេស៊ូ​បាន​ទាយ​មក។ (យ៉ូហាន ១៥:១៧​-​២០) នៅ​ពេល​ខ្លះ យើង​ប្រហែល​ទៅ​ជា​ថប់​ព្រួយ​ចិត្ត។ ប៉ុន្តែ យើង​ក៏​អាច​ដូច​លោក​អេលីយ៉ា​ដែរ ដែល​បាន​ទទួល​ការ​ធានា​រ៉ាប់​រង​ពី​ព្រះ ហើយ​រួច​មក ខំ​ត​ស៊ូ​ដ៏​ស្មោះ​ត្រង់​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។

១៩. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ពិសោធ​អ្វី​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​១?

១៩ ពី​ព្រោះ​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ខ្លះ​បាន​ចុះ​ញ៉ម​ដល់​ការ​ខ្លាច ហើយ​ឈប់​ដើរ​ផ្សាយ។ ពួក​គេ​បាន​ខុស ដោយ​គិត​ថា កិច្ច​ការ​របស់​គេ​លើ​ផែនដី​បាន​ចប់​ហើយ។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះ​បង់​ចោល​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ទ្រ​ទ្រង់​ពួក​គេ​ដោយ​មេត្ដា​ករុណា ដូច​ដែល​ទ្រង់​បាន​ឲ្យ​ចំណី​អាហារ​ដល់លោក​អេលីយ៉ា​ដែរ។ ដូច​លោក​អេលីយ៉ា ពួក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់ ទទួល​យក​ការ​កែ​ប្រដៅ​ពី​ព្រះ ហើយ​បាន​រួច​ផុត​ពី​ការ​ឥត​មាន​សកម្មភាព។ ភ្នែក​របស់​គេ​បាន​បើក​ឡើង​ដល់​ភារកិច្ច​ដ៏​ធំ​នៃ​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ។

២០. សព្វ​ថ្ងៃ​នេះ តើ​ឯកសិទ្ធិ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា?

២០ ក្នុង​បទ​ទំនាយ​អំពី​វត្តមាន​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី​កិច្ច​ការ​ពេញ​ពិភព​លោក ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​ចប់​សិន មុន​នឹង​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (ម៉ាថាយ ២៤:១៤) សព្វ​ថ្ងៃ​នេះ កិច្ច​ការ​នេះ​គឺ​កំពុង​តែ​ធ្វើ​ឡើង​ដោយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង និង​ពួក​គូកន​រាប់​លាន​នាក់​របស់​គេ ដែល​ទន្ទឹង​រង់​ចាំ​ជីវិត​លើ​ផែនដី​មនោរម្យ។ ការ​ធ្វើ​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​រហូត​ដល់​ចប់ គឺ​ជា​ភារកិច្ច ដែល​ឲ្យ​ដល់​តែ​ពួក​ណា​ដែល​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា​ទេ។

សូម​ឲ្យ​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា

២១, ២២. (ក) តើ​អ្វី​ជា​កិច្ចការ​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នាំ​មុខ​ធ្វើ​សព្វ​ថ្ងៃ​នេះ? (ខ) កិច្ច​ការ​ផ្សាយ​កំពុង​តែ​បាន​សម្រេច​ដោយ​ជំនួយ​អ្វី ហើយ​ហេតុ​អ្វី​ក៏​ត្រូវ​ការ​ជំនួយ​នេះ?

២១ ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​លោក​អេលីយ៉ា ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​ចំនួន​តូច បាន​បំពេញ​ភារកិច្ច​របស់​គេ​នៃ​ការ​មើល​ថែ​រក្សា​ទ្រព្យ​លើ​ផែនដី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​ស្តេច​សោយ​រាជ្យ។ (ម៉ាថាយ ២៤:៤៧) ហើយ​ជាង​៦០​ឆ្នាំ​មក​ហើយ ព្រះ​បាន​ប្រើ​ពួក​ចាក់​ប្រេង​តាំង​នេះ ឲ្យ​នាំ​មុខ​ក្នុង​កិច្ច​ការ​នៃ​ធ្វើ​ឲ្យ​មាន​សិស្ស នៃ​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​លើ​ផែនដី​មនោរម្យ។ (ម៉ាថាយ ២៨:១៩, ២០) ពួក​រាប់​លាន​ទាំង​នេះ​មាន​អំណរ​គុណ​ណាស់ ដែល​ពួក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​ដ៏​តិច​នេះ គឺ​មើល​ថែ​រក្សា​ភារកិច្ច​របស់​គេ​យ៉ាង​ខ្នះ​ខ្នែង​និង​ដ៏​ស្មោះ​ត្រង់​នោះ!

២២ កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​នេះ បាន​សម្រេច​ឡើង​ដោយ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ហើយ​សម្រេច​បាន​ដោយ​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​អស់​អ្នក ដែល​ទុក​ចិត្ត​លើ​ទ្រង់។ យ៉ាកុប​ជា​សិស្ស​ម្នាក់ បាន​និយាយ​ថា «ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ» ក្នុង​កាល​រៀប​រាប់​គំរូ​អធិស្ឋាន​របស់​ពួក​ព្យាការី ដើម្បី​បង្ហាញ​នូវ​កម្លាំង​នៃ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​ម្នាក់។ (យ៉ាកុប ៥:១៦​-​១៨) លោក​អេលីយ៉ា​មិន​តែង​តែ​ទាយ​ឬ​ធ្វើ​អព្ភូតហេតុ​នោះ​ទេ។ លោក​មាន​ចិត្ត​និង​ភាព​ទន់​ខ្សោយ​ដូច​យើង ប៉ុន្តែ លោក​បាន​បំរើ​ព្រះ​ដោយ​ស្មោះ​ត្រង់។ ដោយ​សារ​យើង​មាន​ជំនួយ​ពី​ព្រះ​ដែរ​នោះ ហើយ​ទ្រង់​ពង្រឹង​កម្លាំង​យើង យើង​ក៏​អាច​ទៅ​ជា​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា​ដែរ។

២៣. ហេតុ​អ្វី​ក៏​យើង​មាន​មូលហេតុ​ល្អ​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​និង​ការ​ប្រកប​ដោយ​វិជ្ជមាន?

២៣ យើង​មាន​មូលហេតុ​ល្អ​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​និង​ការ​ប្រកប​ដោយ​វិជ្ជមាន។ សូម​ចាំ​ថា យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក បាន​ធ្វើ​កិច្ច​ការ​ដូច​លោក​អេលីយ៉ា មុន​នឹង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​៧០ ស.យ.។ ដោយ​មាន​គតិ​និង​កម្លាំង​ដូច​លោក​អេលីយ៉ា ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​ធ្វើ​កិច្ច​ការ​ដូច​នេះ​ដែរ ដែល​ព្រះ​ប្រទាន​មក​ក្នុង​ទូទាំង​ផែនដី។ នេះ​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដ៏​ធំ​គឺ​កៀក​ណាស់​ហើយ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ភាព​ជា​ព្រះ​របស់​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ណា លើ​ភ្នំ​កេមែល?

◻ តើ​អ្នក​ណា​ជា ‹លោក​អេលីយ៉ា​ដែល​នឹង​មក​ខាង​មុខ› ហើយ​តើ​អ្វី​ដែល​លោក​បាន​ធ្វើ?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​សម័យ​នេះ បាន​បង្ហាញ​ថា​គេ​មាន​គតិ​ដូច​លោក​អេលីយ៉ា?

◻ ហេតុ​អ្វី​ក៏​យើង​អាច​ទៅ​ជា​ស្មោះ​ត្រង់​ដូច​លោក​អេលីយ៉ា?

[ប្រអប់​នៅ​ទំព័រ​២៧]

តើ​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​មួយ​ណា?

«រួច​កំពុង​ដែល​អ្នក​ទាំង​២[អេលីយ៉ា​និង​អេលីសេ]ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច»។—ពង្សាវតារ​ក្សត្រ​ទី​២ ២:១១

តើ​ក្នុង​ករណី​នេះ​ពាក្យ«ស្ថាន​សួគ៌»មាន​ន័យ​អ្វី? ពេល​ខ្លះ​ពាក្យ​នេះ​សំដៅ​ទៅ​ទី​ដំណាក់​វិញ្ញាណ​នៃ​ព្រះ​និង​ពួក​ទេវតា ជា​បុត្រ​របស់​ទ្រង់។ (ម៉ាថាយ ៦:៩; ១៨:១០) «ស្ថាន​សួគ៌»ប្រហែល​ជា​សំដៅ​ទៅ​លើ​សកល​លោក​មែន​ទែន។ (ចោទិយកថា ៤:១៩) ហើយ​ព្រះ​គម្ពីរ​ប្រើ​ពាក្យ​នេះ គឺ​សំដៅ​ទៅ​លើ​បរិយាកាស​ផែនដី ទី​ដែល​សត្វ​ស្លាប​ហើរ​ហើយ​ខ្យល់​បក់។—ទំនុកដំកើង ៧៨:២៦; ម៉ាថាយ ៦:២៦

តើ​ព្យាការី​អេលីយ៉ា​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​មួយ​ណា? គឺ​ជាក់​ស្តែង​ណាស់ គាត់​បាន​នាំ​ដោយ​បរិយាកាស​ផែនដី ហើយ​បាន​ដាក់​នៅ​កន្លែង​ផ្សេង​នៃ​ផែនដី។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អេលីយ៉ា​រស់​នៅ​ផែនដី​នៅ​ឡើយ ដ្បិត​គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ស្តេច​យ៉ូរ៉ាម​នៃ​សាសន៍​យូដា។ (របាក្សត្រ​ទី​២ ២១:១, ១២​-​១៥) ហេតុ​ដែល​អេលីយ៉ា​មិន​បាន​ឡើង​ទៅ​ដំណាក់​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​នោះ ក្រោយ​មក​បាន​បញ្ជាក់​ដោយ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ប្រកាស​ថា៖ «គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ មាន​តែ​ព្រះ​អង្គ ដែល​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន​សួគ៌​នោះ​ឯង» នោះ​គឺ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​តែ​ម្ដង។ (យ៉ូហាន ៣:១៣) ផ្លូវ​ទៅ​ជីវិត​នៅ​ស្ថាន​សួគ៌​បាន​បើក​ឲ្យ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ក្រោយ​ពី​ការ​សោយ​ទិវង្គត ដំណើរ​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។—យ៉ូហាន ១៤:២, ៣; ហេព្រើរ ៩:២៤; ១០:១៩, ២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក