-
តើអ្នកណាជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?ទស្សនាវដ្ដីប៉មយាម ២០១១ | ១ ឧសភា
-
-
៧, ៨. តើយ៉ូបបានជួបនឹងទុក្ខលំបាកអ្វីខ្លះ? ហើយដោយសារគាត់បានស៊ូទ្រាំយ៉ាងស្មោះត្រង់ តើគាត់បានបង្ហាញអំពីអ្វី?
៧ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានធ្វើឲ្យយ៉ូបជួបមហន្តរាយជាបន្តបន្ទាប់។ (យ៉ូប ១:១២-១៩) ដោយយ៉ូបជួបប្រទះព្រឹត្ដិការណ៍ដ៏អាក្រក់ទាំងនោះ តើគាត់មានប្រតិកម្មយ៉ាងណា? គម្ពីរបានរៀបរាប់ថាគាត់«មិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ»។ (យ៉ូប ១:២២) ប៉ុន្តែ សាថានមិនទាន់ឆ្អែតឆ្អន់ទេ។ វាត្អូញត្អែរបន្ថែមថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។a (យ៉ូប ២:៤) សាថានបានចោទថាបើខ្លួនរបស់យ៉ូបផ្ទាល់រងការឈឺចាប់ នោះគាត់នឹងសម្រេចចិត្តថាព្រះយេហូវ៉ាមិនមែនជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់ឡើយ។
-
-
តើអ្នកណាជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?ទស្សនាវដ្ដីប៉មយាម ២០១១ | ១ ឧសភា
-
-
a បណ្ឌិតខ្លះខាងគម្ពីរគិតថាប្រយោគដែលថា«ស្បែកឲ្យធួននឹងស្បែក»ប្រហែលជាបង្ហើបថា យ៉ូបគិតតែប្រយោជន៍ខ្លួនដោយសុខចិត្តឲ្យកូនៗនិងហ្វូងសត្វរបស់គាត់បាត់បង់ស្បែកឬជីវិត ឲ្យតែគាត់អាចមានស្បែកឬមានជីវិតរស់នៅតទៅទៀតបាន។ បណ្ឌិតខ្លះទៀតគិតថាប្រយោគនេះសង្កត់ធ្ងន់ទៅលើចំណុចដែលថា មនុស្សម្នាក់នឹងស្ម័គ្រចិត្តបាត់បង់ស្បែកខ្លួនបើអាចជួយសង្គ្រោះជីវិតបាន។ ជាឧទាហរណ៍ មនុស្សម្នាក់ប្រហែលជាលើកដៃរងដើម្បីការពារក្បាល ហើយយ៉ាងនេះមនុស្សម្នាក់នោះនឹងបាត់បង់ស្បែកខ្លះឬមានរបួសដើម្បីរួចរស់ជីវិត។ ទោះជាប្រយោគនេះមានន័យយ៉ាងណាក៏ដោយ គឺច្បាស់ណាស់ដែលប្រយោគនេះចង់បង្ហាញថាយ៉ូបនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីឲ្យគាត់បន្តមានជីវិតរស់នៅ។
-