បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកមាន«ចិត្ដដែលស្គាល់»ព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ មីនា
    • ៨, ៩​. តើ​ជន​ជាតិ​យូដា​ភាគ​ច្រើន​ត្រូវ​ធ្វើ​អ្វី​ស្តី​អំពី​ចិត្ត​របស់​ពួក​គេ?

      ៨ យើង​រក​ឃើញ​តម្រុយ​មួយ​ដែល​ជួយ​ឲ្យ​យល់​អត្ថន័យ​នៃ​ពាក្យ​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​ នៅ​ក្នុង​ឱវាទ​របស់​ព្រះ​ចំពោះ​ជន​ជាតិ​យូដា ដែល​ថា​៖ ​«​ឱ​មនុស្ស​នៅ​ស្រុក​យូដា នឹង​ពួក​ក្រុង​យេរូសាឡិម​អើយ . . . ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​មក . . . ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ​»។ ប៉ុន្តែ តើ​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចេញ​មក​ពី​ណា? គឺ​មក​ពី​ក្នុង​ចិត្ត​របស់​ពួក​គេ។ (​សូម​អាន ម៉ាកុស ៧:​២០​-​២៣​) ពួក​គេ​បាន​បេះ​បោរ ហើយ​មិន​ព្រម​កែ​ខ្លួន។ ចំពោះ​ព្រះ​យេហូវ៉ា ចិត្ត​របស់​ពួក​គេ​ដែល​រួម​មាន​បំណង​ចិត្ត និង​គំនិត​របស់​ពួក​គេ​គឺ​អាក្រក់។ (​សូម​អាន យេរេមា ៥:២៣, ២៤; ៧:២៤​-​២៦​) ព្រះ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ​»។—យេ. ៤:​៤; ១៨:១១, ១២

      ៩ អាស្រ័យ​ហេតុ​នេះ ចិត្ត​របស់​ជន​ជាតិ​យូដា​នៅ​សម័យ​យេរេមា ក៏​ដូច​ជន​ជាតិ​យូដា​នៅ​សម័យ​ម៉ូសេ​ដែរ ពួក​គេ​ត្រូវ​ការ​ការ​វះ​កាត់​ក្នុង​ន័យ​ធៀប ពោល​គឺ​ការ​«​កាត់​ស្បែក​ចិត្ត​»។ (​ចោ. ១០:១៦; ៣០:​៦​) តើ​ជន​ជាតិ​យូដា​អាច​‹កាត់​យក​ស្បែក​ចិត្ត​ចោល​ចេញ›​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ត្រូវ​បំបាត់​ចោល​របៀប​គិត​គូរ សេចក្ដី​ប៉ង​ប្រាថ្នា ឬ​បំណង​ចិត្ត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អើពើ​នឹង​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា។—សកម្ម. ៧:៥១, កំណត់​សម្គាល់

  • តើអ្នកមាន«ចិត្ដដែលស្គាល់»ព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ មីនា
    • ១១, ១២​. ​(​ក​) ហេតុ​អ្វី​យើង​ម្នាក់​ៗ​គួរ​ពិនិត្យ​មើល​ចិត្ត​របស់​យើង? (​ខ​) តើ​ព្រះ​នឹង​មិន​ធ្វើ​អ្វី?

      ១១ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ម្នាក់​ៗ​ស្គាល់​លោក ពោល​គឺ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក ហើយ​បន្ត​ធ្វើ​ដូច្នេះ។ ស្តី​អំពី​ពួក​អ្នក​សុចរិត យេរេមា​បាន​ទទួល​ស្គាល់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត​នឹង​ថ្លើម​អើយ​»។ (​យេ. ២០:១២​) ប្រសិនបើ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​ពិនិត្យ​មើល​សូម្បី​តែ​ចិត្ត​របស់​ពួក​អ្នក​សុចរិត​ក៏​ដោយ នោះ​យើង​ក៏​គួរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​យ៉ាង​ស្មោះ​ត្រង់​ដែរ។ (​សូម​អាន ទំនុកតម្កើង ១១:៥​) កាល​ដែល​យើង​ធ្វើ​ដូច្នោះ យើង​ប្រហែល​ជា​ដឹង​អំពី​ចិត្ត​គំនិត គោលដៅ ឬ​អារម្មណ៍​ដែល​ដក់​ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ យើង​អាច​ដឹង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​យឺត​នឹង​ស្ដាប់​បង្គាប់​ព្រះ ដែល​ប្រៀប​ដូច​ជា​‹ស្បែក​ចិត្ត​របស់​យើង›​ដែល​យើង​ដឹង​ថា​គួរតែ​កាត់​វា​ចេញ។ នេះ​ជា​ការ​វះ​កាត់​ក្នុង​ន័យ​ធៀប។ ប្រសិនបើ​យើង​យល់​ស្រប​ថា ជា​ការ​ល្អ​ដែល​យើង​ពិនិត្យ​មើល​ចិត្ត​របស់​យើង តើ​យើង​ប្រហែលជា​រក​មើល​អ្វី? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ការ​កែប្រែ​ណា​ដែល​ចាំ​បាច់?—យេ. ៤:៤

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក