ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១០-១៦ ខែកក្កដា
w៨៨-E ១៥/៩ ទំ. ១៧ វ. ៨
ព្រះយេហូវ៉ាហូតដាវរបស់លោក!
៨ បន្ទាប់មក ព្រះយេហូវ៉ាបានប្រៀបប្រដូចស្តេចបាប៊ីឡូននិងស្តេចអេស៊ីបទៅនឹងឥន្ទ្រីធំ។ ស្តេចមួយបានបំបាក់ចុងនៃដើមតាត្រៅដោយដកស្តេចយ៉ូយ៉ាគីនចេញ ហើយដាក់ស្តេចសេដេគាជំនួសវិញ។ ទោះជាសេដេគាបានស្បថថានឹងស្មោះត្រង់ចំពោះនេប៊ូក្នេសាក៏ដោយ គាត់បានបំពានសម្បថនោះ ដោយស្វែងរកជំនួយខាងកងទ័ពពីស្តេចអេស៊ីបដែលជាឥន្ទ្រីធំមួយទៀត។ បើសេដេគាបានលើកអំពីនាមរបស់ព្រះពេលគាត់ស្បថ ការដែលគាត់បំពានសម្បថនោះ បាននាំឲ្យព្រះយេហូវ៉ាអាប់ឱនកិត្ដិយស។ ពេលយើងគិតថាយើងនាំឲ្យព្រះអាប់ឱនកិត្ដិយស បើយើងមិនធ្វើតាមពាក្យសម្ដីរបស់យើង នោះរារាំងយើងមិនឲ្យធ្វើដូច្នោះ។ ជាសាក្សីព្រះយេហូវ៉ា យើងពិតជាមានឯកសិទ្ធិមែន ដើម្បីជាតំណាងនាមរបស់ព្រះ!—អេស. ១៧:១-២១
w៨៨-E ១៥/៩ ទំ. ១៧ វ. ៧
ព្រះយេហូវ៉ាហូតដាវរបស់លោក!
៧ ដោយសារបណ្ដាជនស្រុកយូដាមិនស្មោះត្រង់ ស្រុកនោះបានត្រូវប្រៀបប្រដូចទៅនឹងទំពាំងបាយជូរព្រៃដែលគ្មានផលផ្លែល្អ ហើយសមនឹងដុតចោល។ (អេស. ១៥:១-៨) ស្រុកនោះក៏បានត្រូវប្រៀបប្រដូចទៅនឹងក្មេងស្រីដែលគេបោះបង់ចោលដែលព្រះយេហូវ៉ាបានសង្គ្រោះពីស្រុកអេស៊ីប ហើយបានចិញ្ចឹមរហូតដល់នាងធំពេញវ័យ។ ព្រះយេហូវ៉ាបានយកនាងជាភរិយា ប៉ុន្តែនាងបានបែរទៅរកព្រះមិនពិត ហើយបានត្រូវបំផ្លាញចោលដោយសារបានផិតក្បត់ព្រះ។ ប៉ុន្តែព្រះបានធ្វើកិច្ចព្រមព្រៀងមួយដែលស្ថិតស្ថេរជារៀងរហូតជាមួយនឹងពួកអ្នកស្មោះត្រង់ ពោលគឺកិច្ចព្រមព្រៀងថ្មីជាមួយនឹងអ៊ីស្រាអែលនៃព្រះ។—អេស. ១៦:១-៦៣; យេ. ៣១:៣១-៣៤; កាឡ. ៦:១៦
ថ្ងៃទី១៧-២៣ ខែកក្កដា
w១២-E ១/៧ ទំ. ១៨ វ. ២
ពេលព្រះអភ័យទោស តើលោកបំភ្លេចចោលឬទេ?
ដោយប្រើអ្នកប្រកាសទំនាយអេសេគាលជាអ្នកនាំពាក្យ ព្រះយេហូវ៉ាបានប្រកាសការវិនិច្ឆ័យបណ្ដាជនមិនស្មោះត្រង់នៃស្រុកយូដានិងក្រុងយេរូសាឡិម។ ប្រជាជាតិទាំងមូលនោះបានបោះបង់ចោលការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយបានធ្វើឲ្យមានអំពើហិង្សានៅពាសពេញស្រុកនោះ។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីការបំផ្លាញក្រុងយេរូសាឡិមដោយជនជាតិបាប៊ីឡូន។ ប៉ុន្តែ ពេលព្រះយេហូវ៉ាប្រកាសការវិនិច្ឆ័យនោះ លោកក៏បានផ្ដល់សេចក្ដីសង្ឃឹមមួយដែរ។ បុគ្គលម្នាក់ៗត្រូវសម្រេចចិត្ត។ ម្នាក់ៗទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ។—ខ១៩, ២០
w១២-E ១/៧ ទំ. ១៨ វ. ៣-៧
ពេលព្រះអភ័យទោស តើលោកបំភ្លេចចោលឬទេ?
ចុះយ៉ាងណាបើបុគ្គលម្នាក់បានកែខ្លួនពីការធ្វើអំពើអាក្រក់មកធ្វើអំពើល្អវិញ? ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តែឯមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ»។ (ខ២១) ពិតមែន ព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស»ឲ្យអ្នកប្រព្រឹត្តខុសឆ្គងដែលលះបង់ចោលទង្វើអាក្រក់របស់ខ្លួន ហើយដែលប្រែចិត្តយ៉ាងស្មោះ។—ទំនុក. ៨៦:៥
ចុះយ៉ាងណាអំពើខុសឆ្គងដែលបុគ្គលនោះបានប្រព្រឹត្ត? ព្រះយេហូវ៉ាបានពន្យល់ថា៖ «ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត នោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅដោយសេចក្ដីសុចរិតដែលខ្លួនបានប្រព្រឹត្តវិញ»។ (ខ២២) សូមកត់សម្គាល់ថាអំពើខុសឆ្គងរបស់អ្នកដែលប្រែចិត្តនឹង«មិននឹកចាំបទណាមួយទាស់នឹងគេទេ»។ ហេតុអ្វីនេះគឺសំខាន់?
ក្នុងគម្ពីរ ពាក្យហេប្រឺដែលបកប្រែថា«នឹកចាំ»មិនគ្រាន់តែអាចមានន័យថានឹកចាំពីអតីតកាលប៉ុណ្ណោះទេ។ ស្តីអំពីពាក្យនេះ ឯកសារយោងមួយចែងថា៖ «តាមពិត ជារឿយៗពាក្យនេះបញ្ជាក់នូវអំពើ ឬបានត្រូវប្រើជាមួយនឹងកិរិយាសព្ទដែលប្រាប់អំពើ»។ ដូច្នេះ «នឹកចាំ»អាចមានន័យថា«ធ្វើ ឬប្រព្រឹត្ត»។ ហេតុនេះ ពេលព្រះយេហូវ៉ាមានប្រសាសន៍អំពីពួកអ្នកប្រព្រឹត្តខុសឆ្គងដែលបានប្រែចិត្តថា៖ «នឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ» នេះមានន័យថា លោកនឹងមិនប្រព្រឹត្តទាស់បុគ្គលនោះក្រោយមក ដោយសារអំពើខុសឆ្គងទាំងនោះឡើយ ដូចជាដោយដាក់ទោសបុគ្គលនោះជាដើម។
ពាក្យនៅអេសេគាល ១៨:២១, ២២ពណ៌នាដ៏គួរឲ្យរំភើបចិត្តអំពីទំហំនៃការអភ័យទោសរបស់ព្រះយេហូវ៉ា។ ពេលព្រះយេហូវ៉ាអភ័យទោសអំពើខុសឆ្គងរបស់យើង នៅអនាគត លោកនឹងមិនប្រកាន់ទោសយើងដោយសារអំពើខុសឆ្គងទាំងនោះឡើយ។ ផ្ទុយទៅវិញ លោកដាក់អំពើខុសឆ្គងទាំងនោះនៅខាងក្រោយលោក។ (អេ. ៣៨:១៧) គឺហាក់ដូចជាលោកលុបចោលអំពើទាំងនោះ។—សកម្ម. ៣:១៩
ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងត្រូវការសេចក្ដីមេត្ដាករុណារបស់ព្រះ។ យ៉ាងណាមិញ យើងធ្វើខុសច្រើនដង។ (រ៉ូម ៣:២៣) ប៉ុន្តែព្រះយេហូវ៉ាចង់ឲ្យយើងដឹងថា បើយើងប្រែចិត្តយ៉ាងស្មោះ លោកពេញចិត្តអភ័យទោស។ ម្យ៉ាងទៀត ពេលដែលលោកអភ័យទោស លោកបំភ្លេចចោល ពោលគឺលោកនឹងមិនរំលើកបើកកកាយម្ដងទៀតនូវអំពើខុសឆ្គងរបស់យើងដើម្បីដាក់ទោសយើងឡើយ។ ការដឹងដូច្នេះពិតជាសម្រាលទុក្ខយើងមែន! តើសេចក្ដីមេត្ដាករុណារបស់ព្រះជំរុញចិត្តយើងឲ្យចង់ចូលកាន់តែជិតលោកឬទេ?
ថ្ងៃទី៣១ ខែកក្កដា–ថ្ងៃទី៦ ខែសីហា
si-E ទំ. ១៣៣ វ. ៤
អេសេគាល សៀវភៅទី២៦នៃគម្ពីរ
៤ ទីសំអាងថែមទៀតដែលបញ្ជាក់ភាពត្រឹមត្រូវនៃសៀវភៅអេសេគាលបានត្រូវផ្ដល់ឲ្យតាមរយៈការសម្រេចទំនាយក្នុងសៀវភៅនេះស្តីអំពីទំនាយអំពីការបំផ្លាញប្រជាជាតិជិតខាង ដូចជាក្រុងទីរ៉ុស ស្រុកអេស៊ីប និងស្រុកអេដំមជាដើម។ ជាឧទាហរណ៍ អេសេគាលបានទាយថាក្រុងទីរ៉ុសនឹងត្រូវបំផ្លាញ ហើយនេះបានសម្រេចមួយផ្នែកពេលនេប៊ូក្នេសាវាយយកបានក្រុងនោះក្រោយពីបានឡោមព័ទ្ធអស់១៣ឆ្នាំ។ (អេស. ២៦:២-២១) សង្គ្រាមនេះមិនបានបណ្ដាលឲ្យក្រុងនោះអន្តរាយទាំងស្រុងឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានវិនិច្ឆ័យថាក្រុងនោះគួរតែបានត្រូវបំផ្លាញទាំងស្រុង។ លោកបានប្រកាសទុកជាមុនតាមរយៈអេសេគាលថា៖ «អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង . . . គេនឹងចាក់អស់ទាំងថ្មនឹងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក»។ (២៦:៤, ១២) នេះបានសម្រេចសព្វគ្រប់ជាង២៥០ឆ្នាំក្រោយមក ពេលអាឡិចសេនដឺដ៏ខ្លាំងក្លាវាយប្រហារក្រុងទីរ៉ុសដែលនៅលើកោះ។ ទាហានរបស់អាឡិចសេនដឺបានគាស់យកកម្ទេចថ្មបាក់បែកនៃក្រុងទីរ៉ុសដែលនៅដីគោក ហើយបោះចូលទៅក្នុងសមុទ្រ ធ្វើជាផ្លូវប្រវែង៨០០ម៉ែត្រ (កន្លះម៉ៃល៍) ឆ្ពោះទៅក្រុងដែលនៅលើកោះ។ ក្រោយមក ដោយមានសំណង់ស្មុគស្មាញសម្រាប់ឡោមព័ទ្ធ ពួកគេបានឡើងជញ្ជាំងកម្ពស់៤៦ម៉ែត្រ ដើម្បីវាយយកក្រុងនោះនៅឆ្នាំ៣៣២ មុនគ.ស.។ មនុស្សរាប់ពាន់នាក់បានត្រូវគេសម្លាប់ ហើយមនុស្សជាច្រើននាក់ទៀតបានត្រូវគេលក់ជាទាសករ។ ដូចអេសេគាលបានទាយដែរ ក្រុងទីរ៉ុសបានក្លាយទៅ‹ជាថ្មដារលីងនិងជាកន្លែងសម្រាប់ហាលអួន›។ (២៦:១៤) នៅប៉ែកម្ខាងទៀតនៃស្រុកដែលព្រះបានសន្យា ជនជាតិអេដំមដែលជាជនក្បត់ក៏បានត្រូវបំផ្លាញឲ្យសាបសូន្យទៅ នេះធ្វើឲ្យទំនាយរបស់អេសេគាលបានសម្រេច។ (២៥:១២, ១៣; ៣៥:២-៩) ម្យ៉ាងទៀត ទំនាយអេសេគាលអំពីការបំផ្លាញក្រុងយេរូសាឡិមនិងការនាំជនជាតិអ៊ីស្រាអែលត្រឡប់មកស្រុកកំណើតវិញក៏បានសម្រេចទាំងស្រុងដែរ។—១៧:១២-២១; ៣៦:៧-១៤
ce-E ទំ. ២១៦ វ. ៣
តើគម្ពីរពិតជាបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះឬ?
៣ ក្រុងទីរ៉ុសគឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៃតំបន់ភេនីស៊ី ហើយបណ្ដាជនក្រុងនោះបានក្បត់អ្នកជិតខាង ពោលគឺជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ ដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ តាមរយៈអ្នកប្រកាសទំនាយអេសេគាល ព្រះយេហូវ៉ាបានប្រកាសទុកជាមុនជាង២៥០ឆ្នាំមុនស្តីអំពីការបំផ្លាញទាំងស្រុងនៃក្រុងនោះ។ ព្រះយេហូវ៉ាបានប្រកាសថា៖ «អញនឹងបណ្ដាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង . . .។ គេនឹងបំផ្លាញកំពែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង នោះនឹងបានជាកន្លែងសំរាប់ហាលអួននៅកណ្ដាលសមុទ្រ»។ អេសេគាលក៏ប្រាប់ទុកជាមុនផងដែរនូវឈ្មោះប្រជាជាតិនិងអ្នកដឹកនាំប្រជាជាតិនោះដែលឡោមព័ទ្ធក្រុងទីរ៉ុសជាលើកដំបូងថា៖ «មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន . . . ឲ្យទាស់នឹងក្រុងទីរ៉ុស»។—អេស. ២៦:៣-៥, ៧
it-1-E ទំ. ៧០
អាឡិចសេនដឺ
ក្រោយជ័យជម្នះដ៏សំខាន់ពីរនៅតំបន់អាស៊ីប៉ែកខាងលិច (ទី១នៅទន្លេហ្គ្រានីគុស ហើយទី២នៅវាលអ៊ីស៊ូស ជាកន្លែងដែលកងទ័ពច្រើនសន្ធឹករបស់ពើស៊ី ដែលតាមការប៉ាន់ស្មានមានចំនួនកន្លះលាននាក់បានបរាជ័យទាំងស្រុង) ជាជាងដេញតាមទាហានពើស៊ីដែលបាក់ទ័ព អាឡិចសេនដឺបានបង្ហាញចំណាប់អារម្មណ៍ទៅលើក្រុងទីរ៉ុសដែលនៅលើកោះ។ រាប់រយឆ្នាំមុន គម្ពីរបានទាយថាកំពែង ផ្ទះ ប៉ម ហើយសូម្បីតែធូលីដីនៃក្រុងទីរ៉ុសនឹងត្រូវបោះចូលទៅក្នុងសមុទ្រ។ (អេស. ២៦:៤, ១២) ដូច្នេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺអាឡិចសេនដឺបានយកកម្ទេចថ្មនៃក្រុងនៅដីគោកដែលនេប៊ូក្នេសាបានបំផ្លាញច្រើនឆ្នាំមុន មកធ្វើផ្លូវដែលមានប្រវែង៨០០ម៉ែត្រ (កន្លះម៉ៃល៍) ឆ្ពោះទៅក្រុងដែលនៅលើកោះ។ នៅខែកក្កដា ឆ្នាំ៣៣២មុន គ.ស. កងនាវានិងគ្រឿងចម្បាំងរបស់គាត់បានបំផ្លាញក្រុងដ៏ក្រអឺតក្រអោងដែលជាម្ចាស់លើសមុទ្រ ដោយគ្រាប់ផ្លោង។
w៨៨-E ១៥/៩ ទំ. ២១ វ. ២៤
ព្រះយេហូវ៉ាហូតដាវរបស់លោក!
២៤ បន្ទាប់មក អេសេគាលត្រូវធ្វើអ្វីមួយដែលមិនធម្មតា។ (សូមអាន អេសេគាល ២៤:១៥-១៨) ហេតុអ្វីអ្នកប្រកាសទំនាយនោះមិនត្រូវបង្ហាញទុក្ខសោកពេលប្រពន្ធគាត់ស្លាប់? គឺដើម្បីបង្ហាញថាជនជាតិយូដានឹងស្រឡាំងកាំងយ៉ាងណាពេលក្រុងយេរូសាឡិម បណ្ដាជន និងវិហារនៃក្រុងនោះត្រូវបំផ្លាញចោល។ អេសេគាលបាននិយាយគ្រប់គ្រាន់ហើយអំពីរឿងនោះ ហើយនឹងមិនប្រកាសដំណឹងរបស់ព្រះម្ដងទៀតឡើយរហូតដល់មានគេប្រាប់គាត់អំពីការដួលរលំនៃក្រុងយេរូសាឡិម។ ស្រដៀងគ្នាដែរ ពិភពគ្រិស្តសាសនានិងពួកអ្នកដែលលាក់ពុតក្នុងសាសនាទាំងនោះនឹងស្រឡាំងកាំងនៅពេលដែលពួកគេត្រូវបំផ្លាញចោល។ ម្យ៉ាងទៀត ក្រោយ«គ្រាទុក្ខវេទនាជាខ្លាំង»ចាប់ផ្ដើម ក្រុមអ្នកចាំយាមដែលព្រះបានរើសតាំងនឹងលែងនិយាយអំពីទីបញ្ចប់នៃពិភពគ្រិស្តសាសនាទៀត។ (ម៉ាថ. ២៤:២១) ប៉ុន្តែ ពេលដែលព្រះគ្រវី«ដាវ»ប្រហារពិភពគ្រិស្តសាសនា ពួកអ្នករួមជំនឿដែលស្រឡាំងកាំងទាំងនោះនិងអ្នកឯទៀត‹នឹងត្រូវដឹងថាលោកជាព្រះយេហូវ៉ា›។—អេស. ២៤:១៩-២៧