-
តើអ្នកនឹងដើរជាមួយព្រះឬទេ?សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
-
-
៥. ហេតុអ្វីក៏ព្រះយេស៊ូមានបន្ទូលអំពីការបន្ថែម១ហត្ថទៅនឹងអាយុរបស់ខ្លួន?
៥ ជារឿយៗព្រះគម្ពីរប្រៀបប្រដូចជីវិតទៅនឹងដំណើរឬវិថីមួយ។ ក្នុងករណីខ្លះ ព្រះគម្ពីរមានសរសេរចំៗថាជីវិតគឺដូចវិថីឬដំណើរមួយ ប៉ុន្តែក្នុងករណីឯទៀត ការប្រៀបធៀបនោះគឺប្រយោលវិញ។ ជាឧទាហរណ៍ ព្រះយេស៊ូមានបន្ទូលថា៖ «ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់[ឬ«អាយុរបស់»]ខ្លួន១ហត្ថដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ?»។ (ម៉ាថាយ ៦:២៧; ខ.ស.) ពាក្យនោះប្រហែលជាធ្វើឲ្យអ្នកឆ្ងល់។ ពាក្យថា«១ហត្ថ»សំដៅទៅលើចម្ងាយទេ ចុះហេតុអ្វីក៏ព្រះយេស៊ូមានបន្ទូលអំពីការបន្ថែម១ហត្ថទៅនឹង«អាយុរបស់ខ្លួន» បើអាយុសំដៅទៅលើពេលវេលាវិញនោះ?a តាមមើលទៅ ព្រះយេស៊ូប្រៀបប្រដូចជីវិតទៅនឹងការធ្វើដំណើរតាមវិថីមួយ ដោយបង្រៀនថា ការខ្វល់ខ្វាយនឹងមិនជួយឲ្យយើងធ្វើដំណើរតាមវិថីជីវិតបានយូរជាងឡើយ សូម្បីតែយូរជាងបន្ដិចក៏មិនបានដែរ។ ប៉ុន្តែ តើយើងគួរសន្និដ្ឋានថា យើងមិនអាចធ្វើអ្វីដើម្បីដើរជាមួយនឹងព្រះបានយូរជាងឬទេ? មិនដូច្នេះសោះឡើយ! ឥឡូវយើងនឹងពិនិត្យមើលនូវសំណួរទីពីរ ពោលគឺ ហេតុអ្វីក៏យើងត្រូវដើរជាមួយនឹងព្រះ?
-
-
តើអ្នកនឹងដើរជាមួយព្រះឬទេ?សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
-
-
a សេចក្ដីបកប្រែព្រះគម្ពីរខ្លះដូរពាក្យ«១ហត្ថ»ក្នុងខនេះទៅនឹងពាក្យសំដៅទៅលើពេលវេលាវិញ ដូចជា«មួយភ្លែត» (The Emphatic Diaglott) ឬ«មួយនាទី»។ (A Translation in the Language of the People, by Charles B. Williams) ប៉ុន្តែ ពាក្យដែលត្រូវបានប្រើជាភាសាដើម មានន័យចំៗថា១ហត្ថ ដែលប្រហែលជា៤៥សង់ទីម៉ែត្រ។
-