បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូររីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • ៦, ៧​. ហេតុ​អ្វី​លោក​យេស៊ូ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​តាំង​ពី​យូរ​ណាស់​មក​ហើយ?

      ៦ លោក​យេស៊ូ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ មុន​នឹង​លោក​យេស៊ូ​មក​ផែនដី លោក​ជា​«​មេ​ជាង​»​របស់​ព្រះ​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​«​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។ (​សុភាសិត ៨:២២​-​៣១; កូឡុស ១:១៥​-​១៧​) ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បន្ត​ខំ​ប្រឹង​ធ្វើ​ការ។ កាល​លោក​នៅ​ក្មេង​នៅ​ឡើយ លោក​បាន​រៀន​ធ្វើ​ជាង ហើយ​ត្រូវ​គេ​ស្គាល់​ថា​ជា​«​ជាង​ឈើ​»។a (​ម៉ាកុស ៦:៣​) ជាង​ឈើ​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ណាស់ ហើយ​ត្រូវ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​ដោយ​សារ​នៅ​សម័យ​នោះ​គ្មាន​រោង​អារ​ឈើ ហាង​លក់​គ្រឿង​សំណង់​ឬ​ម៉ាស៊ីន​ប្រើ​អគ្គិសនី​ឡើយ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​លោក​យេស៊ូ​ចេញ​ទៅ​រក​ឈើ​ដោយ​ខ្លួន​លោក ហើយ​ប្រហែលជា​កាប់​ដើម​ឈើ​រួច​ជញ្ជូន​ទៅ​កន្លែង​ដែល​លោក​ធ្វើ​ការ​ឬ​ទេ? តើ​អ្នក​អាច​ស្រមៃ​ឃើញ​លោក​កំពុង​សង់ផ្ទះ ដោយ​រៀបចំ​ធ្នឹម​និង​ដាក់​ធ្នឹម ធ្វើ​ទ្វារ ហើយ​ប្រហែលជា​ធ្វើ​តុទូ​ខ្លះ​ទៀត​ឬ​ទេ? លោក​យេស៊ូ​ច្បាស់​ជា​ធ្លាប់​ពិសោធន៍​នូវ​ការ​ពេញ​ចិត្ត​ដែល​មក​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ប៉ិនប្រសប់។

  • ចូររីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • a យោង​ទៅ​តាម​ការ​បក​ស្រាយ​អំពី​អត្ថន័យ​នៃ​ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ជាង​ឈើ​»​ នោះ​ជា​«​ពាក្យ​មាន​ន័យ​ទូលាយ​ដែល​សំដៅ​ទៅ​លើ​ជាង​ឈើ​គ្រប់​ប្រភេទ ទោះ​ជា​គាត់​ជា​ជាង​សង់ផ្ទះ ធ្វើ​គ្រឿង​សង្ហារិម ឬ​របស់​ផ្សេង​ទៀត​ធ្វើ​ពី​ឈើ​ក្ដី​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក