បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
    • ប៉ុល​ជា«អ្នក​ជំនួយ» និង​ជា«អ្នក​រ៉ាប់​រង»

      ៤. តើ​ប៉ុល​មាន​ឯកសិទ្ធិ​ដ៏​ចម្លែក​អស្ចារ្យ​យ៉ាង​ណា?

      ៤ សាវ័ក​ប៉ុល​ជា​បុគ្គល​ម្នាក់​ដែល​លេច​មុខ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​សម័យ​ដើម ហើយ​យើង​អាច​យល់​ដឹង​ថា​អ៊ីចឹង​មែន។ ក្នុង​ដំណើរ​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​គាត់ នោះ​គាត់​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូ​ម៉ែត្រ​តាម​សមុទ្រ​និង​តាម​ផ្លូវ ហើយ​គាត់​បាន​ស្ថាបនា​ឡើង​នូវ​ក្រុម​ជំនុំ​ជា​ច្រើន។ បន្ថែម​ទៀត​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ជូន​ប៉ុល​នូវ​ចក្ខុនិមិត្ត និង​អំណោយ​ទាន​នៃ​ការ​ចេះ​និយាយ​ភាសា​បរទេស។ (កូរិនថូស​ទី​១ ១៤:១៨; កូរិនថូស​ទី​២ ១២:១​-​៥) ទ្រង់​ក៏​បាន​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​នូវ​សំបុត្រ​១៤​ច្បាប់​ទៀត ដែល​ឥឡូវ​ជា​ផ្នែក​នៃបទគម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក។ យ៉ាង​ច្បាស់​ណាស់ គឺ​អាចនិយាយ​ថា ការងារ​របស់​ប៉ុល​បាន​លើស​ជាង​ពួក​សាវ័ក​ទាំង​អស់​ឯ​ទៀត។—កូរិនថូស​ទី​១ ១៥:១០

      ៥. តើ​ប៉ុល​បាន​បង្ហាញ​ថា​ខ្លួន​គាត់​មាន​ទស្សនៈ​ដ៏​សុភាព​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

      ៥ ដោយ​ព្រោះ​ប៉ុល​បាន​នាំ​មុខ​ក្នុង​សកម្មភាព​គ្រីស្ទាន អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា គាត់​ពេញ​ចិត្ត​នឹង​ការ​មាន​មុខ​មាត់​ព្រម​ទាំង​អួត​អំពី​អំណាច​គ្រប់​គ្រង​របស់​គាត់។ ក៏​ប៉ុន្តែ មិន​មែន​អ៊ីចឹង​ទេ ដ្បិត​ប៉ុល​ជា​មនុស្ស​ដ៏​សុភាព​រាប​ទាប។ គាត់​បាន​ហៅ​ខ្លួន​គាត់‹ជា​អ្នក​តូច​ជាង​គេ ក្នុង​បណ្ដា​ពួក​សាវ័ក› ហើយ​និយាយ​ទៀត​ថា៖ «មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ»។ (កូរិនថូស​ទី​១ ១៥:៩) ជា​អតីត​អ្នក​បៀត​បៀន​ពួក​គ្រីស្ទាន នោះ​ប៉ុល​មិន​ដែល​ភ្លេច​ថា គឺ​ដោយ​សារ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ទេ ដែល​គាត់​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​នូវ​ឯកសិទ្ធិ​ដ៏​ពិសេស​នៃ​កិច្ច​បំរើ​នោះ។ (យ៉ូហាន ៦:៤៤; អេភេសូរ ២:៨) ដូច្នោះ​ហើយ ប៉ុល​ឥត​មាន​អារម្មណ៍​ថា​ការ​សម្រេច​ដ៏​អស្ចារ្យ​របស់​គាត់​ក្នុង​កិច្ច​បំរើ​ផ្សាយ បាន​ធ្វើ​ឲ្យ​គាត់​មាន​ឋានៈ​ធំ​ជាង​អ្នក​ដទៃ​នោះ​ឡើយ។—កូរិនថូស​ទី​១ ៩:១៦

      ៦. តើ​ប៉ុល​បាន​បង្ហាញ​នូវ​ចិត្ត​សុភាព​រាប​ទាប​របស់​គាត់ ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​ពួក​កូរិនថូស​យ៉ាង​ដូច​ម្ដេច?

      ៦ ចិត្ត​សុភាព​របស់​ប៉ុល​បាន​ឃើញ​ជាក់​ស្តែង​ជា​ពិសេស ពេល​គាត់​ប្រស្រ័យ​ទាក់​ទង​នឹង​ពួក​កូរិនថូស។ តាម​មើល​ទៅ ពួក​គេ​ខ្លះ​បាន​ស្ងើច​នឹង​អស់​អ្នក​ដែល​ពួក​គេ​បាន​គិត​ថា ជា​អ្នក​ត្រួត​ពិនិត្យ​ដែល​លេច​មុខ​ច្រើន​ជាង​គេ ដែល​រួម​បញ្ចូល​អ័ប៉ុឡូស កេផាស និង​ប៉ុល​នោះ​ដែរ។ (កូរិនថូស​ទី​១ ១:១១​-​១៥) ក៏​ប៉ុន្តែ​ប៉ុល​ឥត​បាន​សុំ​ការ​សរសើរ​ពី​ពួក​កូរិនថូស ហើយ​ក៏​ឥត​បាន​ធ្វើ​អាជីវកម្ម​លើ​សេចក្ដី​កោត​សរសើរ​ពី​ពួក​គេ​នោះ​ដែរ។ ពេល​ទៅ​លេង​ពួក​គេ នោះ​គាត់​ឥត​បង្ហាញ​ខ្លួន«ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម»នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ុល​បាន​និយាយ​ស្តី​អំពី​ខ្លួន​គាត់​និង​ពួក​គូកន​របស់​គាត់​ថា៖ «ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះ​គ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់​រង​ចំពោះ​សេចក្ដី​អាថ៌​កំបាំង​នៃ​ព្រះ​វិញ»។a—កូរិនថូស​ទី​១ ២:១​-​៥; ៤:១

      ៧. តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​សម្ដែង​នូវ​ចិត្ត​សុភាព​រាប​ទាប ទោះ​ជា​ពេល​ផ្ដល់​ឲ្យ​ឱវាទ​ក៏​ដោយ?

      ៧ ប៉ុល​ព្រម​ទាំង​បាន​សម្ដែង​នូវ​ចិត្ត​សុភាព​រាប​ទាប ពេល​ដែល​គាត់​ត្រូវ​តែ​ផ្ដល់​នូវ​ឱវាទ​ដ៏​ធ្ងន់​ធ្ងរ​និង​ការ​ដឹក​នាំ​នោះ។ គាត់​បាន​ទទូច​អង្វរ​សុំ​ពួក​គ្រីស្ទាន​គ្នី​គ្នា «ដោយ​សេចក្ដី​មេត្ដា​ករុណា​នៃ​ព្រះ» និង«ដោយ​សេចក្ដី​ស្រឡាញ់» មិន​មែន​ដោយ​ប្រើ​អានុភាព​នៃ​អំណាច​គ្រប់​គ្រង​ជា​សាវ័ក​នោះ​ទេ។ (រ៉ូម ១២:១, ២; ភីលេម៉ូន ៨, ៩) ហេតុ​អ្វី​ក៏​ប៉ុល​ធ្វើ​ដូច្នេះ? ពីព្រោះ​គាត់​ពិត​ជា​បាន​ចាត់​ទុក​ខ្លួន​ជា‹អ្នក​ធ្វើ​ការ​គ្នី​គ្នា›របស់​បង​ប្អូន​គាត់ មិន​មែន​ជា‹អ្នក​ត្រួត​ត្រា​លើ​ជំនឿ​របស់​គេ​នោះ​ទេ›។ (កូរិនថូស​ទី​២ ១:២៤) ប្រាកដ​ហើយ គឺ​ដោយ​ចិត្ត​សុភាព​រាប​ទាប​របស់​ប៉ុល ដែល​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​ដល់​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។—កិច្ច​ការ ២០:៣៦​-​៣៨

  • «ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
    • a ពាក្យ​ក្រិក​ដែល​បាន​បក​ប្រែ«អ្នក​ជំនួយ» អាច​សំដៅ​ទៅ​នឹង​អ្នក​បំរើ​ដែល​ចែវ​ទូក​នៅ​ជាន់​ក្រោម​ក្នុង​ទូក​ដ៏​ធំ​មួយ។ ផ្ទុយ​ទៅ​វិញ «អ្នក​រ៉ាប់​រង» ប្រហែល​ជា​បាន​ទទួល​នូវ​ភារកិច្ច​ច្រើន​ជាង ដូច​ជា​ការ​មើល​ខុស​ត្រូវ​ទ្រព្យ​សម្បត្ដិ។ យ៉ាង​ណា​ក៏​ដោយ តាម​ទស្សនៈ​របស់ចៅហ្វាយភាគ​ច្រើន នោះ​អ្នក​រ៉ាប់​រង​ម្នាក់​ក៏​ដូច​ជា​អ្នក​ចែវ​ទូក​ដែល​ជា​អ្នក​បំរើ​នោះ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក