បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កុំបែរទៅមើល«អ្វីនៅខាងក្រោយ»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ មីនា
    • ១២​. តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​លះ​បង់?

      ១២ សាវ័ក​ប៉ូល​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​ភី. ៣:៤​-​៦​) តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​លះ​បង់? គាត់​រៀប​រាប់​ថា​៖ ​«​អ្វី​ៗ​ដែល​ធ្លាប់​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ ខ្ញុំ​ចាត់​ទុក​ថា​ខាត​ដោយ​សារ​គ្រិស្ត​»។ ហេតុ​អ្វី​គាត់​និយាយ​ដូច្នេះ? គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​ខ្ញុំ។ ដោយ​សារ​លោក ខ្ញុំ​បាន​សុខ​ចិត្ត​ខាត​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​ចាត់​ទុក​ជា​សំរាម​ដើម្បី​ខ្ញុំ​អាច​បាន​គ្រិស្ត​»។a (​ភី. ៣:៧, ៨​) កាល​ដែល​មនុស្ស​ម្នាក់​ចោល​សំរាម​ឬ​របស់​គ្មាន​ប្រយោជន៍ គាត់​មិន​ស្ដាយ​របស់​ដែល​គាត់​បោះចោល​ទេ។ ដូច​គ្នា​ដែរ ប៉ូល​មិន​ស្ដាយ​ឱកាស​ក្នុង​ពិភព​លោក​នេះ​ដែល​គាត់​បាន​បោះបង់​ចោល​ឡើយ។ គាត់​មាន​អារម្មណ៍​ថា​ឱកាស​ទាំង​នោះ​គ្មាន​តម្លៃ​សោះ។

      ១៣, ១៤​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

      ១៣ បើ​យើង​ចាប់​ផ្ដើម​គិត​អំពី​ឱកាស​ដែល​យើង​បោះបង់​ចោល តើ​អ្វី​អាច​ជួយ​យើង​បាន? សូម​យក​តម្រាប់​តាម​គំរូ​របស់​ប៉ូល។ តើ​តាម​របៀប​ណា? សូម​គិត​អំពី​តម្លៃ​នៃ​អ្វី​ៗ​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ។ អ្នក​មាន​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ចាត់​ទុក​អ្នក​ថា​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់។ (​ហេ. ៦:១០​) អ្វី​ៗ​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​យើង គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នៅ​ឥឡូវ​នេះ ហើយ​នឹង​ឲ្យ​នៅ​អនាគត​ឡើយ។—សូម​អាន ម៉ាកុស ១០:២៨​-​៣០

  • កុំបែរទៅមើល«អ្វីនៅខាងក្រោយ»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ មីនា
    • a តាម​ភាសា​ដើម​ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​សំរាម​»​ មាន​ន័យ​ថា​របស់​ដែល​គេ​«​ចោល​ឲ្យ​ឆ្កែ​»​ ​«​លាមក​»​ ​«​អាចម៍​»។ បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​បញ្ជាក់​ថា​ពាក្យ​ដែល​ប៉ូល​ប្រើ គឺ​សំដៅ​ទៅ​ការ​«​បដិសេធ​ទាំង​ស្រុង​ចំពោះ​របស់​គ្មាន​ប្រយោជន៍ និង​ការ​ស្អប់ខ្ពើម​របស់​ទាំង​នោះ​ដោយ​មិន​ចង់​ឃើញ​វា​ម្ដង​ទៀត​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក