បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ១៥
  • តើលោកយេស៊ូជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកយេស៊ូជាអ្នកណា?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចម្លើយចំសំណួររបស់យើងស្ដីអំពីលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ១៥
មេរៀនទី១៥។ លោកយេស៊ូដើរកាត់វាលស្រែ។

មេ​រៀន​ទី​១៥

តើ​លោក​យេស៊ូ​ជា​អ្នក​ណា?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

លោក​យេស៊ូ​ជា​បុគ្គល​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​មិន​ស្គាល់​លោក​ច្បាស់​ទេ ពួក​គេ​ស្គាល់​តែ​ឈ្មោះ​របស់​លោក​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ពួក​គេ​មាន​គំនិត​ខុស​ៗ​គ្នា​អំពី​លោក​យេស៊ូ។ ចុះ​គម្ពីរ​វិញ តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​លោក​យេស៊ូ?

១. តើ​លោក​យេស៊ូ​ជា​អ្នក​ណា?

លោក​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​មួយ​រូប ដែល​រស់​នៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​យេស៊ូ មុន​បង្កើត​អ្វី​ៗ​ទាំង​អស់។ ហេតុ​នេះ លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»។ (​កូឡុស ១:១៥​) គម្ពីរ​ហៅ​លោក​យេស៊ូ​ថា​«​បុត្រ​តែ​មួយ​»​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​ព្រះ​បាន​បង្កើត​លោក​យេស៊ូ​ដោយ​ផ្ទាល់។ (​យ៉ូហាន ៣:១៦​) លោក​យេស៊ូ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​លោក គឺ​ដោយ​ចូល​រួម​ជា​មួយ​នឹង​បិតា​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​សូម​អាន សុភាសិត ៨:៣០​) លោក​យេស៊ូ​នៅ​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ លោក​បាន​ត្រូវ​ហៅ​ថា​«​បណ្ដាំ​»​របស់​ព្រះ ពីព្រោះ​លោក​នាំ​ដំណឹង​និង​ការ​ណែនាំ​ពី​ព្រះ។ លោក​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់។​—យ៉ូហាន ១:១៤

២. ហេតុ​អ្វី​លោក​យេស៊ូ​បាន​មក​ផែនដី?

ប្រហែល​ជា​២.០០០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ដោយ​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ដើម្បី​ផ្ទេរ​ជីវិត​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌​ទៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឈ្មោះ​ម៉ារៀ។ តាម​រយៈ​វិធី​នេះ លោក​យេស៊ូ​បាន​កើត​មក​ជា​មនុស្ស។ (​សូម​អាន លូកា ១:៣៤, ៣៥​) លោក​យេស៊ូ​បាន​មក​ផែនដី​ដើម្បី​បំពេញ​តួ​នាទី​ជា​គ្រិស្ត​ឬ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា និង​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។a លោក​បាន​ធ្វើ​ឲ្យ​ទំនាយ​ទាំង​អស់​អំពី​មេស្ស៊ី​ក្លាយ​ជា​ការ​ពិត។ នេះ​បាន​ជួយ​មនុស្ស​ឲ្យ​សម្គាល់​លោក​យេស៊ូ​ថា​ជា​«​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។​—ម៉ាថាយ ១៦:១៦

៣. តើ​ឥឡូវ​លោក​យេស៊ូ​នៅ​ឯ​ណា?

ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ នៅ​ស្ថាន​សួគ៌ ​«​ព្រះ​បាន​លើក​តម្កើង​លោក​ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​មុន​»។ (​ភីលីព ២:៩​) បន្ទាប់​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​ជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​ក្លា​ជាង​គេ។

បង្កើន​ចំណេះ

សូម​ស្វែង​យល់​ថែម​ទៀត​អំពី​លោក​យេស៊ូ​ថា​លោក​ជា​អ្នក​ណា និង​មូលហេតុ​ដែល​ការ​រៀន​អំពី​លោក​គឺ​សំខាន់​ខ្លាំង​ណាស់។

លោកយេស៊ូនិងយ៉ូហានដែលជាអ្នកជ្រមុជទឹក កំពុងឈរនៅក្នុងទឹក ទាំងស្ដាប់សំឡេងមួយដែលបន្លឺពីលើមេឃ ក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹកហើយភ្លាម។

៤. លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ទេ

គម្ពីរ​បង្រៀន​ថា ទោះ​ជា​លោក​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌​ក៏​ដោយ លោក​នៅ​តែ​ចុះ​ចូល​និង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា និង​ជា​ព្រះ​របស់​លោក។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូមលេង​វីដេអូ ដើម្បី​មើល​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​ភាព​ខុស​គ្នា​រវាង​លោក​យេស៊ូ​និង​ព្រះ​ដ៏​ខ្លាំង​ក្លា​បំផុត។

វីដេអូ: តើ​លោក​យេស៊ូ​គ្រិស្ត​ជា​ព្រះ​ឬ? (​៣:២២​)

បទ​គម្ពីរ​បន្ត​បន្ទាប់​នេះ​ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ខុស​គ្នា។ សូម​អាន​ខ​គម្ពីរ​នីមួយ​ៗ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

សូម​អាន លូកា ១:៣០​-​៣២

  • តើ​ទេវតា​ប្រាប់​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​រវាង​លោក​យេស៊ូ​និង​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​?

សូម​អាន ម៉ាថាយ ៣:១៦, ១៧

  • ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក តើ​សំឡេង​មួយ​ពី​លើ​មេឃ​បាន​និយាយ​ពាក្យ​អ្វី?

  • តើ​អ្នក​គិត​ថា នោះ​ជា​សំឡេង​របស់​នរណា?

សូម​អាន យ៉ូហាន ១៤:២៨

  • រវាង​ឪពុក​និង​កូន តើ​មួយ​ណា​មាន​អាយុ​និង​មាន​អំណាច​ច្រើន​ជាង?

  • ពេល​លោក​យេស៊ូ​ហៅ​ព្រះ​យេហូវ៉ា​ថា​បិតា តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្វី?

សូម​អាន យ៉ូហាន ១២:៤៩

  • តើ​លោក​យេស៊ូ​គិត​ថា​លោក​និង​បិតា​របស់​លោក​ជា​បុគ្គល​តែ​មួយ​ឬ? តើ​អ្នក​គិត​យ៉ាង​ណា?

៥. លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ជា​មេស្ស៊ី

គម្ពីរ​មាន​ទំនាយ​ជា​ច្រើន​ដែល​ជួយ​មនុស្ស​ឲ្យ​សម្គាល់​ថា​អ្នក​ណា​ជា​មេស្ស៊ី។ សូមលេង​វីដេអូ ដើម្បី​រៀន​អំពី​ទំនាយ​ខ្លះ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ពិត ពេល​លោក​នៅ​ផែនដី។

វីដេអូ: លោក​យេស៊ូ​ធ្វើ​ឲ្យ​ទំនាយ​ក្លាយ​ជា​ការ​ពិត (​៣:០៣​)

សូម​អាន​ទំនាយ​បន្ត​បន្ទាប់​នេះ​ក្នុង​គម្ពីរ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

សូម​អាន មីកា ៥:២ ដើម្បី​ដឹង​ថា​មេស្ស៊ី​ត្រូវ​កើត​នៅ​កន្លែង​ណា។b

  • តើ​កំណើត​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ?​—ម៉ាថាយ ២:១

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:២០ និង​សាការី ១២:១០ ដើម្បី​ដឹង​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​មរណភាព​របស់​មេស្ស៊ី។

  • តើ​ទំនាយ​ទាំង​នេះ​បាន​ក្លាយ​ជា​ពិត​ឬ​ទេ?—យ៉ូហាន ១៩:៣៣​-​៣៧

  • តើ​អ្នក​គិត​ថា​លោក​យេស៊ូ​បាន​ចាត់​ចែង​អ្វី​ៗ​ទាំង​នោះ​ទុក​ជា​មុនឬ?

  • តើ​នេះ​ជួយ​អ្នក​ឲ្យ​យល់​យ៉ាង​ណា​អំពី​លោក​យេស៊ូ?

៦. យើង​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​លោក​យេស៊ូ

គម្ពីរ​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​រៀន​អំពី​លោក​យេស៊ូ​និង​តួ​នាទី​របស់​លោក។ សូម​អាន យ៉ូហាន ១៤:៦ និង​១៧:៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​រៀន​អំពី​លោក​យេស៊ូ?

លោកយេស៊ូកំពុងបង្រៀនមនុស្សមួយក្រុម ដែលមានបុរស ស្ត្រី និងកូនក្មេង។

លោក​យេស៊ូ​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ។ លោក​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ហើយ​តាម​រយៈ​លោក យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​មិន​ជឿ​លោក​យេស៊ូ​ទេ​»។

  • តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ណា?

សេចក្ដី​សង្ខេប

លោក​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា។ លោក​ជា​បុត្រ​របស់​ព្រះ និង​ជា​មេស្ស៊ី។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»​?

  • មុន​មក​ផែនដី តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

  • តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា លោក​យេស៊ូ​ជា​មេស្ស៊ី?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ថែម​ទៀត​អំពី​តួ​នាទី​របស់​លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី។

​«​តើ​ទំនាយ​អំពី​មេស្ស៊ី​បង្ហាញ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

គម្ពីរ​បង្រៀន​ថា​ព្រះ​ជា​បិតា​របស់​លោក​យេស៊ូ តើ​នេះ​មាន​ន័យ​ថា​ព្រះ​បាន​បង្កើត​លោក​យេស៊ូ​តាម​របៀប​ដូច​គ្នា​ដែល​មនុស្ស​បង្កើត​កូន​ឬ​ទេ? សូម​ស្វែង​យល់​ក្នុង​អត្ថបទ​នេះ។

​«​ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិចារណា​មូលហេតុ​ដែល​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ មិន​មែន​ជា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។

​«​តើ​លោក​យេស៊ូ​ជា​ព្រះ​ឬ?​»​ ​(​brwp០៩០៤០១​)

សូម​អាន​អំពី​មូលហេតុ​ដែល​ជីវិត​របស់​ស្ត្រី​ម្នាក់​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​គាត់​បាន​ស្វែង​យល់​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​លោក​យេស៊ូ។

​«​ស្ត្រី​ជនជាតិ​យូដា​ម្នាក់​ប្រាប់​អំពី​មូលហេតុ​ដែល​នាង​ពិនិត្យ​មើល​ជំនឿ​របស់​នាង​ឡើង​វិញ​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​ឧសភា ឆ្នាំ​២០១៣​)

a ពាក្យ​«​គ្រិស្ត​»​និង​«​មេស្ស៊ី​»​ជា​ងារ ដែល​សំដៅ​លើ​បុគ្គល​ដែល​ព្រះ​បាន​ជ្រើស​រើស​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ ក្នុង​មេ​រៀន​ទី​២៦​និង​២៧ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្សជាតិ​ត្រូវ​ការ​សេចក្ដី​សង្គ្រោះ និង​វិធី​ដែល​លោក​យេស៊ូ​សង្គ្រោះ​យើង។

b សូម​មើល​កំណត់​នៅ​ចុង​សៀវភៅ លេខ​២ ស្ដី​អំពី​ទំនាយ​មួយ​ដែល​ប្រាប់​យ៉ាង​ជាក់​លាក់​អំពី​ពេល​ដែល​លោក​យេស៊ូ​នឹង​កើត​នៅ​ផែនដី។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក