ចម្រៀងលេខ៧
ការប្រគល់ខ្លួនជាគ្រិស្តសាសនិក
(ហេប្រឺ ១០:៧, ៩)
១. ដោយ ព្រះ យេហូវ៉ា បាន បង្កើត
សកល លោក ឥត ព្រំ ដែន
ផែន ដី ទាំង មូល ព្រម ទាំង មេឃា
លោក ហើយ ជា ម្ចាស់ ពិត មែន
លោក បាន ឲ្យ យើង ដង្ហើម ជីវិត
បង្ហាញ មនុស្ស ទាំង អស់
ថា គឺ លោក តែ មួយ គួរ នឹង សរសើរ
ត្រូវ គោរព លោក ដោយ ចិត្ត ស្មោះ។
២. លោក យេស៊ូ បាន ត្រូវ ជ្រមុជ ទឹក
តាម គោល បំណង បិតា
លោក អធិដ្ឋាន ទៅ ព្រះ ថា៖ ‹ខ្ញុំ
នឹង ធ្វើ ដូច លោក ប្រាថ្នា›
កាល លោក ឡើង ពី ទន្លេ យ៉ូដាន់
ជា បុត្រ ដែល ព្រះ តាំង តែង
ក្នុង នាម ជា អ្នក ប្រគល់ ខ្លួន ជូន ព្រះ
លោក បម្រើ ស្មោះ ឥត ពុត ក្លែង។
៣. ឱ ព្រះ យេហូវ៉ា យើង ខ្ញុំ សូម
សរសើរ នាម លោក ជា និច្ច
ដោយ ចិត្ត រាប ទាប យើង សូម ប្រគល់
ជីវិត យើង ឥត កែ គេច
លោក បាន ឲ្យ បុត្រ នៃ លោក តែ មួយ
ដែល ជូន ជីវិត ថ្លៃ ថ្លា
ប្ដេជ្ញា លែង រស់ សម្រាប់ ខ្លួន យើង ទៀត
តាម លោក យើង ស៊ូ ប្ដូរ សង្ខារ៕
(សូមពិនិត្យបន្ថែម ម៉ាថ. ១៦:២៤; ម៉ាក. ៨:៣៤; លូក. ៩:២៣)