ចម្រៀងលេខ២០
សូមឲ្យពរដល់ការប្រជុំរបស់យើង
(ហេប្រឺ ១០:២៤,២៥)
១. ព្រះ យេហូវ៉ា យើង ខ្ញុំ សូម លោក
ឲ្យ ពរ ពេល យើង រួម ប្រជុំ
ចំពោះ ការ ប្រជុំ យើង អរ គុណ
សូម លោក នៅ ជា មួយ យើង ខ្ញុំ។
២. សូម ជួយ យើង ឲ្យ យល់ បណ្ដាំ លោក
ឲ្យ គោរព លោក យ៉ាង ត្រឹម ត្រូវ
បង្ហាត់ យើង ឲ្យ ចេះ ផ្សាយ ប្រកាស
ឲ្យ មាន ក្ដី ស្រឡាញ់ ជ្រាល ជ្រៅ។
៣. ឱ បិតា អើយ! សូម ឲ្យ ពរ យើង
ឲ្យ រួម ប្រជុំ ដោយ សុខ សាន្ត
សូម ឲ្យ កិច្ច ការ និង វាចា យើង
តម្កើង លោក ឲ្យ បាន ថ្កើង ថ្កាន៕
(សូមពិនិត្យបន្ថែម ទំនុក. ២២:២២; ៣៤:៣; អេ. ៥០:៤)