ចម្រៀងលេខ១១១
មូលហេតុដែលយើងមានអំណរ
(ម៉ាថាយ ៥:១២)
១. ហេតុយើងមានអំណរមានច្រើនក្រៃលែង
ដូចទ្រព្យដែលកាន់តែមានតម្លៃ
មនុស្សព្រះទាញនាំពីគ្រប់ជាតិសាសន៍
ចូលរួមជាមួយយើងខ្ញុំច្រើនក្រៃ
អំណរយើងខ្ញុំមកពីបណ្ដាំព្រះ
នោះគួរទុកចិត្តអស់ពីចិត្តកាយ
យើងរៀនពីបណ្ដាំព្រះរៀងរាល់ថ្ងៃ
មានជំនឿឥតមន្ទិលសង្ស័យ
ដូចរងើកភ្លើងដែលឆេះរង្គំនោះ
អំណរយើងខ្ញុំមិនចេះសូន្យសាប
ទោះជាយើងមានទុក្ខលំបាកណាក្ដី
ព្រះជួយយើងស៊ូទ្រាំជាដរាប។
(បន្ទរ)
ព្រះយេហូវ៉ាជាអំណរយើង
ស្នាដៃលោកយើងពេញចិត្តកន្លង
លោកមានគំនិតជ្រៅស្នាដៃក៏អស្ចារ្យ
មានឫទ្ធាក៏សប្បុរសផង!
២. ផ្ទៃមេឃនិងផែនដីលោកបានបង្កើត
យើងខ្ញុំគយគន់ដោយចិត្តត្រេកអរ
ស្នាដៃលោកយើងមើលទាំងនឹកអស្ចារ្យ
ហើយលើកសរសើរបិតាយើងផង
ដោយអរសប្បាយយើងប្រកាសផ្សព្វផ្សាយ
ពីរាជ្យព្រះដល់គ្រប់មនុស្សា
ចំពោះកំណើតនិងពរនៃរាជ្យព្រះ
យើងប្រកាសប្រាប់នៅគ្រប់ទិសា
មិនយូរយើងនឹងមានចិត្តអរជានិច្ច
ភាពងងឹតជិតកន្លងបាត់ហើយ
មេឃថ្មីនិងផែនដីថ្មីរបស់ព្រះ
នឹងធ្វើឲ្យរីករាយមិនចប់ឡើយ៕
(បន្ទរ)
ព្រះយេហូវ៉ាជាអំណរយើង
ស្នាដៃលោកយើងពេញចិត្តកន្លង
លោកមានគំនិតជ្រៅស្នាដៃក៏អស្ចារ្យ
មានឫទ្ធាក៏សប្បុរសផង!
(សូមពិនិត្យបន្ថែម បច. ១៦:១៥; អេ. ១២:៦; យ៉ូន. ១៥:១១)