-
បញ្ហាដ៏ពិសេសនៃក្រុមគ្រួសារចុងទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មិថុនា
-
-
ការការប្រៀនប្រដៅដោយសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែ ជាច្រើនដងគេប្រឆាំងនោះ ទោះបីមកពីឪពុកម្ដាយបង្កើតក៏ដោយ។ តើគឺជាការពិបាកជាងម្ល៉េះហ្ន៎ពេលដែលនោះមកពីឪពុកម្ដាយចុង! តាមធម្មតា ពេលដែលគេប្រឈមការប្រៀនប្រដៅបែបនេះ កូនចុងប្រហែលនឹងនិយាយថា៖ «អ្នកមិនមែនជាឪពុកខ្ញុំទេ»! តើសំដីបែបនេះអាចបញ្ឈឺចិត្តរបស់ឪពុកឬក៏ម្ដាយចុងដែលមានចេតនាល្អយ៉ាងណាទៅហ្ន៎!
តើពួកកូនអាចត្រូវចិញ្ចឹមអប់រំដោយជោគជ័យក្នុងក្រុមគ្រួសារចុងបានទេ? តើឪពុកម្ដាយចុងអាចមានតួនាទីដ៏វិជ្ជមានក្នុងការសាងសង់នូវក្រុមគ្រួសារចុងដ៏ជោគជ័យបានទេ? ចម្លើយចំពោះសំនួរទាំងពីរនោះគឺអាចធ្វើទៅបាន បើសិនជាអ្នកទាំងអស់ដែលទាក់ទងរឿងនេះប្រព្រឹត្តតាមឱវាទក្នុងព្រះបន្ទូលរបស់ព្រះ ដែលជា ព្រះគម្ពីរ។
-
-
ក្រុមគ្រួសារចុងអាចទទួលជោគជ័យទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មិថុនា
-
-
ក្រុមគ្រួសារចុងអាចទទួលជោគជ័យ
តើក្រុមគ្រួសារចុងដែលមានជោគជ័យអាចមានឡើងបានទេ? បាន។ ជាពិសេស បើសិនជាទាំងអស់ដែលទាក់ទងនោះចាំថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) នៅពេលដែលសមាជិកទាំងអស់អនុវត្តតាមគោលការណ៍ព្រះគម្ពីរ នោះគឺប្រាកដជាទទួលជោគជ័យមិនខាន។
គុណសម្បត្ដិបឋម
ព្រះគម្ពីរមានច្បាប់បន្ដិចបន្តួចប៉ុណ្ណោះ ដែលគ្រប់គ្រងលើទំនាក់ទំនងមនុស្សលោក។ នេះច្រើនតែជំរុញឲ្យបណ្ដុះបណ្ដាលនូវគុណសម្បត្ដិល្អនិងអាកប្បកិរិយាដែលនាំយើងឲ្យប្រព្រឹត្តដោយប្រាជ្ញា។ គុណសម្បត្ដិល្អនិងអាកប្បកិរិយាបែបនេះ គឺជាមូលដ្ឋាននៃជីវភាពគ្រួសារដែលប្រកបដោយសុភមង្គល។
គឺជាការសម នឹងគួររៀបរាប់នោះ ទោះបីហាក់ដូចជាច្បាស់លាស់ហើយ ដែលសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិបឋមដែលជាចាំបាច់ ដើម្បីឲ្យគ្រួសារមួយមានជោគជ័យ។ សាវ័កប៉ុលបាននិយាយថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា . . . ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ»។ (រ៉ូម ១២:៩, ១០) ពាក្យដែលថា «សេចក្ដីស្រឡាញ់» នោះត្រូវគេប្រើខុសន័យជាច្រើន។ ក៏ប៉ុន្តែ គុណសម្បត្ដិដែលសាវ័កប៉ុលបានរៀបរាប់នោះគឺវិសេសវិសាលណាស់។ នេះគឺជាសេចក្ដីស្រឡាញ់ដូចព្រះ ហើយនេះ «មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៨) ព្រះគម្ពីររៀបរាប់សេចក្ដីស្រឡាញ់នោះថា គ្មានអត្តទត្ថភាពហើយប្រុងប្រៀបដើម្បីបំរើ។ សេចក្ដីស្រឡាញ់ធ្វើការយ៉ាងសកម្មដើម្បីប្រយោជន៍អ្នកដទៃ។ សេចក្ដីស្រឡាញ់គឺអត់ធ្មត់ មិនចេះច្រណែន មិនចេះអួតអាង ឬក៏ឆ្មើង។ មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។ គឺនៅប្រុងប្រៀបជានិច្ចជាកាល ដើម្បីអនុគ្រោះ ដើម្បីទុកចិត្ត ដើម្បីសង្ឃឹម និងដើម្បីទ្រាំអ្វីក៏ដោយដែលមកដល់។—កូរិនថូសទី១ ១៣:៤-៧
សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដជួយផ្សះផ្សាបញ្ហា ហើយបង្រួបបង្រួមមនុស្សដែលមានការចិញ្ចឹមអប់រំនឹងបុគ្គលិកលក្ខណៈខុសគ្នា។ ម្ល៉ោះហើយ នោះជួយទប់នូវលទ្ធផលដ៏បញ្ឈឺចិត្តនៃការលែងលះគ្នា ឬមរណភាពនៃឪពុកម្ដាយបង្កើត។
-